ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ខារមិន​ទៀង ហុច​តែ​ដែកសោះក៏អាចឆក់យកជីវិត​បាន​ដែរ​

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ កម្មករ​ម្នាក់​មិន​បាន​ប្រយ័ត្ន​ប៉ះ​នឹង​ខ្សែភ្លើង​ស្រាត​ឆ្លង​​ចរន្ត​ខ្លាំង បណ្តាល​ឲ្យ​ឆក់​ស្លាប់​ភ្លាម​ៗ​តែ​ម្តង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​ក្រង​ស្វាយ ឃុំ​រលាំងគ្រើល…

ខេត្តកំពង់ស្ពឺ ៖ កម្មករ​ម្នាក់​មិន​បាន​ប្រយ័ត្ន​ប៉ះ​នឹង​ខ្សែភ្លើង​ស្រាត​ឆ្លង​​ចរន្ត​ខ្លាំង បណ្តាល​ឲ្យ​ឆក់​ស្លាប់​ភ្លាម​ៗ​តែ​ម្តង ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​ក្នុងភូមិ​ក្រង​ស្វាយ ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ​សយ ពៅ ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ រស់នៅ​ភូមិ​ព្រៃ​សាលា ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង​។

ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​បាន​ទៅ​ស៊ីឈ្នួល​ធ្វើ​ជា​កម្មករ​ឲ្យ​មេជាង​ផ្សារ​ដែក​ម្នាក់ ពេល​​កំពុង​ធ្វើ​ផ្ទះ​មួយ​ខ្នង​ជា​របស់​ឈ្មោះ​ចាន់ ចំរើន ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ស្ថិត​នៅ​ក្នុងភូមិ​ក្រង​ស្វាយ ឃុំ​រលាំងគ្រើល ស្រុក​សំរោង​ទង​។

ប្រភព​ដដែល​បន្ត​ថា នៅ​វេលា​កើតហេតុ ជន​រង​គ្រោះ​បាន​ហុច​ដែក​ឱ្យ​មេជាង​ផ្សារ​លើដំបូល​ផ្ទះ ស្រាប់តែ​ចៃដន្យ​អាក្រក់ បាន​ទៅ​ប៉ះ​នឹង​ខ្សែភ្លើង​ស្រាត​ឆ្លង​ចរន្ត​​ខ្លាំង បណ្តាល​ឱ្យ​​ឆក់​ជន​រង​គ្រោះស្លាប់​​ភ្លាម​ៗ ដោយ​មិន​អាច​ជួយ​សង្គ្រោះ​បាន​ឡើយ​។

ក្រោយ​កើតហេតុ​ការណ៍ សមត្ថកិច្ច​បាន​ធ្វើ​កោសល្យវិច័យ​រួច សព​ត្រូវ​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​យក​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ