ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​ការងារ​បើ​ខ្វះ​ខន្តី​នឹង​នាំ​ឱ្យ​ប្រេះឆា

5 ឆ្នាំ មុន

ខន្តី​ហ្នឹងហើយ​ជា​គ្រឿងអលង្ការ​របស់​អ្នកប្រាជ្ញ ព្រោះ​ខន្តី​នេះ​អាច​ញ៉ាំង​ផលប្រយោជន៍​ឲ្យ​សម្រេច​បាន​គ្រប់យ៉ាង និង​មាន​តម្លៃ​ដ៏​មហាសាល អ្នកមាន​សេចក្តី​ខន្តី​ទោះជា​មានរឿង​អ្វី​កើតឡើង ទឹកមុខ​នៅ​តែ​ស្រស់ញញឹម​ជា​ធម្មតា គឺ​មិន​ញុំ​ា​ង​ចិត្ត​ឱ្យ​ពុះកញ្ជ្រោល​ទៅ​តាម​សភាពការណ៍​នោះ​ឡើយ ។ បន្ត​ទៅ​នេះ​ជា​អត្ថប្រយោជន៍​នៃ​ការ​ខន្តី​គឺៈ ខន្តី​ធ្វើ​ឲ្យ​រួច​ពី​ក្រញាំ​តណ្ហា មិន​លុះ​ក្នុង​អំណាច​នៃ​ចំណង់​,…

ខន្តី​ហ្នឹងហើយ​ជា​គ្រឿងអលង្ការ​របស់​អ្នកប្រាជ្ញ ព្រោះ​ខន្តី​នេះ​អាច​ញ៉ាំង​ផលប្រយោជន៍​ឲ្យ​សម្រេច​បាន​គ្រប់យ៉ាង និង​មាន​តម្លៃ​ដ៏​មហាសាល អ្នកមាន​សេចក្តី​ខន្តី​ទោះជា​មានរឿង​អ្វី​កើតឡើង ទឹកមុខ​នៅ​តែ​ស្រស់ញញឹម​ជា​ធម្មតា គឺ​មិន​ញុំ​ា​ង​ចិត្ត​ឱ្យ​ពុះកញ្ជ្រោល​ទៅ​តាម​សភាពការណ៍​នោះ​ឡើយ ។

បន្ត​ទៅ​នេះ​ជា​អត្ថប្រយោជន៍​នៃ​ការ​ខន្តី​គឺៈ ខន្តី​ធ្វើ​ឲ្យ​រួច​ពី​ក្រញាំ​តណ្ហា មិន​លុះ​ក្នុង​អំណាច​នៃ​ចំណង់​, ខន្តី​គឺ​សេចក្តី​អត់ធន់​ធ្វើ​ឲ្យ​មាន​របៀបរៀបរយ មាន​វិន័យ​ត្រឹមត្រូវ​, សេចក្តី​អត់ធន់ អាច​បញ្ឈប់​សេចក្តី​ក្រោធ​បាន​ភ្លាម​, ការ​អត់ធន់ ធ្វើ​ឲ្យ​តម្កល់​ខ្លួន​បាន​ក្នុង​ផ្លូវ​ល្អ​, ការ​អត់ធន់ ជា​ដៃគូ​មិន​អាច​អត់​បាន​ក្នុង​ការងារ​, អត់ធន់​ក្នុង​រឿង​ដែល​គួរ​អត់ធន់ គឺ​ត្រូវ​អត់ធន់​ចំពោះ​មុខ​នាទី អត់ធន់​ក្នុង​ការ​បរិភោគ ការ​ដេក ការ​រៀនសូត្រ​ជាដើម​, អត់ធន់​ក្នុង​រឿង​ដែល​មិន​គួរ​អត់ធន់ ដូច​ជា​យើង​ធ្វើ​ល្អ​ហើយ​តែ​ត្រូវ​គេ​និន្ទា ធ្វើ​ល្អ​ដល់​គេ​ត្រូវ​ប្រទូស្ត​តប​វិញ និយាយ​ពិត ធ្វើ​ដោយ​ស្មោះ មិន​គួរ​អ្វី​ដែល​យើង​ត្រូវ​អត់ធន់​នោះ​ឡើយ ការ​អត់ធន់​បែប​នេះ​លំបាក​ជាទី​បំផុត តែបើ​បុគ្គល​ធ្វើ​បាន​ឈ្មោះ​ថា ល្អ​ដ៏​ក្រៃ​លែង ផល​នឹង​កើត​មាន​ជាក់​ជា​មិន​ខាន​, សេចក្តី​អត់ធន់ ធ្វើ​ឲ្យ​បានជា​មនុស្ស​មានចិត្ត​ធ្ងន់ ធន់​នឹង​កិច្ចការ​គ្រប់យ៉ាង​, សេចក្តី​អត់ធន់ ជា​គ្រឿង​ឃុំគ្រង​របស់​ចិត្ត​, ការ​អត់ធន់ នាំ​ឲ្យ​មាន​មិត្ត​ល្អ​ៗ​ជា​បរិវារ និង​សេចក្តី​អត់ធន់ ជា​កំពូល​នៃ​គុណធម៌ ។

សូម​លើកយក​ឧទាហរណ៍​មក​បញ្ជាក់​បន្តិច​ថា តាម​ធម្មតា​ដែក​ដែល​គេ​យក​ទៅ​ដុត​ឱ្យ​ឆ្អិនឆ្អៅ ហើយ​យក​មក​លត់ យក​មក​ដំ​ឱ្យទៅ​ជា​ឧបករណ៍​ផ្សេង​ៗ រមែង​រឹង​ជា​ដែកថែប និង​មាន​តម្លៃ​ខ្ពស់ យ៉ាងណា​បុគ្គល​ដែល​អត់ធន់​បាន​ល្អ ក៏​ជា​មនុស្ស​រឹងប៉ឹង និង​មានគុណ​តម្លៃ​ដ៏​មហាសាល​ក៏​យ៉ាងនោះ​ដែរ ។