ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អូរ…ដឹង​អាងអី​​ អត់ឈប់ហើយបែរ​រីកដូចផ្សិត «ទីតាំងស្ករត្នោតក្លែងក្លាយ»

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា លោក ប៉ោ លាង​គង់ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តតាកែវ​នឹង​មាន​​ចាត់វិធានការ​ណ៍​ក្តៅ​ទៅ​លើ​ម្ចាស់​ទីតាំង​ផលិត​ស្ករត្នោត​ក្លែងក្លាយ ​ស្ថិត​នៅ​​ក្នុងស្រុក​បាទី ដោយ​មាន​សុំ​​គោល​ការណ៍​ពី​ព្រះរាជអាជ្ញា​សាលាដំបូង ដើម្បី​ចុះ​បិទ​ទីតាំង…

ខេត្តតាកែវ ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា លោក ប៉ោ លាង​គង់ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តតាកែវ​នឹង​មាន​​ចាត់វិធានការ​ណ៍​ក្តៅ​ទៅ​លើ​ម្ចាស់​ទីតាំង​ផលិត​ស្ករត្នោត​ក្លែងក្លាយ ​ស្ថិត​នៅ​​ក្នុងស្រុក​បាទី ដោយ​មាន​សុំ​​គោល​ការណ៍​ពី​ព្រះរាជអាជ្ញា​សាលាដំបូង ដើម្បី​ចុះ​បិទ​ទីតាំង ហើយ​​ធ្វើការ​ឃាត់ខ្លួន​ម្ចាស់​ទីតាំង​ ដែល​មិន​ព្រម​កែខ្លួន​នោះ​បញ្ជូន​ទៅ​កាន់​តុលាការ ដើម្បី​ចាត់ការ​តាម​ច្បាប់​ ។

សេចក្តីរាយការណ៍​បន្ត​ថា ការ​ចាត់វិធានការ​ណ៍​ក្តៅដែលត្រូវ​​ឃាត់ខ្លួន​ម្ចាស់​ទីតាំង​ផលិត​ស្ករត្នោត​ក្លែងក្លាយ​នេះ គឺ​ធ្វើ​ឡើង​បន្ទាប់​ពីឃើញ​​ម្ចាស់​ទីតាំង​នៅ​តែ​គ​គ្លើ​ន​បន្ត​លួច​ផលិត និង​ពង្រីក​ទីតាំង​ផលិត​ស្ករត្នោត​ក្លែង​ក្លាយ​នេះ កាន់តែ​ច្រើន​ឡើង​ជាង​មុន​ថែម​ទៀត ។

នៅ​ក្នុង​កិច្ចប្រជុំ​ជាមួយ​មន្ត្រី​ជំនាញ​អាជ្ញាធ​ស្រុក ក្រោម​ការ​ដឹកនាំ​ដោយ​លោក ឃុន ភឿន ព្រះរាជអាជ្ញា​រង​ខេត្ត កាលពី​ថ្ងៃ​ទី​១០ កញ្ញា បាន​ចេញ​វិធាន​ការណ៍​មួយ​ចំនួន ដោយ​រិះរក​នីតិវិធី​អនុវត្ត​ទៅ​តាម​ផ្លូវច្បាប់ សាខា​កាំកុងត្រូល​ខេត្ត​ជាដើម​បណ្តឹង សម្រាប់​ករណី​មួយ​នេះ ជា​ពិសេស​ក្រុមការងារ​នឹង​ចុះ​មក​បង្ក្រាប​បិទ​ទីតាំង និង​ឃាត់ខ្លួន​ម្ចាស់​ទីតាំង​ផលិត​ស្ករត្នោត​ក្លែងក្លាយ​នេះ ។

កន្លង​មក​អាជ្ញាធរ​ខេត្ត សាខា​កាំកុងត្រូល​ខេត្តតាកែវ សហការ​ជាមួយ​មន្ត្រី​ជំនាញ​មន្ទីរ​ឧស្សាហកម្ម និង​សិប្ប​កម្ម អាជ្ញាធរ​ស្រុក​បាទី និង​កម្លាំង​សមត្ថកិច្ច​បាន​ចុះ​បិទ​ទីតាំង​ស្ករត្នោត​នេះ​ជា​ច្រើន​លើក​ច្រើន​សារ​មក​ហើយ ប៉ុន្តែ​ហាក់​មិន​ទទួល​បាន​ជោគជ័យ​ទាល់តែ​សោះ ។ មជ្ឈដ្ឋាន​ទូទៅ​បាន​ឆ្ងល់​ថា តើ​ម្ចាស់​ទីតាំង​នេះ មាន​អ្នក​ណា​នៅ​ពីក្រោយ​ខ្នង ទើប​បានជា​ហាន​បន្ត​លួច​ផលិត​ដដែល​ជា​ដដែល​បែប​នេះ ។

អត្ថបទសរសេរ ដោយ