ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកមាន​គំនិតអាក្រក់​ហ្នឹងហើយ​ជា​បុគ្គល​បាប

5 ឆ្នាំ មុន

កុំធ្វេសប្រហែស កុំប្រមាទឱ្យសោះត្រូវខិតខំសន្សំបុណ្យកុសលឡើង ការងារ​សុចរិត​មាន​ច្រើន​ណាស់​ដែល​យើង​ត្រូវធ្វើ ត្រូវ​សន្សំទុក​រាល់ថ្ងៃ មិនមែន​ក្រៅ​តែ​ពី​ការងារ​រក​ចិញ្ចឹមជីវិត​ហើយ​ក៏​ត្រូវ​ចប់​ដែរ​នោះ​ឡើយ គឺ​នៅ​មានការ​ងារ​ដែល​ត្រូវធ្វើ ឬ​ត្រូវ​បង្កើត​ឡើង​តាម​ដួង​ចិត្តជា​ច្រើន​ទៀត​ដែល​យើង​ត្រូវ​អនុវត្ត ត្រូវធ្វើ ត្រូវ​អប់រំ​រាល់ថ្ងៃ​ដោយ​គ្មាន​ពេល​សម្រាក​ឡើយ ។…

កុំធ្វេសប្រហែស កុំប្រមាទឱ្យសោះត្រូវខិតខំសន្សំបុណ្យកុសលឡើង ការងារ​សុចរិត​មាន​ច្រើន​ណាស់​ដែល​យើង​ត្រូវធ្វើ ត្រូវ​សន្សំទុក​រាល់ថ្ងៃ មិនមែន​ក្រៅ​តែ​ពី​ការងារ​រក​ចិញ្ចឹមជីវិត​ហើយ​ក៏​ត្រូវ​ចប់​ដែរ​នោះ​ឡើយ គឺ​នៅ​មានការ​ងារ​ដែល​ត្រូវធ្វើ ឬ​ត្រូវ​បង្កើត​ឡើង​តាម​ដួង​ចិត្តជា​ច្រើន​ទៀត​ដែល​យើង​ត្រូវ​អនុវត្ត
ត្រូវធ្វើ ត្រូវ​អប់រំ​រាល់ថ្ងៃ​ដោយ​គ្មាន​ពេល​សម្រាក​ឡើយ ។ តែ​មិន​ដូច្នោះ​ទេ​មនុស្ស​ពួក​ខ្លះ​ពេលទំនេរ​មិន​គិត​សន្សំ​បុណ្យ​កុសល បែរជា​ទៅ​អង្គុយ​និយាយដើម​គេ ពិតជា​មិនល្អ​សោះ ។

មែនហើយ​ការងារ​អាក្រក់​ច្រើន​ណាស់ ដែល​អ្នក​ធ្វើ​ហើយ​តែ​មិន​បាន​គិត​ថា វា​ជា​អំពើ​បាប​នោះ​ឧទាហរណ៍​ដូច​ជា ការ​មានចិត្ត​បៀតបៀន​គេ ការ​ឈ្នានីស​គេ ការ​និយាយដើម​គេ ដែល​ករណី​នេះ​មាន​មនុស្ស​ជា​ច្រើន ពេលទំនេរ​ក៏​ទៅ​អង្គុយ​និយាយ​ពី​នេះ​ខ្លះ ពី​នោះ​ខ្លះ អ្នក​នេះ​មិនល្អ​យ៉ាងនេះ អ្នក​នោះ​អាក្រក់​យ៉ាងនោះ​ជាដើម នេះ​គឺជា​ការងារ​ដ៏​អាក្រក់​មួយ តែ​អ្នក​មិន​បាន​គិត​ថា​វា​បាប​ទេ ព្រោះ​អ្នក​គិត​ថា​មិន​បាន​ទៅ​ធ្វើ​ផ្ទាល់​ដៃ ឬ​ទៅ​សម្លាប់​គេ ។

តាមពិតទៅ​អំពើ​បាប​មិនមែន​ទាល់តែ​អ្នក​ទៅ​សម្លាប់​ជីវិត​គេ​នោះ​ទេ មិន​បាន​សម្លាប់​គេ​ក៏​បាន​បាប​ដូច​គ្នា​ដូច​ជា យើង​មានគំនិត​មិនល្អ ការ​ទៅ​និយាយដើម​គេ ការ​បៀតបៀន​គេ ឈ្នានីស​គេ ព្យាបាទ​គេ​…​ទាំងនេះ​សុទ្ធតែ​ជា​អំពើ​បាប​ពិត​ៗ ពោល​គឺ​នរណា​នៅ​មាន​អកុសលមូល លោភៈ ទោសៈ មោហៈ បាប​នឹង​មាននៅ​ក្នុង​បុគ្គល​នោះ ហើយ​អពមង្គល​ក៏​កើតឡើង​ក្នុង​ពេល​ដំណាលគ្នា​ដែរ ។

ព្រះពុទ្ធ​ទ្រង់​មិន​សរសើរ​ការងារ​ណា ដែល​ជា​ការងារ​មិន​ប្រក្រតី ការងារ​មានទោស​នាំ​មក​នូវ​សេចក្តី​វិនាស នាំ​មក​នូវ​អពមង្គល​នោះ​ឡើយ ។