ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាងឈើ​វាយ​ជាងដែក​បែកក្បាល​ដេរ​៨​ថ្នេរ ហើយ​រត់គេច​ខ្លួន​បាត់

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ជាងឈើ​វាយ​ជាងដែក​បែកក្បាល​ដេរ​៨​ថ្នេរ ដេក​សន្លប់​ស្តូកស្តឹង ឈាម​ហូរ ស្រោច​ពេញ​ខ្លួន ដោយសា​ទំនាស់​ពាក្យ​សម្ដី ខណៈ​ស្រវឹងស្រា​បាន​ទៅ​រករឿង​ជាងឈើ​ដល់​បន្ទប់​ជួល ដោយ​ទ្រាំ​នឹង​ពាក្យ​សម្តី​មើលងាយ​មិន​បាន​ក៏​វាយ​តែ​ម្តង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ម្ដុំ​ផ្ទះ​ជួល និង…

ខេត្តសៀមរាប ៖ ជាងឈើ​វាយ​ជាងដែក​បែកក្បាល​ដេរ​៨​ថ្នេរ ដេក​សន្លប់​ស្តូកស្តឹង ឈាម​ហូរ ស្រោច​ពេញ​ខ្លួន ដោយសា​ទំនាស់​ពាក្យ​សម្ដី ខណៈ​ស្រវឹងស្រា​បាន​ទៅ​រករឿង​ជាងឈើ​ដល់​បន្ទប់​ជួល ដោយ​ទ្រាំ​នឹង​ពាក្យ​សម្តី​មើលងាយ​មិន​បាន​ក៏​វាយ​តែ​ម្តង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ម្ដុំ​ផ្ទះ​ជួល និង ផ្អើល​ដល់​ផ្ទះសំណាក់ អ៊ឹ​ង ឡុ​ង ជាប់​របង​គ្នា​ផង​ដែរ​។ កាលពី​យប់​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០១៨ ស្ថិត​នៅ​ចំណុច​បន្ទប់​ជួល ជាប់​របង ផ្ទះសំណាក់ អ៊ឹ​ង ឡុ​ង ក្នុងភូមិ​ដក​ពោធិ៍ សង្កាត់​ស្ល​ក្រាម ក្រុង​-​ខេត្តសៀមរាប ក្រោយ​កើតហេតុ​ជន​បង្ក​រត់គេច​ខ្លួន​បាត់​។

មន្ត្រី​នគរបាល​ប៉ុស្តិ៍​ស្ល​ក្រាម​បានឱ្យ​ដឹង នៅ​រសៀល​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៨​នេះ​ថា ជន​រង​គ្រោះ​ឈ្មោះ ប្រាក់ ភិ​រុន ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មុខរបរ​ជាងដែក ស្នាក់​នៅផ្ទះ​ជួល​ផ្សារ​ដែក និង​បន្ទប់​ជួល​គឺជា​ម្ចាស់ផ្ទះ​តែ​មួយ គឺ​ផ្ទះសំណាក់ អ៊ឹ​ង ឡុ​ង នេះ​តែ​ម្ដង​។ ប្រភព​បាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ដែល​ត្រូវ​ជន​បង្ក​វាយ​ឱ្យ​បែកក្បាល​នោះ​មាន​ចំនួន​៨​ថ្មេ​រ លើ​ត្រចៀក​ម្ខាង​ៗ៤​ថ្នេរ​។ ចំណែក​ជន​បង្ក​ដែល​វាយ​គេ​ហើយ​រត់គេច​ខ្លួន​នោះ​មានឈ្មោះ យាន យូ​រ៉ា (​ហៅ​រ៉ា​) ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​ជាងឈើ​។

ក្រោយ​វាយ​ជន​រង​គ្រោះ​ឱ្យ​របួស​រួច​បាន​គេចខ្លួន​បាត់ បន្សល់​ទុក​លិខិតឆ្លងដែន លេខ​N០០៣០៩០១៣​។ ប្រភព​បាន​បញ្ជាក់​ថា​មូលហេតុ រវាង​ជាងដែក និង​ជាងឈើ​ឈ្លោះ​គ្នា​ដល់​បែកក្បាល​ហូរ​ឈាម​នោះ​គឺ​បណ្តាល​មក​ពី​ជាងដែក​ស្រវឹងស្រា ទៅ​រករឿង​គេ​ដល់​បន្ទប់ ខណៈ​គេ​កំពុង​ដេក (​ហិង្សា​ដោយ​ចេតនា​) ទំនាស់​ពាក្យ​សម្ដី​គ្នា ដោយ​មាន​ស្ថាន​ទម្ងន់ទោស​។ បច្ចុប្បន្ន​ជន​បង្ក សមត្ថកិច្ច​កំពុង​ដុតដៃដុតជើង​តាម​ស្វែងរក​ជន​ដៃដល់ មក​សាកសួរ​ដើម្បី​បន្ត​នីតិវិធី​ច្បាប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ