ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទ្រាំ​នឹង​លោក​ប្តី​ទៀត​លែង​បាន ប្រពន្ធ​ប្តឹង​ប៉ូលិស​អូស​.​កប្តី​ទាំង​យប់

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ បុរស​ម្នាក់​ត្រូវ​បាន​ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​បាន​ប្តឹង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អោយ​ចាប់ខ្លួន ខណៈ​ដែល​បុរស​ជា​ប្តី​ស្រវឹង​ខួប​រូប​នេះ​បាន​ធ្វើ​សកម្មភាព​វាយតប់​ប្រពន្ធ​ឡើង​ទ្រោម​ខ្លួន និង​បាន​វាយ​បំផ្លាញ​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ​អោយ​ខូចខាត​គ្មាន​សល់ ដែល​ហេតុ​ការ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៩ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ភូមិ​ស្វាយ​អំពារ…

ខេត្តតាកែវ ៖ បុរស​ម្នាក់​ត្រូវ​បាន​ស្ត្រី​រង​គ្រោះជា​ប្រពន្ធ​បាន​ប្តឹង​ប៉ូលិស​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​អោយ​ចាប់ខ្លួន ខណៈ​ដែល​បុរស​ជា​ប្តី​ស្រវឹង​ខួប​រូប​នេះ​បាន​ធ្វើ​សកម្មភាព​វាយតប់​ប្រពន្ធ​ឡើង​ទ្រោម​ខ្លួន និង​បាន​វាយ​បំផ្លាញ​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ​អោយ​ខូចខាត​គ្មាន​សល់ ដែល​ហេតុ​ការ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៩ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ភូមិ​ស្វាយ​អំពារ ឃុំ​ស្រ​ង៉ែ ស្រុក​ទ្រាំង ខេត្តតាកែវ ។

លោក ប៊ី​ច វ​ណ្ណា អធិការរង​នគរបាល​ស្រុក​ទ្រាំង​បានអោយ​ដឹង​ថា អំពើ​ហិង្សា​ក្នុង​គ្រួសារ​នេះ​បង្ក​ឡើង​ជនសង្ស័យ​ជា​ប្តី​ឈ្មោះ អ៊ុ អូន អាយុ​៤១​ឆ្នាំ មាន​មុខរបរ​កសិករ ស្រវឹង​ខួប​បាន​វាយ​ឈ្មោះ ណី ថា​វី អាយុ​៣៨​ឆ្នាំ ត្រូវជា​ប្រពន្ធ ហើយ​ជនសង្ស័យ​បាន​បោក​ចាន បោក​ទូរ​ទស្ស​ន៏ វាយ​បំបែក​ទ្វារ​កញ្ចក់​ផ្ទះ​អស់ពីរ​ផ្ទាំង រួច​យក​ប្រេងម៉ាស៊ូត​នៅផ្ទះ​ខ្លួន​ចាក់​ពង្រាយ​ក្នុងផ្ទះ​ដុត​ឆេះ​អស់​ពូក​មួយ​ពេល​នោះ​មាន​អ្នក​ជិតខាង​ជួយ​ពន្លត់​ទាន់​ពេលវេលា ។

លោក​អធិការរង​នគរបាល​ស្រុក​បាន​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ​ជន​ស​ង្ស​យ័​បាន​ផឹកស្រា​ឡើង​ស្រវឹង​ជោកជាំ លុះ​ពេល​ត្រឡប់​ចូល​ផ្ទះ​ក៏​បាន​រករឿង​ប្រពន្ធ រួច​បាន​វាយតប់​ប្រពន្ធ​ឡើង​ទ្រោម​ខ្លួន ហើយ​បាន​វាយ​បំផ្លាញ​ទ្រព្យ​ក្នុងផ្ទះ​គ្មាន​សល់ មិនតែប៉ុណ្ណោះ​ប្តី​ប្រមឹក​រូប​នេះ​បាន​យក​ប្រេង​មក​ចាក់​ស្រោច​ក្នុងផ្ទះ​ដើម្បី​ដុត​ផ្ទះ​ចោល​តែ​សំណាងល្អ​បាន​អ្នក​ជិតខាង​មក​ជួយ​ពន្លត់​ទាន់ កុំ​អី​ផ្ទះ​ទាំងមូល​ត្រូវ​ភ្លើង​ឆេះ​បំផ្លាញ​គ្មាន​សល់​ឡើយ ។

នៅ​ចំពោះ​មុខ​ប៉ូលិស​ប្តី​ប្រមឹក​រូប​នេះ​បាន​និយាយ​សារភាព​ថា រូបគេ​ពិតជា​បាន​ផឹកស្រា​ស្រវឹង​រួច​ប្រើ​អំពើ​ហិង្សា​លើ​ប្រពន្ធ និង​វាយ​បំផ្លាញ​ទ្រព្យ​នៅ​ក្នុងផ្ទះ រួច​ចាក់​ប្រេង​មាន​បំណង​ដុត​ផ្ទះ​ចោល​ពិតប្រាកដ​មែន ។

លោក យ៉ុ​ង ញី​វ នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​បានអោយ​ដឹង​ថា នៅ​ពេល​នេះ​យើង​កំពុង​តែ​កសាង​សំណុំរឿង​ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​នៅ​រសៀល​ថ្ងៃ​ទី​១១ ខែកញ្ញា ឆ្នាំ​២០១៨ នេះ​ដើម្បី​ចាត់ការ​ទៅ​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ