ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹក​ទំនប់​បង្ហៀ​ទឹកហូរ​កួច​យក​ក្មេង​តូចគួរ​ឱ្យ​អាសូរ

5 ឆ្នាំ មុន
  • ឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ ក្មេង​ប្រុស​ទើបតែ​អាយុ​១០​ឆ្នាំ​ម្នាក់​រត់​លេង​នៅ​កន្លែង​ទំនប់​បង្ហៀ​ទឹក ដែល​គេ​ហៅ​ថា បឹង​ទំនប់​ថ្មី ស្រាប់តែ​រអិល​ជើង​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក​ជ្រៅ​លង់​ស្លាប់​បាត់​បង់​ជីវិត ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​២​រសៀល ថ្ងៃ​ទី​១០ កញ្ញា ២០១៨​ស្ថិត​ក្នុងភូមិ​គោក​សំព័រ…

ខេត្តឧត្តរមានជ័យ ៖ ក្មេង​ប្រុស​ទើបតែ​អាយុ​១០​ឆ្នាំ​ម្នាក់​រត់​លេង​នៅ​កន្លែង​ទំនប់​បង្ហៀ​ទឹក ដែល​គេ​ហៅ​ថា បឹង​ទំនប់​ថ្មី ស្រាប់តែ​រអិល​ជើង​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក​ជ្រៅ​លង់​ស្លាប់​បាត់​បង់​ជីវិត ហេតុការណ៍​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​២​រសៀល ថ្ងៃ​ទី​១០ កញ្ញា ២០១៨​ស្ថិត​ក្នុងភូមិ​គោក​សំព័រ ឃុំ​លំ​ទង ស្រុក​អន្លង់​វែង​។

ក្មេង​ប្រុស​រង​គ្រោះ​ខាង​លើ​ឈ្មោះ ហឿ​ន ចៃ អាយុ​១០​ឆ្នាំ មាន​ឪពុកចិញ្ចឹម​ឈ្មោះ ហុ​ក ហុង អាយុ​៤៤​ឆ្នាំ មុខរបរ​ជា​មន្ត្រីរាជការ​ស្រុក​អន្លង់​វែង និង​ម្តាយចិញ្ចឹម​ឈ្មោះ នួន ថា​ន អាយុ​៤៤​ឆ្នាំ រស់នៅ​ភូមិ​ថ្នល់ទទឹង ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង​។

យោង​តាម​ការ​ឱ្យ​ដឹង​ពី​ប៉េ​អឹ​ម​ស្រុក​អន្លង់​វែង ឱ្យ​ដឹង​ថា មុន​កើតហេតុ​ឪពុក​ម្តាយ​ក្មេង​ប្រុស​រង​គ្រោះ​នៅ​ពេលទំនេរ​ពី​ការងារ​នោះ​ក៏​នាំ​កូន​ៗ​ទៅ​លេង​បឹង​ទំនប់​ថ្មី ខណៈ​ទៅ​ដល់​កូន​របស់​គាត់​នាំ​គ្នា​រត់​លេង​នៅ​ចំណុច​ទំនប់​បង្ហៀ​នោះ ស្រាប់​ក្មេង​ប្រុស​រង​គ្រោះ​រអិល​ជើង​ធ្លាក់​ចូល​ទៅ​ក្នុង​ទឹក​ជ្រៅ​កំពុង​តែ​ហូរ​កួច​ខ្លាំង​នោះ ក៏​កួច​យក​ក្មេង​រង​គ្រោះ​បាត់​ស្រមោល​តែ​ម្តង ចំ​ណែ​ក​ឪពុក​ម្តាយចិញ្ចឹម ព្រមទាំង​អ្នក​ភូមិ​នាំ​គ្នា​ជួយ​រុករក​ដែរ តែ​រក​មិនឃើញ​នៅឡើយ​ទេ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ