ត្រូវតែ​ដឹង​ ទើប​រកឃើញថ្មី​…លើ​ការ​​ផឹក​ស្រា​


កន្លង​មក យើង​ប្រហែលជា​ធ្លាប់​ដឹង​តាម​រយៈ​ការ​សិក្សា​ស្រាវជ្រាវ​របស់​អ្នក​វិទ្យាសាស្ត្រ​មួយ​ចំនួន​ថា ការ​ផឹកស្រា​ក្នុង​កម្រិត​តិចតួច​រាល់ថ្ងៃ អាច​ជួយ​ដល់​សុខភាព​បេះដូង​ ។ តែ​សម្រាប់​ការ​សិក្សា​ស្រាវជ្រាវ​ថ្មី​នេះ ដែល​ធ្វើ​ឡើង​នៅ​រដ្ឋ​វ៉ា​ស៊ី​ន​តោន សហរដ្ឋអាមេរិក បាន​រក​ឃើញ​ថា ការ​ផឹកស្រា​មិន​ថា ​តិច​ឬ​ច្រើន ក៏​នៅ​តែ​មាន​ផល​អាក្រក់​ដល់​សុខភាពដែរ ​។ គេ​​រក​ឃើញ​ថា ផលប្រយោជន៍​ដែល​យើង​ទទួល​បាន​ពី​ការ​ផឹកស្រា​ក្នុង​កម្រិត​ទាប គឺ​មិន​អាចយ​កមក​ប្រៀប​នឹង​ផល​អាក្រក់​របស់​វា​បាន​ឡើយ ដោយសារ​តែ​ផល​អាក្រក់​មាន​ច្រើន​​ជាង​ផល​ល្អ ​។

លោក​វេជ្ជបណ្ឌិត Max Griswold ដែល​ជា​អ្នកដឹកនាំ​ការ​ស្រាវជ្រាវ​ មក​ពីវិទ្យាស្ថាន​រង្វាស់​និង​វាយតម្លៃ​សុខភាព នៃ​សាកលវិទ្យាល័យ​វ៉ា​ស៊ី​ន​តោនបាន​ប្រាប់​ឱ្យដឹង​ថា​៖ «​ការ​សិក្សា​ពី​មុន​ៗ បាន​រក​ឃើញ​ពី​ផល​ល្អ​នៃ​ការ​ផឹកស្រា​ក្នុង​កម្រិត​ទាប ​។ តែ​យើង​ឃើញ​នា​ពេល​ថ្មី​ៗ​នេះ​ថា បញ្ហា​សុខភាព​ពាក់ព័ន្ធ​នឹង​ការ​ពិសារ​ស្រា​មានការ​កើនឡើងមិន​ថា ​ផឹក​តិច​ ឬ​ច្រើន» ។

លោក​​បន្ត​ថា​ «​វា​មាន​ទំនាក់ទំនង​គ្នា​ខ្លាំង​រវាង​ការ​ពិសារ​ស្រា និង​បញ្ហា​សុខភាព​ ដូច​ជា​មហារីក បង្ក​របួស​ស្នាម និងជំងឺ​ឆ្លង​នានា ដែល​វា​ទាំងនេះ​ ពិតជា​អាក្រក់​ខ្លាំង បើ​ធៀប​នឹង​គុណសម្បត្តិ​តែ​ម្យ៉ាង ដែល​ថា ​ស្រា​អាច​ជួយ​ដល់​សុខភាព​បេះដូង​ ។ បញ្ហា​ទាំងនេះ​នឹង​កាន់តែ​កើនឡើង​ទៅ​តាម​កម្រិត​ដែល​យើង​ផឹក​» ។

ការ​សិក្សា​នេះ​ប្រមូល​យក​ទិន្នន័យ​ពី​ការ​សិក្សា​ទាំង​៥៩២ ជាមួយនឹង​អ្នកចូលរួម​ដល់​២៨​លាន​នាក់ ដើម្បី​ធ្វើ​វាយតម្លៃ​ដល់​បញ្ហា​សុខភាព​ពិភពលោក​ ទាក់ទង​ជាមួយនឹង​ការ​ពិសារ​ស្រា​ ។ ជា​រៀង​រាល់​ឆ្នាំ ២.២% នៃ​ស្ត្រី និង ៦.៨%​នៃ​បុរស បាន​ស្លាប់​ដោយសារ​តែ​បញ្ហា​សុខភាព​ទាក់ទង​នឹង​ការ​ផឹកស្រា រួម​មាន​ជម្ងឺមហារីក ជំងឺ​របេង និងជំងឺ​ថ្លើម​ ។ បញ្ហា​ផ្សេង​ៗ​ទៀត ដែល​មក​ពី​ការ​ទទួលទាន​ស្រា គឺ​គ្រោះថ្នាក់​ចរាចរណ៍ និងអំពើ​ហិង្សា​ ។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ