ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ធ្វើ​អធិការកិច្ច​ហត្ថពល​កម្ម​ជនបរទេសបម្រើ​ការ​តា​ម​ក្រុមហ៊ុន

5 ឆ្នាំ មុន
  • រតនគិរី

ខេត្ត​រតនគីរី ៖ កំលាំង​ជំនាញ​ផែនការ​ងារ​អន្តោ​ប្រវេ​ស​ន៍នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេ​ស​ន៍ និង​មន្ទីរ​ការងារ​ខេត្ត​បាន​ចុះ​ធ្វើ​អធិការកិច្ច​ហត្ថពល​កម្ម​ដើម្បី​រក​ជនបរទេស​ស្នាក់​នៅ​ខុសច្បាប់​ចំនួន​៣​ក្រុមហ៊ុន​ដែល​ប្រើប្រាស់​ពលក​បរទេស​។ ក្នុង​ករណីរ​ខាងលើ​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​ជំនាញ​បានឱ្យ​ដឹង​ថា ក្នុង​ការ​ចុះ​ធ្វើ​អធិការកិច្ច​គឺ​ចាប់ផ្ដើម​ធ្វើ​នៅ​ថ្ងៃ​ទី​១០ កញ្ញា ឆ្នាំ​២០១៨ ដឹកនាំ​ដោយ​លោក​សេង វុ​ត្ថា…

ខេត្ត​រតនគីរី ៖ កំលាំង​ជំនាញ​ផែនការ​ងារ​អន្តោ​ប្រវេ​ស​ន៍នៃ​ស្នងការដ្ឋាន​នគ​បាល​ខេត្ត​សហការ​ជាមួយ​អគ្គនាយកដ្ឋាន​អន្តោ​ប្រវេ​ស​ន៍ និង​មន្ទីរ​ការងារ​ខេត្ត​បាន​ចុះ​ធ្វើ​អធិការកិច្ច​ហត្ថពល​កម្ម​ដើម្បី​រក​ជនបរទេស​ស្នាក់​នៅ​ខុសច្បាប់​ចំនួន​៣​ក្រុមហ៊ុន​ដែល​ប្រើប្រាស់​ពលក​បរទេស​។

ក្នុង​ករណីរ​ខាងលើ​នេះ​ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​ជំនាញ​បានឱ្យ​ដឹង​ថា ក្នុង​ការ​ចុះ​ធ្វើ​អធិការកិច្ច​គឺ​ចាប់ផ្ដើម​ធ្វើ​នៅ​ថ្ងៃ​ទី​១០ កញ្ញា ឆ្នាំ​២០១៨ ដឹកនាំ​ដោយ​លោក​សេង វុ​ត្ថា អនុប្រធាន​អគ្គនាយក​ដ្ផា​ន​អន្តោ​ប្រវេ​ស​ន៍សមត្ថកិច្ច​ជំនាញ​បាន​បន្ត​ទៀត​ថា ក្នុង​ការ​ចុះ​ធ្វើ​អធិការកិច្ច​ហត្ថពល​កម្ម​ជនបរទេស​នៅ​ថ្ងៃនេះ​ធ្វើ​បាន​ចំនួន​៣​ក្រុមហ៊ុន​គឺ ៖

ទី​១-​ក្រុមហ៊ុន​កៅ​ស៊ួ​គី​រី​អភិវឌ្ឍ​ន៏ មាន​ពលករ​បរទេស​ជា​ជនជាតិ​វៀតណាម​សរុប​មាន​៣​នាក់ (​ប្រុស​) ឯកសារ​តាម​ផ្លូវច្បាប់​មាន​គ្រប់គ្រាន់ និង​មាន​ពលករ​ខ្មែ​ចំនួន​១៥​នាក់ ទី​២-​ក្រុមហ៊ុន​កៅ​ស៊ួ​ម៉ាង​យ៉ាង​ខេ មាន​ពលក​បរទេស​ជា​ជនជាតិ​វៀត​សរុប​ចំនួន​៨១​នាក់ (​ស្រី​ចំនួន​១៤​នាក់​) ឯកសារ​ផ្លូវច្បាប់​មាន​គ្រប់គ្រាន់ និង​មាន​ពលក​ខ្មែរ​ចំនូ​ន​៣៥០​នាក់ និង​ទី​៣-​ក្រុមហ៊ុន​អេ​លែ​វ​ប៊ី​យ៉​ញ​ស្តុក មាន​ពលក​បរទេស​ជនជាតិ​វៀតណាម​ចំនួន​៧​នាក់ (​ស្រី​ម្នាក់​)​។

ជុំវិញ​រឿង​សមត្ថកិច្ច​ជំនាញ​ចុះ​អធិការកិច្ច​ហត្ថពល​កម្ម​ជនបរទេស​ខាងលើ​នោះ គឺ​សមត្ថកិច្ច​ជំនាញ​នឹង​ចុះ​ធ្វើ​អោយ​គ្រប់​ក្រុមហ៊ុន​រហូត​ដល់​ខែធ្នូ ឆ្នាំ​២០១៨ ទើប​ចប់ ហើយ​ក្នុង​ការ​ធ្វើ​នៅ​ថ្ងៃនេះ​គឺ​លទ្ធផល​រក​ឃើញ​ថា ក្រុមហ៊ុន​ចំនួន​៣ ខាងលើ​មាន​ជនបរទេស​មក​ស្នាក់​ធ្វើការ​មានច្បាប់​គ្រប់គ្រាន់ ៕