ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យពេទ្យ​ធ្មេញ​… មិន​ដឹង​ចេញ​ពីគ្រូណាទេ?

5 ឆ្នាំ មុន
  • ប៉ៃលិន

​ខេត្ត​ប៉ៃលិន ៖ ក្រោយ​ពី​បុរស​ម្នាក់ បានឱ្យ​ពេទ្យធ្មេញ​មួយ​កន្លែង​មាន​យីហោ « គី​ម ឆាយ​» ស្ថិត​នៅ​ក្បែរ​ផ្លូវជាតិ​លេខ​៥៧ ក្នុងភូមិ​ប៉ា​ង​រលឹម សង្កាត់​អូរ​តា​វ៉ៅ…

​ខេត្ត​ប៉ៃលិន ៖ ក្រោយ​ពី​បុរស​ម្នាក់ បានឱ្យ​ពេទ្យធ្មេញ​មួយ​កន្លែង​មាន​យីហោ « គី​ម ឆាយ​» ស្ថិត​នៅ​ក្បែរ​ផ្លូវជាតិ​លេខ​៥៧ ក្នុងភូមិ​ប៉ា​ង​រលឹម សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ធ្វើការ​គាស់ និង​ដក​ធ្មេញ​លើ​ចាស់​ចេញ ដើម្បី​ព្យាបាល​ធ្មេញ​ខូច រួច​ដាក់​ធ្មេញ​ថ្មី ស្រាប់តែ​គ្រូពេទ្យ​ចាក់​ថ្នាំស្ពឹក​រួច ក៏​ខួង​ធ្មេញ​រហូត​ដល់​សាច់​ខ្ចី បង្ក​ទៅ​ជា​ហើម​ក្លាយទៅជា​ដំបៅ​ខ្ទុះ ។ លុះ​អ្នក​ផ្សេង​ទៀត​មាន បញ្ហា​ស្រ​ដៀង​គ្នា​នេះ​ដែរ ទើប​គេ​សង្ស័យ​ថា គ្រូពេទ្យ​ធ្មេញ​ខាងលើ​ អត់​មានច្បាប់​ទម្លាប់​ត្រឹមត្រូវ និងគ្មាន​ជំនាញ​ច្បាស់លាស់ ។

ប្រភព​ព័ត៌មាន​ពី​លោក លី ជុង​ចំណាន ជា​ជន​រង​គ្រោះ បាន​រៀបរាប់​ឱ្យ​ដឹង​ថា ប្រហែលជា​កន្លះ​ខែ​មុន ដំបូង​គាត់​ឈឺធ្មេញ​ខ្លាំង ដោយសារ​តែ​ធ្មេញ​លើ​ផ្នែក​ខាង​មុខ​របស់​គាត់​ពុក ។ បន្ទាប់​ពី​ចូល​ទៅ​ក្នុង​ពេទ្យ​ខាងលើ ស្រាប់តែ​ចាក់​ថ្នាំស្ពឹក​ទៅ​លើ​ធ្មេញ ធ្វើ​ឱ្យ​ឈួ​ល​ចូល​ដល់​ខួរក្បាល បន្ទាប់ មក​ក៏​ធ្វើការ​ស្វាន​ខួង​ធ្មេញ​របស់​ខ្លួន​រហូត​ដល់​សាច់​ខ្ចី ។

លុះ​នៅ​ថ្ងៃ​បន្ទាប់​ស្រាប់តែ​ក្លាយទៅជា​ហើម និង​ខ្ទុះ​តែ​ម្តង លុះដល់​ពេល​លោក​ប្រាប់​គ្រូពេទ្យ គេ​ឱ្យ​លេបថ្នាំ និង​បៀមទឹក​អំបិល​ដែរ តែ​មិន​អាច​ព្យាបាល​បាន ក៏​ទៅ​ពិនិត្យ​បន្ត​ទៀត​នៅ​ពេទ្យធ្មេញ​ខេត្តបាត់ដំបង ស្រាប់​តែ​គេ​ថា ធ្មេញ​របស់​គាត់​ត្រូវ បាន​គេ​ធ្វើ​ខូច​អស់ហើយ មិន​អាច​ដាក់​ធ្មេញ​ថ្មី​បាន​ទេ មាន​តែ​ដក​ចេញ​ទាំងអស់​រួច​ប្រើ​ធ្មេញ​សិប្ប​និ ម្មិត​ប៉ុណ្ណោះ ។

លោក​បន្ត​ទៀត​ថា តាំងពី​ពេល​នោះ​រហូត​មក​ដល់​ឥឡូវ សាច់​អញ្ចាញធ្មេញ​របស់​លោក​នៅ​ហូរ​ខ្ទុះ មាន​ក្លិនស្អុយ​ដំបៅ​មិន​ទាន់​សះជា​នៅឡើយ​ទេ ។ ទើប​ក្រោយមក​គាត់​ស៊ើបអង្កេត អ្នក​ផ្សេង​ទៀត ក៏​មាន​បញ្ហា​ធ្មេញ​ដូច​គ្នា​ដែរ ទើប​សង្ស័យ​ថា គ្រូពេទ្យ​ធ្មេញ​ខាងលើ អត់​មានច្បាប់​ទ ម្លា​ប់​ត្រឹមត្រូវ និង​គ្មាន​ជំនាញ​ច្បាស់លាស់​ឡើយ សង្ស័យ​ទៅ​រៀន​ពី​នេះ​បន្តិច​ពី​នោះ​បន្តិច រួច​បើក​កន្លែង​ព្យាបាល បង្ក​ឱ្យ​មាន​បញ្ហា​ដល់​អ្នក​ដទៃ​តែ​ម្តង ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក គី​ម ឆាយ ជា​ពេទ្យធ្មេញ និង​ជា​ម្ចាស់​កន្លែង​ខាងលើ បានឱ្យ​ដឹង​ថា បើ​ភ្នាក់ងារ​សារព័ត៌មាន​សួរ​រក​អាជ្ញាប័ណ្ណ​ត្រង់​ៗ អ​ញ្ចឹ​ញ​ខាង​លោក​មិន​អាច​ឆ្លើយ​កើត​នោះ​ទេ ទាល់តែ​មាន​ឯកសារ ឬ​លិខិត​ណាមួយ​ទៅ​អញ្ជើញ ទើប​លោក​អាច​ឆ្លើយ​បំភ្លឺ​បាន ។ លោក​បន្ត​ទៀត​ថា លោក​មាន​ពេលវេលា​គ្រប់គ្រាន់ អាច​នឹង​ឆ្លើយ​បំភ្លឺ​បាន ។ ប៉ុន្តែ​បញ្ហា​នេះ មាន​ភ្ញៀវ​មួយ​ចំនួន អត់​ត្រូវ​ជាមួយ​ខាង​លោក​ជា​អ្នក​ព្យាបាល​មាត់​ធ្មេញ ។

ចំណែក​លោក អាង នាង ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ប៉ៃលិន បានឱ្យ​ដឹង​ថា ខាង​លោក​មិន​ទាន់​ដឹង​ច្បាស់​ថា កន្លែង​ព្យាបាល​មាត់​ធ្មេញ​ខាងលើ​មានច្បាប់ ឬ​អត់​នោះ​ទេ ដោយសារ​លោក​វេ ជ្ជ​បណ្ឌិត សៀ​ក រតន​: អនុប្រធាន​មន្ទីរ​សុខាភិបាល​ជា​អ្នក​កាន់​សំនុំរឿង​នោះ លោក​កំពុង​ជាប់រវល់​មាន​ធុ​រ​:​ចាំបាច់​មិន​អាច​ទាក់ទង​សួរនាំរ​កឯក​សារបាន ។ លោក​បន្ត​ទៀត​ថា ជួនកាល​ក៏​មាន​បញ្ហា​ខ្លះ ដែរ​ដោយ​ស្នើ​សុំ​ធ្វើ​តែ​ប៉ុណ្ណេះ ប៉ុន្តែ​លុះ​អនុវត្ត​ធ្វើ​ដល់​លើស​កំរិត​ក៏​អាច​ជា​បញ្ហា​ប្រឈម​ដែរ ៕

អត្ថបទសរសេរ ដោយ