ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជួយ​ប្រាប់​ផង​… អ្នក​ណា​សង់​របង​ព័ទ្ធ​យក​ដី​កុងស៊ី​កា.ប់​ជ្រូក​ច្បាស់​អំពៅ?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​ពី​មន្ត្រី​បម្រើ​ការងារ​នៅ​សាលា​ខណ្ឌ​ច្បារ​អំពៅ ក៏​ដូច​ជា មន្ត្រី​​នៅ​ក្នុង​សាលាសង្កាត់​ច្បារ​អំពៅ​ទី​១ ខណ្ឌ​ច្បារ​អំពៅ បាន​បង្ហើប​ឱ្យ​ដឹង​ថា ដី​អតីត​ទីតាំង​សត្តឃាត​មួយ​កន្លែង ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៣៦៩ ភូមិ​ព្រះ​ពន្លា…

រាជធានី​ភ្នំពេញ ៖ ប្រភព​ព័ត៌មាន​ច្បាស់​ការណ៍​ពី​មន្ត្រី​បម្រើ​ការងារ​នៅ​សាលា​ខណ្ឌ​ច្បារ​អំពៅ ក៏​ដូច​ជា
មន្ត្រី​​នៅ​ក្នុង​សាលាសង្កាត់​ច្បារ​អំពៅ​ទី​១ ខណ្ឌ​ច្បារ​អំពៅ បាន​បង្ហើប​ឱ្យ​ដឹង​ថា ដី​អតីត​ទីតាំង​សត្តឃាត​មួយ​កន្លែង ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៣៦៩ ភូមិ​ព្រះ​ពន្លា សង្កាត់​ច្បារ​អំពៅ​ទី​១ ដែល​មាន​ផ្ទៃ​ទំហំ​ប្រមាណ​ជិត​១​ពាន់​ម៉ែត្រការ៉េ បាន​លក់​ឱ្យ​ឧកញ៉ា​ម្នាក់​បាត់​ទៅ​ហើយ ព្រោះ​ឃើញ​គេ​កំពុង​សង់​របង​ព័​ត្ធ​យក​ដី​នោះ ។

រីឯ​មន្ត្រី​មូលដ្ឋាន​បាន​ត្រឹម​និយាយ​ថា ក្រុមហ៊ុន​ឃុន សៀ Group ជា​អ្នកទិញ​ដី​អតីត​កុងស៊ី​កាប់​ជ្រូក​ខាងលើ​នេះ​ប្រាកដ​មែន ហើយពី​ដើម​មក​ដី​ខាងលើ​នេះ គឺ​ស្ថិត​នៅ​ក្នុង​បញ្ជីសារពើភ័ណ្ឌ​របស់​មន្ទីរ​បសុព្យាបាល​រាជ​ធានី​ភ្នំពេញ ។

គួរ​រំលឹក​ផង​ដែរ​ថា អតីត​ដី​កុងស៊ី​កាប់​ជ្រូក​ខាងលើ​នេះ កាលពី​កំឡុង​ឆ្នាំ​២០០៤ និង​២០០៥ ត្រូវ​បាន​
អាជ្ញាធរ​​មូលដ្ឋាន​រៀបចំ​គម្រោង​លក់​ឱ្យ​ឈ្មួញ​ម្តង​រួច​មក​ហើយ ប៉ុន្តែ​ដោយសារ​ព័ត៌មាន​បែកធ្លាយ​ដល់​បណ្តាញ​សារព័ត៌មាន​ចុះ​ផ្សាយ​ព្រោងព្រាត ក៏​ការ​លក់ដូរ​ដី​រដ្ឋ​នោះ ត្រូវ​លក់​លែង​កើត ផ្អាក​ចោល​រហូត​មក​ដល់​ពេល​ថ្មី​ៗ​នេះ ស្ងាត់​ៗ​ស្រាប់តែ​មាន​ព័ត៌មាន​ច្បាស់​ការណ៍​ថា ដី​ទីតាំង​ដដែល​ខាងលើ​នេះ ត្រូវ​បាន​លក់​ឱ្យ​ក្រុមហ៊ុន ឃុន សៀ Group បាត់​ដោយ​រលូន និង​ស្ងាត់ស្ងៀម​បំផុត ។

តើ​ឧកញ៉ា ឃុន សៀ ជា​ម្ចាស់​លើ​ដី​សត្តឃាតដ្ឋាន​នេះ​មែនឬ​អត់ មិន​មានការ​បំភ្លឺ​ណាមួយ​ពី​ម្ចាស់​ទេ ព្រោះ​តាម​ទូរស័ព្ទ​មិន​អាច​ទាក់ទង​បាន ។

បើ​មាន​ព័ត៌មាន​ប្លែក​យ៉ាងណា យើង​នឹង​ផ្សាយ​ជូន​បន្ត​ទៀត ។

អត្ថបទសរសេរ ដោយ