នេះ​ជា​ហេតុផល​នៃ​ការ​រៀបចំ​ប្រឡងប្រជែង​ជំនាញ​ជាង​មេដាយមាស​ប្រទេស​កម្ពុជា (លើក​ទី 3)


​រាជធានី​ភ្នំពេញ ​៖ ក្រុមហ៊ុន គូ​បូ​តា កម្ពុជា​ ជា​ប្រភព​ដ៏សំខាន់​ក្នុង​ការ​អភិវឌ្ឍន៍​ជំនាញ​សមត្ថ​ភាព​របស់​ជាង​​​សេវាកម្ម​ក្នុង​ប្រទេស​កម្ពុជា​ជា​បន្តបន្ទាប់ ដើម្បី​ប​ញ្ជួ​ន​ការងារ​សេវា​កម្ម​ដែល​មានគុណ​ភាព ​និង​បង្កើត​ភាព​​​ជឿជាក់​ឲ្យ​ទៅ​អតិថិជន​របស់​គូ​បូ​តា​គ្រប់​រូប ។

ដូចនេះ​ហើយ ទើប​ក្រុមហ៊ុន​បាន​ធ្វើការ​រៀបចំ​គ្រោងការ​ប្រឡងប្រជែង​ជំនាញ​ជាង​មេដាយ​មាស​ឡើង​នា​ថ្ងៃ​ទី ២៨ សីហា ២០១៨ ដែល​មានការ​ចូលរួម​ក្រោម​ក្រោម​អធិបតី​​​​ភាព ឯកឧត្តម ឡៅ ហ៊ី​ម ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយក​ដ្ឋាន អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ និង​ឯកឧត្តម អ៊ុ​ក ដា​វ៉ា​ន​ឌី នាយក​វិទ្យា​ស្ថាន​បច្ចេកវិទ្យា​បាត់ដំបង និង​លោក​នាយករង ស្វាយ ចំ​ឫទ្ធិ (BIT)​។ ព្រមទាំង​ថ្នាក់​ដឹកនាំ​ក្រុមហ៊ុន​គូ​បូ​តា​ផង​ដេរ ដើម្បី​ជួយ​ជ្រោមជ្រែ​ង​ឱ្យ​ជាង​សេវាកម្ម​ក​ខិតខំ​ស្វែងរក​​​ចំណេះ​ដឹង​ និង​អភិវឌ្ឍន៍​ខ្លួនឯង​នៅ​គ្រប់​ៗ​ផ្នែក ដោយ​ចាប់​ដំណើរការ​តាំងពី​ឆ្នាំ 2016​។​

​លោក Waipoj Hamala ប្រធាន​ផ្នែក​សេវាកម្ម​អតិថិជន​នៃ​ក្រុមហ៊ុន​ស្យាម​គូ​បូ​តា ខ​ប​ភឺ​រ៉េ​សិន មាន​ប្រសាសន៍​ថា ក្នុងឆ្នាំនេះ​គិត​ថា​ជា​ឆ្នាំ​ទី​3 ដែល​ក្រុមហ៊ុន​បាន​រៀបចំ​សកម្មភាព​នេះ​ឡើង​ដោយ​មាន​ជាង​សេវាកម្ម​ចូលរួម​ប្រលង​ក្នុង​វគ្គ​ទ្រឹស្តី​ទាំងអស់​ចំនួន 59​នាក់ មក​​​ពី​សេវាកម្ម​របស់​តំណាង​ចែកចាយ​ចំនួន 53​នាក់​ ហើយ​ជាង​សេវាកម្ម​របស់​ក្រុមហ៊ុន​គូ​បូ​តា​កម្ពុជា​ចំនួន​6​នាក់​។ ជាង​ដែល​បាន​ជាប់​ក្នុង​វគ្គ​ទ្រឹស្តី​10​នាក់ ក្នុង​ចំណោម​ជាង​ទូទាំង​​ប្រទេស​ដែល​ចូល​ប្រលង​ក្នុង​វគ្គ​ចុង​ក្រោយ​ដែល​រៀបចំ​ឡើង​ថ្ងៃ​ទី 28-29 សីហា 2018​នេះ​។​

​ឯកឧត្តម ឡៅ ហ៊ី​ម ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​អប់រំ​​បណ្តុះបណ្តាល​បច្ចេកទេស​ និង​វិជ្ជាជីវៈ មាន​ប្រសាសន៍​ថា បេក្ខជន​ដែល​ចូលរួម​ប្រលង​ប្រជែង​សមត្ថ​ភាព​ជា​ជាង​សេវាកម្ម​របស់​ក្រុមហ៊ុន​គូ​បូ​តា​កម្ពុជា ត្រូវ​ជំរុញ​ចំណេះ​ដឹង និង​ការ​អភិវឌ្ឍន៍​ជំនាញ​សមត្ថភាព​ ដើម្បី​ជា​ការ​ផ្តល់​ភាព​ជឿជាក់​ដល់​អតិថិជន​របស់​​ខ្លួន ​ដើម្បី​ជួយ​ដល់​ផ្នែក​ទីផ្សារ​លក់​ផលិតផល​គូ​បូ​តា​ឱ្យ​កាន់តែ​ទទួល​បាន​ជោគ​ជ័យ​​ថែម​មួយ​កំរិត​ទៀត​។​

​គួរ​បញ្ជាប់​ផង​ដែរ​ថា ការ​ប្រលង​ក្នុង​ចុង​ក្រោយ​នេះ​នឹង​មានការ​ប្រលង​អនុវត្តន៍​វិភាគ និង​កែប្រែ​បញ្ហា​ដែល​កើតឡើង​ជាក់ស្តែង​របស់​ត្រាក់ទ័រ​គ្រប់​ប្រព័ន្ធ របស់​ផលិតផល​មិន​ថា​ជា​ផលិតផល​របស់​ប្រព័ន្ធ​ម៉ាស៊ីន​, អគ្គិសនី​,​ប្រព័ន្ធ​បញ្ជូន​កំលាំង​ និង​ប្រព័ន្ធ​អ៊ី​ដ្រូ​លី​ក បេក្ខ​ជន​ដែល​បាន​ទទួល​តំណែង​ជា​ជាង​មេដាយមាស​ចាំបាច់​ត្រូវ​ទទួល​ពិន្ទុ​ដែល​ឆ្លង​កាត់​គោលការណ៍​កំណត់ 91 ភាគ​រយ​ឡើង​ទៅ​។​

​ជាង​មេដាយមាស​ទាំងនេះ​ជា​កំលាំង​ដ៏​សំខាន់​របស់​តំណាង​ចែកចាយ​គូ​បូ​តា ក្នុង​ការ​ជួយ​​ដល់​ការងារ​ផ្តល់​សេវាកម្មឱ្យ​តំណាង​ចែកចាយ និង​ជា​គំរូ​ជោគជ័យ​ដល់​ជាង​សេវា​កម្ម​គ្រប់​រូប​បាន​ធ្វើការ​អភិវឌ្ឍន៍​ខ្លួន ដើម្បី​បំរើសេវា​កម្ម​ជូន​អតិថិជន​គូ​បូ​តា​ទាំងអស់​ដែល​តែងតែ​គាំទ្រ​ផលិតផល​គូ​បូ​តា​ជា​រៀង​រហូត​មក​៕ ដោយ​សហ​ការ

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ