ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​លេង​មួយ​ក្បាច់​ផ្អើល​ឈុ​ល​នៅ​ស្ពាន​ម៉ា​ឡេ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​បុរស​ម្នាក់​សង្ស័យ​បែក​ថ្នាំ​បាន​ទៅ​លោតទឹក​ពីលើ​ស្ពាន​ម៉ា​ឡេ ​ដែល​ស្ថិត​នៅ​ភូមិ​មិត្តភាព សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ តែ​ត្រូវ​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​បាន​ជួយ​ទាន់​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៨…

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​បុរស​ម្នាក់​សង្ស័យ​បែក​ថ្នាំ​បាន​ទៅ​លោតទឹក​ពីលើ​ស្ពាន​ម៉ា​ឡេ ​ដែល​ស្ថិត​នៅ​ភូមិ​មិត្តភាព សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ តែ​ត្រូវ​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​បាន​ជួយ​ទាន់​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ នេះ ។

តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ទៀត​ថា បុរស​ដែល​បែក​ថ្នាំ​មក​លោតទឹក​ពីលើ​ស្ពាន​ម៉ា​ឡេ​នោះ​មានឈ្មោះ ម៊ុ​យ ធូ អាយុ​៤២​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​អូរ​ឬ​ស្សី​១ ខណ្ឌ​៧​មក​រា ដោយ​បុរស​រូប​នោះ​ត្រូវ​បាន​គេ​អះអាង​ថា បែក​ថ្នាំ ហើយ​មុន​ពេល​កើតហេតុ​បុរស​ខាងលើ​មាន​ប៉ុនប៉ង់​លោត​សម្លាប់​ខ្លួន​ពីលើ​ផ្ទះ​ជាន់​ទី​១​ម្តង​រួច​មក​ហើយ​តែ​មិន​បាន​សម្រេច ក្រោយមក​ក៏​ធ្វើ​ដំណើរ​មក​លើ​ស្ពាន​ម៉ា​ឡេ​លោតទឹក​សម្លាប់​ខ្លួន តែ​ត្រូវ​អ្នក​ឃើញ​ហេតុការណ៍​ចេញ​ទូក​ទៅ​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា ។

ក្រោយ​ពី​ស្រង់​បុរស​លោតទឹក​ពីលើ​ស្ពាន​ម៉ា​ឡេ​រូប​នោះ​រួច​មក​សមត្ថកិច្ច​បា​នប​ញ្ជួ​ន​ខ្លួន​បុរស​ខាងលើ​ទៅ​កាន់​ស្នាក់​ការ​ប៉ុស្តិ៍​នគរបាល​ឬ​ស្សី​កែវ​ដើម្បី​ទាក់ទង​បងប្អូន​មក​ទទួល​ត្រឡប់​ទៅ​ផ្ទះ​វិញ​ផង​ដែរ ៕

https://www.youtube.com/watch?v=MloNz9uX0Yg

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ