ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាន​ភ្លើង​ខៀវ​ហើយ ដំណែង​ស្នងការ​រាជធានី​ភ្នំពេញ !

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សាលា​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​១០ កញ្ញា ២០១៨ បាន​ចេញ​លិខិត​អញ្ជើញ លោក​ប្រធាន​ក្រុម​សារព័ត៌មាន​ប្រចាំ​សាលា​រាជធានី​ភ្នំពេញ ឲ្យ​ចូលរួម​ក្នុង​ពិធី​ប្រកាស ចូល​កាន់​មុខ​ដំណែង…

រាជធានី​ភ្នំពេញ ៖ សាលា​រាជធានី​ភ្នំពេញ នា​ថ្ងៃ​ទី​១០ កញ្ញា ២០១៨ បាន​ចេញ​លិខិត​អញ្ជើញ លោក​ប្រធាន​ក្រុម​សារព័ត៌មាន​ប្រចាំ​សាលា​រាជធានី​ភ្នំពេញ ឲ្យ​ចូលរួម​ក្នុង​ពិធី​ប្រកាស ចូល​កាន់​មុខ​ដំណែង ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១១ កញ្ញា ២០១៨ វេលា​ម៉ោង​២ និង​៣០​នាទី​រសៀល​។ ទីកន្លែង​នៅ​សាល​ប្រជុំ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​នាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល និង​លោក ឃួ​ង ស្រេង អភិបាល នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​។

កិច្ចប្រជុំ​ផ្ទេរដំណែង គេ​បាន​មើលឃើញ​ភ្លើង​ខៀវ​រួច គឺ​លោកនាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ អគ្គស្នងការ​រង​នគរបាល​ជាតិ និង ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ត្រូវ​បាន​បញ្ចប់​តួនាទី ដាក់​ជំនួស​វិញ​ដោយ​លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត អតីត​ស្នងការ​ខេត្តបាត់ដំបង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ