ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក វន់ ពៅ ប្រធាន​សមាគម IDEA ចូល​បំភ្លឺ​តុលាការ​ជា​សាក្សី​សំណុំរឿង​លោក កឹ​ម សុខា

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​ការ​ណាត់​របស់​ចៅក្រម​ស៊ើបសួរ​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៨​នេះ​លោក វន់ ពៅ ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ IDEA បាន​ចូល​បំភ្លឺ​ក្នុង​នាម​ជា​សាក្សី​ពាក់ព័ន្ធ​នឹង​សំណុំរឿង​លោក…

រាជធានី​ភ្នំពេញ ៖ តាម​ការ​ណាត់​របស់​ចៅក្រម​ស៊ើបសួរ​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៨​នេះ​លោក វន់ ពៅ ប្រធាន​សមាគម​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ IDEA បាន​ចូល​បំភ្លឺ​ក្នុង​នាម​ជា​សាក្សី​ពាក់ព័ន្ធ​នឹង​សំណុំរឿង​លោក កឹ​ម សុខា អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​របស់​លោក គី ឫ​ទ្ធី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ។

សមត្ថកិច្ច​នៅ​វេលា​ជិត​ភ្លឺ​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ នេះ​បាន​នាំ​ខ្លួន​លោក កឹ​ម សុខា អតីត​នៃ​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​មក​ដល់​ផ្ទះ​គាត់​បន្ទាប់​ពី​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក គី ឫ​ទ្ធី បាន​សម្រេច​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្តោះអាសន្ន​ក្រោយ​ពី​ជាប់​ពន្ធនាគារ​ត្រពាំង​ថ្លុ​ង​ជាង​១​ឆ្នាំ​ក្រោម​ការ​ចោទប្រកាន់​ពី​បទ​«​ស​ន្និ​ដ្ឋិ​ភាព​ជាមួយ​បរទេស​» ។

លោក កឹ​ម សុខា ត្រូវ​បាន​ឃុំខ្លួន​ដាក់​ពន្ធនាគារ​នៅ​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០១៧ ដោយ​ចោទប្រកាន់​ពី​បទ​ធ្វើ​សន្ធិ​ដ្ឋិ​ភាព​ជាមួយ​បរទេស តាម​មាត្រា​៤៤៣ នៃ​ក្រមព្រហ្មទណ្ឌ ។

សូម​រំលឹក​ថា លោក គី ឫ​ទ្ធី ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​កាលពី​រសៀល​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៨ បាន​សម្រេច​បន្ត​ឃុំខ្លួន​លោក កឹ​ម សុខា ក្នុង​ពន្ធនាគារ​ដដែល​ដោយ​មិន​អនុញ្ញាត​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​នោះ​ទេ ។

បន្ទាប់​ពី​សម្រេច​ឃុំខ្លួន​បន្ត​ចៅក្រម​ស៊ើបសួរ​បាន​ចេញ​ដីកា​កោះហៅ​សាក្សី​សំខាន់​ម្នាក់​ទៀត​គឺ​លោក វន់ ពៅ ប្រធាន​សមាគម​ន៍​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​អោយ​ចូល​តុលាការ​ដើម្បី​ឆ្លើយ​បំភ្លឺ​ជា​សាក្សី​នៅ​ក្នុង​រឿង​ក្ដី​នៅ​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ ព្រឹក​នេះ ៕

កែសម្រួលដោយ