ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បេក្ខជន​ប្រមាណ​៥០​នាក់​មាន​ទាំង​ជើង​ខ្លាំង​មេដាយមាស​គណិត​វិទ្យា​មិនសុខចិត្ត​ចំពោះ​លទ្ធផល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សិស្ស​ជា​បេក្ខជន​ប្រឡង​ធ្លាក់​សញ្ញប​ត្របាក់​ឌុ​ប​ប្រមាណ​៥០​នាក់​បាន​នាំ​គ្នា​មក​កាន់​ក្រសួង​អប់រំ​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០១៨ នេះ​បន្ត​ប្រមូលផ្តុំ​នៅ​មុខក្រសួង​អប់រំ​យុវជន និង​កីឡា ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​តវ៉ា​ទទូច​ដល់​លោក ហង់…

រាជធានី​ភ្នំពេញ ៖ សិស្ស​ជា​បេក្ខជន​ប្រឡង​ធ្លាក់​សញ្ញប​ត្របាក់​ឌុ​ប​ប្រមាណ​៥០​នាក់​បាន​នាំ​គ្នា​មក​កាន់​ក្រសួង​អប់រំ​នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០១៨ នេះ​បន្ត​ប្រមូលផ្តុំ​នៅ​មុខក្រសួង​អប់រំ​យុវជន និង​កីឡា ស្ថិត​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​តវ៉ា​ទទូច​ដល់​លោក ហង់ ជូន​ណា​រ៉ុ​ង រដ្ឋមន្ត្រីក្រសួង​អប់រំ​ធ្វើ​យ៉ាង​មេត្តា​សើរើ​លើ​វិញ្ញាសារ​គណិត​វិទ្យា រូបវិទ្យា ដែល​ពួក​គេ​ជឿ​ថា ធ្វើ​ត្រូវ​តែ​បែរជា​ធ្លាក់​វិញ​មិន​សុខចិត្ត​ទេ ។

បេក្ខជន​ម្នាក់​ឈ្មោះ វ៉ា នី​កា ភេទ​ស្រី អាយុ​១៨​ឆ្នាំ មក​ពី​វិទ្យាល័យ ច្បារ​អំពៅ បាន​សរសេរ​ក្នុង​លិខិត​ដាក់​ជូន​លោក​រដ្ឋមន្ត្រី​ថា «​សូម​គោរព​ជូន​លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ សូម​ស្នើ​សុំ​ឲ្យ​ក្រសួង​អប់រំ​រៀបចំ​ការ​ប្រឡង​លើក​ទី​២​ចំពោះ​អ្នក​ប្រឡង​ធ្លាក់​ទូ​ទាំង​ប្រទេស​ដូច​ឆ្នាំ​២០១៤ ។ សូម​ឯ​ឧត្តម​រដ្ឋមន្ត្រី​មេត្តា​ពិនិត្យ និង​យោគយល់​ដល់​ពួក​យើងខ្ញុំ​ផង​» ។

បេក្ខជន​រូប​នេះ​បាន​លើក​ឡើង​ថា «​វិញ្ញាសារ ភាសា​ខ្មែរ និង​គណិត​វិទ្យា ខ្ញុំ​ធ្វើ​បាន​ស្ទើរ​គ្រប់​ចំណុច​ទាំងអស់​អ្វី​ដែល​សំខាន់​ដូច​លទ្ធផល​ចេញ​មក​មិន​អាច ភាសា​ខ្មែរ និង​គណិត​វិទ្យា របស់ខ្ញុំ​ដូច​អ្វី​ដែល​ក្រសួង​អប់រំ​បោះពុម្ពផ្សាយ​ឡើយ​» ។

បេក្ខជន​រូប​នេះ​បាន​លើក​ឡើង​ថា នាង​ស្នើ​សុំ​ឲ្យ​ក្រសួង​អប់រំ​ពិនិត្យ​មើល​សន្លឹក​កិច្ច​ការងារ​ឡើង​វិញ​លើ​មុខ​វិជ្ជា ភាសា​ខ្មែរ និង​គណិត​វិទ្យា ឡើង​វិញ​ក្រែង​មានការ​ស្រង់​ពិន្ទុ​របស់​នាង​មានការ​ភាន់ច្រឡំ​លើ​ការ​ដាក់​ពិន្ទុ​លើ​កិច្ច​ការងារ​របស់​នាង​ដោយ​ក្តី​អនុគ្រោះ ។

បេក្ខជន​ឈ្មោះ សុខ ច័ន្ទ​យុទ្ធ​ពុល ភេទ​ប្រុស មក​ពី​ខេត្តបាត់ដំបង​បាន​និយាយ​ថា រូបគេ​បាន​ធ្វើ​វិញ្ញាសារ​គណិត​វិទ្យា​បាន​ល្អ​បំផុត​នៅ​ពេល​ប្រឡង​ផ្ទៀង​ចម្លើយ​ត្រូវ​ស្ទើរ​១០០%​តែ​នៅ​ពេល​ចេញ​លទ្ធផល​បាន​និ​ន្ទេ​ស​F(​ធ្លាក់​)​ទៅ​វិញ ។

គេ​បាន​និយាយ​ថា​«​ខ្ញុំ​មក​តវ៉ា​នេះ​ដើម្បី​សូម​ស្នើ​ឲ្យ​ក្រសួង​អប់រំ​សើរើ​មុខ​វិជ្ជា​គណិត​វិទ្យា​នេះ​តែ​ម្តង ។ ករណី​នេះ​មិនមែន​កើតឡើង​ចំពោះតែ​ខ្ញុំ​ម្នាក់​ទេ វា​បាន​កើតឡើង​ចំពោះ​សិស្ស​ច្រើន​ដែរ ។ ករណី​នេះ​ប៉ះពាល់​ដល់​ទឹកចិត្ត​សិស្ស​ដែល​បាន​ខិតខំ​ប្រឹងប្រែង​» ។

ចំណែក​បេក្ខជន​ឈ្មោះ ឆា​យ៉ា ភេទ​ប្រុស មក​ពី​វិទ្យាល័យ ហ៊ុន សែន ឈូក​ខេត្តកំពត ធ្លាប់​បាន​ទទួល​មេដាយមាស​គណិត​វិទ្យា​បែរ​ធ្លាក់​មុខ​វិជ្ជា​គណិត​នេះ​ទៅ​វិញ​មិន​សុខចិត្ត​មក​តវ៉ា​ឲ្យ​សើរើ​ឡើង​វិញ​លើ​សន្លឹក​កិច្ច​ការងារ​ប្រឡង​នេះ ។

បេក្ខជន​ដែល​ជា​សិស្ស​ពូកែ​រូប​នេះ​បាន​និយាយ​ថា​«​ខ្ញុំ​មក​ដល់​ក្រសួង​ដើម្បី​ដាក់​ពាក្យ​តវ៉ា​ព្រោះ​មុខ​វិជ្ជា​គណិត​នេះ​ខ្ញុំ​ចេះ​ពូកែ​បែរជា​លទ្ធផល​បាន​និទ្ទេស​F(​ធ្លាក់​)​ទៅ​វិញ​មិន​សម​ទេ ។ គេ​ថា​មាន​សិស្ស​ពូកែ​ច្រើន​ផ្នែក​គណិត​តែ​បែរ​ធ្លាក​មុខ​វិជ្ជា​នេះ និង​សូម​ឲ្យ​ក្រសួង​ធ្វើ​ចំណាត់ការ​ឲ្យ​បាន​លឿន​តាមតែ​អាច​ធ្វើ​ទៅ​បាន ព្រោះ​ការ​ចូល​រៀន​នៅ​មហាវិទ្យាល័យ​ជិត​មក​ដល់​ហើយ ។

ក្រសួង​អប់រំ​យុវជន និង​កីឡា នឹង​បើ​សន្លឹក​កិច្ចការ​មុខ​វិជ្ជា គណិត​វិទ្យា របស់​បេ​ក្ខ​មួយ​ចំនួន​ដែល​ប្តឹង​តវ៉ា​មិន​សុខចិត្ត​ចំពោះ​ពិន្ទុ​ដែល​ប្រកាស​ដោយ​ក្រសួង ។ នេះ​បើ​តាម​លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ ។

លោក ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា បាន​បញ្ជាក់​អ្នក​សារព័ត៌​មាននៅ​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ យ៉ាង​ដូច្នេះ​ថា «​ក្រសួង​នឹង​ពិនិត្យ​សន្លឹក​កិច្ចការ​សិស្ស​ដោយ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​លើ​សន្លឹក​កិច្ចការ​គណិត​វិទ្យា​របស់​បេក្ខជន​តវ៉ា​មួយ​ចំនួន​» ៕

កែសម្រួលដោយ