ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើងឆេះក្លិបកម្សាន្តទាំង​ព្រឹក… មិនដឹងថាខាង​ក្នុងផ្ទុកមនុស្សឬអត់?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មាន​អគ្គិភ័យមួយ​​​កំពុង​លេប​ត្របាក់ ​នៅ​ក្នុង​ក្លិប​កម្សាន្ត 2ND (ទើបដំណើរការ​)ដ៏​សន្ធោសន្ធៅ កើត​ឡើង​នៅ​ម៉ោងប្រហែលជាង៦ព្រឹក​ថ្ងៃ​ទី​១១ កញ្ញា នេះ…

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មាន​អគ្គិភ័យមួយ​​​កំពុង​លេប​ត្របាក់ ​នៅ​ក្នុង​ក្លិប​កម្សាន្ត 2ND (ទើបដំណើរការ​)ដ៏​សន្ធោសន្ធៅ កើត​ឡើង​នៅ​ម៉ោងប្រហែលជាង៦ព្រឹក​ថ្ងៃ​ទី​១១ កញ្ញា នេះ ស្ថិត​លើ​ផ្លូវ​លេខ​៥១, ក្នុង​សង្កាត់​ចតុមុខ ខណ្ឌ​ដូន​ពេញ ដោយ​គេពុំ​​មិន​ទាន់​ដឹងពី​​មូលហេតុ​នោះ​ទេ ។

សេចក្តីរាយការណ៍​បន្ត​ថា ស្ថិត​នៅ​​កន្លែងកើតហេតុ​ បានឃើញ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​បាន​ចុះ​អន្តរាគមន៍នៅទីតាំង​ដែលឆេះ តែ​​មិន​ទាន់បានគ្រប់គ្រងស្ថានភាព​នោះ​នៅ​​ឡើយ ។ នៅ​ក្នុង​ក្លិបកម្សាន្ត​នេះ ​គេ​​ក៏​មិន​ទាន់​ដឹង​​ថា តើ​អាច​មាន​មនុស្ស​នៅ​ខាង​ក្នុង​នោះ ​ឬ​ក៏​អត់ ខណៈ​អាជ្ញាធរ​កំពុង​ព្យាយាម​ចូលទៅ​ក្នុង​ដើម្បី​​សង្គ្រោះ ។

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​បន្ត ។

អត្ថបទសរសេរ ដោយ