ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្សល់​ទុក​សម្តី​មួយ​ឃ្លា «​នាង​មិន​បាន​នៅ​មើលថែ​ម៉ែ​ទេ​» ម្តាយ​ណា​មិន​រន្ធត់​

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ នារី​ម្នាក់​សម្រេចចិត្ត​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួនឯង​ទាំង​វ័យក្មេង​ដោយ​​មិនដឹង​មូលហេតុ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​ប្រហែល​​១៦​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១០​ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​ដីស ស្ថិត​ក្នុងភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត…

ខេត្តបន្ទាយមានជ័យ ៖ នារី​ម្នាក់​សម្រេចចិត្ត​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួនឯង​ទាំង​វ័យក្មេង​ដោយ​​មិនដឹង​មូលហេតុ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​ប្រហែល​​១៦​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១០​ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ចំណុច​ដីស ស្ថិត​ក្នុងភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។

ប្រភព​ពី​នគរបាល​មូលដ្ឋាន​បានឱ្យ​ដឹង​ថា នារី​រង​គ្រោះ​ឈ្មោះ ជី​ង កញ្ញា អាយុ​១៨​ឆ្មាំ ស្នាក់​នៅ​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត មុខរបរ​ជា​បុគ្គលិក​កាស៊ីណូ ចំណែកឯ​ម្តាយ​នារី​រង​គ្រោះ​ឈ្មោះ ម៉ុ​ន សា​ម៉េ​ត អាយុ​៤២​ឆ្នាំ​។

តាម​ការ​បំភ្លឺ​ពី​ម្តាយ​នារី​រង​គ្រោះ​ឲ្យ​ដឹង​ថា មុន​កើតហេតុ​កាលពី​ថ្ងៃ​ទី​៩ កញ្ញា ម៉ោង​១២​ថ្ងៃត្រង់ នាង​បាន​ទៅ​ទិញ​ថ្នាំ​ងងុយដេក​២​បន្ទះ​យក​មក​លេប និង​អា​.​ដៃ​ខ្លួនឯង​ដោយ​បិទ​ទ្វារ​បន្ទប់​ចាក់សោរ​ជាប់ ពេល​នោះ​គាត់​ក៏​យក​កូនសោរ​មក​បើកទ្វារ ស្រាប់តែ​ឃើញ​កូន​ហូរ​ឈាម​ក៏​ប្រញាប់​នាំ​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ក្រុង​ដើម្បី​សង្គ្រោះ រួច​ហើយ​ក៏​យក​ផ្ទះ​វិញ ។ ពេល​មក​ដល់​ផ្ទះ​កូនស្រី​គាត់​ក៏​និយាយ​ថា «​នាង​មិន​បាន​នៅ​មើលថែ​ម៉ែ​ទេ​» ហើយ​​គាត់​និយាយ​វិញ​ថា «​កុំ​គិត​អី​ម្តាយ​មើល​កូន នៅផ្ទះ​ឈប់​ទៅ​ធ្វើការ​ទៅ មិន​អត់​បាយ​ស៊ី​ទេ​»​។

ស្ត្រី​ជា​បន្ត​ទៀត​ថា លុះដល់​ថ្ងៃ​ទី​១០ កញ្ញា ម៉ោង​៣​ល្ងាច គាត់​ក៏​ទៅ​ផ្សារ ចំណែក​កូនស្រី​នៅផ្ទះ​ម្នាក់ឯង ពេល​ត្រឡប់​មក​ដល់​ផ្ទះ​នៅ​ម៉ោង​៥​និង​៤០​នាទី​ល្ងាច ស្រាប់តែ​ឃើញ​បិទទ្វារ​ផ្ទះ​ចាក់​គន្លឹះ​ជាប់ គាត់​ក៏​នាំ​គ្នា​គាស់​ទ្វារ​របើក ស្រាប់តែ​ឃើញ​កូន​ចង​.​ក​នឹង​ស្នួល​ហាល​ខោអាវ​ស្លាប់​មិនដឹង​ពេល​ណា​នោះ​ឡើយ ។ នៅ​មុន​ពេល​ស្លាប់​កូនស្រី​គាត់​មិន​បាន​និយាយ​ពី​វិបត្តិ​ស្នេហា ឬ​វិបត្តិ​អ្វី​ប្រាប់​ម្តាយ​ឪពុក បងប្អូន​ឱ្យ​ដឹង​នោះ​ទេ ហើយ​ម្តាយ​ឪពុក​មិន​បាន​ស្តីបន្ទោស​អ្វី​ឱ្យ​កូន​ឡើយ​។

នគរបាល​មូលដ្ឋាន​បញ្ជាក់​ថា តាម​ការ​ត្រួតពិនិត្យ​សព​រួច​បាន​សន្និដ្ឋាន​ថា ការ​ស្លាប់​នេះ​ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយ​ចង​.​ក​ធ្វើ​អត្តឃាត​ខ្លួនឯង​ពិតប្រាកដ​មែន មិន​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​នោះ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ