ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រន្ទះប្រហារ​ហ្វូងគោជាង៧០ក្បាល…៩ក្បាលងាប់រដូក​រណែល

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ​ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា សត្វគោ​ញី​-ឈ្មោល​ចំនួន​៩​ក្បាលក្នុង​ចំណោម​ជាង​៧០​ក្បាល​​ ដែល​ម្ចាស់​បាន​ចង​ក្នុង​ក្រោល​ខាងក្រោយ​ភូមិប្រកាច់​ងាប់​ភ្លាម​ៗ​ ក្រោយ​រន្ទះ​បាញ់​លាន់ឮ​កក្រើក​ដី​​ ខ​ណៈ​មេឃ​មាន​ភ្លៀង ​និង​ខ្យល់​បក់​ខ្លាំង​នៅ​រសៀល​ថ្ងៃ​ទី​១០ កញ្ញា​ នេះ…

ខេត្តក្រចេះ​ ៖ សេចក្តីរាយការណ៍ឱ្យដឹងថា សត្វគោ​ញី​-ឈ្មោល​ចំនួន​៩​ក្បាលក្នុង​ចំណោម​ជាង​៧០​ក្បាល​​ ដែល​ម្ចាស់​បាន​ចង​ក្នុង​ក្រោល​ខាងក្រោយ​ភូមិប្រកាច់​ងាប់​ភ្លាម​ៗ​ ក្រោយ​រន្ទះ​បាញ់​លាន់ឮ​កក្រើក​ដី​​ ខ​ណៈ​មេឃ​មាន​ភ្លៀង ​និង​ខ្យល់​បក់​ខ្លាំង​នៅ​រសៀល​ថ្ងៃ​ទី​១០ កញ្ញា​ នេះ ​ស្ថិត​ក្នុងភូមិ​វឌ្ឍនៈ​ ស្រុក​សំបូរ ​ប្រកាច់​ងាប់​យ៉ាង​រដូករណែល​ទាំង​ខ្សែចំណង ​។

នាយ​ប៉ុស្តិ៍​នគរបាល​ឃុំ​វឌ្ឍនៈ លោក​អនុសេនីយ៍ត្រី ញ៉ែ​ម សិ​ដ្ឋ បានឱ្យដឹង​ថា ​​គោ​ទាំងនេះ​ មាន​ម្ចាស់​ឈ្មោះ យ៉ុ​ន សុខា អាយុ​៤៨​ឆ្នាំ ជា​កូន​របស់​លោក​មេឃុំ ដែលមាន​ចិញ្ចឹម​គោ​ច្រើន​ជាងគេ​នៅ​ក្នុងភូមិ​​ខាងលើ ។លោក​​​បន្ត​ថា ​ក្នុង​ហេតុ​ការ​ណ៍​​រ​ន្ទះបាញ់​នេះ ក្រៅពី​គោ​ញី​-ឈ្មោល​​៩​ក្បាលបាន​ងាប់​ភ្លាម​ៗ គឺ​មិន​​បណ្តាលឱ្យ​​​មនុស្ស​​រងគ្រោះថ្នាក់​​នោះ​ទេ  ។

គួររំលឹកថា ​​កាលពី​ខែសីហា ឆ្នាំ​២០១៦ ស្ថិត​ក្នុង​ស្រុក​សំបូរ ​ក៏​ធ្លាប់កើត​​មាន​ករណីរន្ទះ​​បាញ់សម្លាប់សត្វ​គោ​​​ម្តង​រួច​មក​​ហើយ​ ។ ដោយ​កាល​ណោះ​ គឺ​មាន​គោ​ញី​ឈ្មោល​ចំនួន១៤​ក្បាល ​ក្នុង​ចំណោម​ហ្វូងគោ​ជាង​ចំនួន​ជាង​៣០​ក្បាល របស់​ម្ចាស់​ឈ្មោះ​ម៉ុ​ត ពឿ​ង អាយុ ៥៤​ឆ្នាំ រស់នៅ​ភូមិ​អូរ​តា​ណឹ​ង ឃុំ​ក្បាលដំរី ស្រុក​សំបូរ។

អត្ថបទសរសេរ ដោយ