ខេត្តព្រះសីហនុ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា កាលពីវេលាម៉ោង៣រសៀលថ្ងៃទី១០ កញ្ញា កម្លាំងសមត្ថកិច្ចនគរបាលខេត្តព្រះសីហនុបានបង្ក្រាប និងចាប់ឃាត់ខ្លួនជនជាតិ៤នាក់ ពាក់ព័ន្ធករណីបង្ខាំងមនុស្សខុសច្បាប់និងធ្វើទារុណកម្ម បង្កឡើងដោយជនជាតិចិនដូចគ្នា ដែលហេតុការណ៍បានកើតឡើងនៅបន្ទប់លេខ៤០៦ ជាន់ទី៤ក្នុងកាស៊ីណូខ្សាច់មាស ស្ថិតនៅក្រុមទី១៥ ភូមិ៤ សង្កាត់៤ ខេត្តព្រះសីហនុ ។
ករណីខាងលើនេះ ជនសង្ស័យ ទី១-ឈ្មោះ WU TAOTAO ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ កាន់លិខិតឆ្លងដែនលេខៈ E៤៧១១០៧៨៣ ស្នាក់នៅជាន់ទី៤ នៃកាស៊ីណូខ្សាច់មាស បន្ទប់លេខ ៤០៩ ស្ថិតនៅភូមិ៤ សង្កាត់៤ខេត្តព្រះសីហនុ ។ ២-ឈ្មោះ WU XIONG BO ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរមិនពិតប្រាកដ កាន់លិខិតឆ្លងដែនលេខៈ E១៨៤៨៥៥៨៨ ស្នាក់នៅជាន់ទី៤ នៃកាស៊ីណូខ្សាច់មាស បន្ទប់លេខ៤០៩ ស្ថិតនៅភូមិ៤ សង្កាត់៤ ខេត្តព្រះសីហនុ ។ ៣-ឈ្មោះ WU XUXIANG ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ កាន់លិខិតឆ្លងដែនលេខ E៨៩៦៨៤៣២៧ ស្នាក់នៅជាន់ទី៤ នៃកាស៊ីណូខ្សាច់មាស បន្ទប់លេខ៤០៩ ស្ថិតនៅភូមិ៤ សង្កាត់៤ ខេត្តព្រះសីហនុ ។ ៤-ឈ្មោះ REN JIHU ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរ មិនពិតប្រាកដ កាន់លិខិតឆ្លងដែនលេខៈ E៤៥៣៧០៣៤៨ ស្នាក់នៅជាន់ទី៤ នៃកាស៊ីណូខ្សាច់មាស បន្ទប់លេខ៤០៩ ស្ថិតនៅភូមិ៤ សង្កាត់៤ ខេត្តព្រះសីហនុ ។
ដោយឡែក វត្ថុតាងចាប់យកមានពិលឆក់ចំនួន ២គ្រឿង រថយន្ត១គ្រឿង ម៉ាក LEXUS RX៣០០ ពណ៌ស ស្លាកលេខ ភ្នំពេញ 2A-៥០១០ ។ ចំណែកជនរងគ្រោះមានគ្នា២នាក់ ម្នាក់ឈ្មោះ CHEN TI ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរភ្ញៀវទេសចរ កាន់លិខិតឆ្លងដែនលេខៈ ED៦៦៨០៨៤២ ស្នាក់នៅសណ្ឋាគារដើមត្នោត ភូមិ៤ សង្កាត់៤ ខេត្តព្រះសីហនុ រងរបួសបែកមាត់ ស្នាមដាច់រលាត់ខ្នង និងគ្រេចឆ្អឹងខ្នង ( រងរបួសមធ្យម ) ។ និងម្នាក់ឈ្មោះ DAI YANYING ភេទស្រី អាយុ ៤៤ឆ្នាំ មុខរបរភ្ញៀវទេសចរកាន់លិខិតឆ្លងដែនលេខៈ ED៦៦៨៩៣៨២ ស្នាក់នៅសណ្ឋាគារដើមត្នោត ភូមិ៤ សង្កាត់៤ ខេត្តព្រះសីហនុ។
តាមសមត្ថកិច្ចឲ្យដេងថា ករណីខាងលើនេះ កើតឡើងដោយសារជនរងគ្រោះបានធានាលុយចំនួន១០០,០០០យាន់ ( ដប់ម៉ឺនយាន់ ) ពីក្រុមជនសង្ស័យ ដើម្បីឲ្យមិត្តភក្តិយកទៅលេងល្បែងសុីសងនៅកាស៊ីណូឆាងយូ ។
ពេលលេងចាញ់អស់មិត្តភក្តិរបស់ជនរងគ្រោះ គ្មានលុយសងឲ្យក្រុមជនសង្ស័យវិញ ពេលនោះជនសង្ស័យបានចាប់ជនរងគ្រោះ ឃុំឃាំងក្នុងបន្ទប់ហើយធ្វើទារុណកម្ម វាយធ្វើបាប និងប្រើពិលឆក់ ដើម្បីបង្ខំឲ្យជនរងគ្រោះសរសេរលិខិតជំពាក់ប្រាក់ ។ ជនសង្ស័យត្រូវបានកម្លាំងសមត្តកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្ត កំពុងសាកសួរយកចម្លើយ ដើម្បីបន្តនីតិវិធី ៕
ខេត្តតាកែវ ៖ បើទោះបីជាមានសារាចរណែនាំពីលោករដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ អោយមន្ទីរកសិកម្មខេត្តពិសេសខាងពេទ្យសត្វតាមខេត្តនៅជាប់នឹងព្រំដែន...
ខេត្តបន្ទាយមានជ័យ ៖ នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ វេលាម៉ោង១០និង២០នាទីព្រឹកកម្លាំងនគរបាលស្រុកថ្មពួកដឹកនាំដោយ លោកវរសេនីយ៍ទោ សៅ សារឿន អធិការនគរបាលស្រុកបាន...
រាជធានីភ្នំពេញ ៖ ពិតជាពិសេសទៀតហើយនៅប៉ុន្មានថ្ងៃខាងមុខនេះកម្ពុជានឹងរៀបចំការប្រកួតបវរកញ្ញាដ៏ធំប្រចាំឆ្នាំ ហើយកំពុងអ៊ុតមើលថា តើបវរកញ្ញាឯកកម្ពុជាតំណាង...
រាជធានីភ្នំពេញ ៖ ពិតជាមិនធម្មតាឡើយក្នុងការបង្ក្រាបសម្បុកគ្រឿងញៀនដ៏ធំមួយកាលពីយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៩ នៅក្នុងមជ្ឈមណ្ឌលកម្សាន្ត រ៉ក់ ( Rock) ។ក្នុង...
ខេត្តប៉ៃលិន ៖ មិននាំគ្នាធ្វើការរកស៊ីថែកូនចៅទេ បែរជានាំគ្នាទៅអង្គុយលេងល្បែងស៊ីសង ធ្វើឱ្យកម្លាំងជំនាញនគរបាលផ្នែកព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលក្រុងប៉ៃលិន...
ខេត្តកំពង់ឆ្នាំង ៖ សេចក្តីរាយការណ៍ឱ្យដឹងថា ខ្លោងទ្វារធំដែលជានិមិត្តសសញ្ញាឆ្នាំង សម្រាប់អបអរសាទរពិធីបុណ្យទន្លេ នៅមុខមន្ទីរពេទ្យបង្អែកខេត្ត ស្ថិតក្នុងក្រុង...
រាជធានីភ្នំពេញ៖ កម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់យីហោ«OLIVE APPAREL(Cambodia)Co,Ltd»៥០នាក់បានដួលសន្លប់ជាបន្តបន្ទាប់ ដែលតាមការស្រាវជ្រាវរបស់នគរបាលមូលដ្ឋានរកឃើញថា បណ្ដាល...
រាជធានីភ្នំពេញ ៖ អាការឈឺក្បាល គឺជាបញ្ហាមួយដែលកើតមានជាញឹកញាប់បំផុតចំពោះមនុស្សគ្រប់ៗគ្នា។ អ្នកណាៗក៏អាចកើតមានអាការឈឺក្បាលដែរ ហើយអាការនេះមិនទាក់ទងនឹង...
រាជធានីភ្នំពេញ ៖ ម្ចាស់អាជីវកម្មជាច្រើននៅកម្ពុជា ដែលចង់បង្កើតនូវសក្ដានុពលផលិតផល ឬសេវាកម្មរបស់ខ្លួនទៅដល់អតិថិជន ហាក់កំពុងមានការពិបាកចិត្តក្នុងការជ្រើសរើស...
រាជធានីភ្នំពេញ ៖ អគារសាកលវិទ្យាល័យខេមរៈ បានត្រូវភ្លើងឆេះសន្ធោសន្ធៅនៅជាន់ខាងក្រោម បានធ្វើឱ្យស្ត្រីជាគ្រូបង្រៀនជនជាតិចិន៤នាក់ដែលស្នាក់នៅជាន់ទី៤ភ័យ...
រាជធានីភ្នំពេញ ៖ កម្លាំងមានសម្ថកិច្ចរាជធានីភ្នំពេញក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការនគរបាលរាជធានីភ្នំពេញបានបើកប្រតិបត្តិការបង្ក្រាបគ្រឿងញៀន...
ខេត្តបន្ទាយមានជ័យ ៖ ពាក្សចាស់លោកពោលថា រពិសដៃផ្ទៃឆ្អែតតែម្នាក់នេះបែរជារពិសដៃពេលដើរព្រៃហាមមិនស្តាប់ ដុតរាលឆេះដំណាំ...
ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃទី២២ កុម្ភៈ សាលាដំបូងខេត្ត បានបើកសវនាការជំនុំជម្រះសំណុំរឿងសម្លាប់សង្សាររបស់ខ្លួនយ៉ាងព្រៃផ្សៃ រួចញាត់សពចូលក្នុងធុងទឹកកកយកទៅ...
តាមប្រភពពី Oddity Central បានឱ្យដឹងថា ស្ត្រីជនជាតិអាហ្សង់ទីន សញ្ជាតិអាមេរិកម្នាក់ ដែលសព្វថ្ងៃ រស់នៅក្នុងរដ្ឋកាលីហ្វញ៉ា តែងតែទទួលទានសត្វខ្មូតនៅរស់៥ក្បាលជា...
តាមប្រភពពីMetroបានឱ្យដឹងថា យុវតីអាយុ១៩ឆ្នាំ ឈ្មោះ Samantha Simpson បានប្រកាសសុំកុំឱ្យមហាជននិយាយលេងសើច និងប្រមាថដល់ប្តីរបស់នាង ដែលមានអាយុ៦២ឆ្នាំនេះទៀត ។ នាងបាន...
ខេត្តព្រៃវែង៖ វត្តអារាមមួយស្ថិតនៅខេត្តព្រៃវែងទាក់ទាញមហាជនទៅលេងកម្សាន្តព្រោះតែការរៀបចំរចនាប្រណីត ប្លែកៗ ពិសេសមានដើមឈើរាប់ពាន់ដើមចោលម្លប់ត្រឈឺងត្រឈៃ ។...
ខេត្តតាកែវ ៖ «ពុទ្ធគិរីកម្ពុជា»គឺទីដាក់តម្កល់ព្រះពុទ្ធរូប៨,៤ម៉ឺនអង្គឯណោះច្រើនជាងគេនៅកម្ពុជា ។ តាំងតែពីពេលចាប់ផ្តើមកសាងដំបូង រហូតមកដល់ពេលនេះបានទាក់ទាញ...
រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លោក ចម ប្រសិទ្ធ បានថ្លែងថា អ្នកឧកញ៉ា កុក អាន គ្រោងបោះទុន២០លានដុល្លារដើម្បីវិនិយោគលើវិស័យទឹកស្អាតក្នុង...
រាជធានីភ្នំពេញ ៖ សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក(PATA) នឹងរៀបចំជំនួបធុរជនក្នុងវិស័យទេសចរណ៍ធំមួយនៅរាជធានីភ្នំពេញនិងខេត្តសៀមរាប ក្នុងខែមេសា ឆ្នាំ២០១៩ខាងមុខនេះ...
ខេត្តសៀមរាប ៖ ប្រជាពលរដ្ឋក្នុងមូលដ្ឋានភូមិស្វាយ ឃុំសរសស្ដម ស្រុកពួក តែងតែល្បីពីមាន់អាំងដែលជាស្នាដៃរបស់យាយលុន និងគ្រប់គ្នាសុទ្ធតែលាន់មាត់ថា «ឆ្លាញ់ជាប់មាត់...