ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទុកមិន​​ចំណេញ…

5 ឆ្នាំ មុន
  • ភ្នំពេញ

បក្ស​កាន់​អំណាច​អាណត្តិ​ទី​៥​អស់​រយៈ​៥​ឆ្នាំ​កន្លង​…​ពិនិត្យ​ឃើញ​ថា​រឹង មាំ​ណាស់​…​រឹង​មាំ​លើ​គ្រប់​វិស័យ ។ ពិសេស វិស័យ​នយោបាយ​និង​សេដ្ឋកិច្ច​…​សន្តិភាព និង​សន្តិសុខ​មាន​គ្រប់គ្រាន់ គ្មាន​ការ​ភ័យ​ខ្លាច ។ ចូល​មក​អាណត្តិ​ទី​៦​កំពុង​បោះ​ជំហាន​ដោយ​រលូន​…​គ្មាន​អ្វី​គួរ​ឱ្យ​ភ័យ​ខ្លាច គួរ​ឱ្យ​បារម្ភ​ទេ​…​ព្រោះ​បក្ស​កាន់​អំណាច​ចាស់​នៅ​ដដែល​…​គ្រាន់តែ…

បក្ស​កាន់​អំណាច​អាណត្តិ​ទី​៥​អស់​រយៈ​៥​ឆ្នាំ​កន្លង​…​ពិនិត្យ​ឃើញ​ថា​រឹង មាំ​ណាស់​…​រឹង​មាំ​លើ​គ្រប់​វិស័យ ។ ពិសេស វិស័យ​នយោបាយ​និង​សេដ្ឋកិច្ច​…​សន្តិភាព និង​សន្តិសុខ​មាន​គ្រប់គ្រាន់ គ្មាន​ការ​ភ័យ​ខ្លាច ។

ចូល​មក​អាណត្តិ​ទី​៦​កំពុង​បោះ​ជំហាន​ដោយ​រលូន​…​គ្មាន​អ្វី​គួរ​ឱ្យ​ភ័យ​ខ្លាច គួរ​ឱ្យ​បារម្ភ​ទេ​…​ព្រោះ​បក្ស​កាន់​អំណាច​ចាស់​នៅ​ដដែល​…​គ្រាន់តែ «​ដូរ​» អាណត្តិ ពី​លេខ​៥​ទៅ​លេខ​៦​តែ​ប៉ុណ្ណោះ​។

ដឹង​គ្រប់​គ្នា​ហើយ​…​មេដឹកនាំ​បក្ស​កាន់​អំណាច​…​ពេល​នេះ​កំពុង​ថែម​គ្រឿង​ឱ្យ​កាន់តែ​មាន​រសជាតិ​…​បង្កើន​កម្លាំង​ការពារ​ជាតិ​…​ការពារ​សន្តិសុខ​សង្គម​កាន់តែ​មាន​ប្រសិទ្ធភាព​…​គ្មាន​ម​ហិ​ច្ច​តា​ណាមួយ​បង្ក​ព្យុះ​ភ្លៀង​បានជា​ដាច់ខាត​…​គឺ​គ្មាន​ទេ​បាតុកម្ម​ហឹ​ង្សា​…​គ្មាន​ទេ​កុបកម្ម​វ៉ៃ​ខ្ទេច​ដុត​ខ្ទេច​…​គ្មាន​ទេ​សកម្មភាព​ញុះញង់​បំបែក​បំបាក់​ធំ​…​មាន​តែ​ខិតខំ​បង្កបង្កើន​ផល​…​មាន​តែ​ខិតខំ​បង្កើន​មុខរបរ​តាម​ជំនាញ​រៀង​ៗ​ខ្លួន​ដោយ​សេរី។

ដូច្នេះ​ ការ​ដោះ​លែង​អ្នកនយោបាយ​គ្រប់​រូបភាព​…​គ្រប់មុខ​សញ្ញា​…​ការ​ដោះ​លែង​ដោយ​ព្រះរាជ​ក្រិ​ត្យ​…​ការ​ដោះ​លែង​ដោយ​ឆន្ទានុសិទ្ធិ​របស់​តុលាការ​កន្លង​មកនេះ​…​បាន​ធ្វើ​ឱ្យ​បរិយាកាស​សង្គម​កាន់តែ​មាន​បរិស្ថាន​ល្អ​…​សភាពការណ៍​សង្គម​អំណោយផល​ល្អ ។

មក​ដល់​ពេល​នេះ​ដូច​ពាក្យស្លោក​ពោល​ថា​…«​ទុក​ក៏​មិន​ចំណេញ​ដោះ​លែង​វិញ​ក៏​មិន​ខាត​» ដែរ​…​ជាក់ស្តែង​មានការ​ដោះ​លែង​លោក កឹ​ម សុខា ជាដើម​…​បើ​ទុក​តទៅ​ទៀត​សង្គម​មានអី​ចំណេញ ? សង្ស័យ «​ចំណេញ​» លោក កឹ​ម សុខា កាន់តែ​ច្រើន​…​ទាំង​នយោបាយ​ទាំង​ប្រជាប្រិយភាព​ខ្លះ​នៅ​ឆាក​អន្តរជាតិ ៕

អត្ថបទសរសេរ ដោយ