ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ​សាទរ​ព្យុហយាត្រា​យោធា​កូរ៉េ​ខាងជើង​គ្មាន​មី​ស៊ីល

5 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​កូរ៉េ​ខាងជើង ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ កាលពី​ថ្ងៃ​ទី​៩​ កញ្ញា ​បាន​អបអរសាទរ​ចំពោះ​ព្យុហយាត្រា​យោធា​ធំ​កូរ៉េ​ខាងជើង នា​ឱកាស​ខួប​លើក​ទី​៧០ ​នៃ​ការ​បង្កើត​សាធារណរដ្ឋ ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី​៩​ កញ្ញា…

សហរដ្ឋអាមេរិក​-​កូរ៉េ​ខាងជើង ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ត្រាំ កាលពី​ថ្ងៃ​ទី​៩​ កញ្ញា ​បាន​អបអរសាទរ​ចំពោះ​ព្យុហយាត្រា​យោធា​ធំ​កូរ៉េ​ខាងជើង នា​ឱកាស​ខួប​លើក​ទី​៧០ ​នៃ​ការ​បង្កើត​សាធារណរដ្ឋ ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ​ប្រព្រឹត្ត​ទៅ​កាលពី​ថ្ងៃ​ទី​៩​ កញ្ញា ដោយ​គ្មាន​មី​ស៊ី​ល​នុយក្លេអ៊ែរ​។

លោក​ត្រាំ​ថ្លែង​ថា ​នោះ​ជា​សារ​ខ្លាំង​ និង​វិជ្ជមាន​បំផុត​មួយ​ពី​សំណាក់​កូរ៉េ​ខាងជើង​។​អរគុណ​ហើយ​លោក​ប្រធានាធិបតី​គី​ម​។

ក្បួនព្យុហយាត្រា​យោធា​ដ៏​ធំ​មួយ​ត្រូវ​បាន​រៀបចំ​ធ្វើ ដើម្បី​អបអរសាទរ​ដល់​ទិវា​បង្កើត​សាធា​រណរដ្ឋ​ប្រជាមានិត​ប្រជាធិបតេយ្យ​កូរ៉េ​កាលពី​ឆ្នាំ​១៩៤៨​។​ នា​ឱកាស​នៃ​ព្យុហ​យាត្រា​យោធា​នេះ​បណ្ដា​មី​ស៊ី​ល​បាលី​ស្ទិ​ក​អន្តរទ្វីប​ពុំ​ត្រូវ​បាន​បង្ហាញ​ឡើយ​។​

យោង​តាម ​AFP​ មាន​តែ​មី​ស៊ី​ល​រយៈ​ខ្លី ​និង​បណ្ដា​រថក្រោះ​វាយលុក​ប៉ុណ្ណោះ​ត្រូវ​បាន​បង្ហាញ​។ សារ​អបអរ​របស់​លោក​ត្រាំ​នោះ​អាច​ពង្រឹង​ទំនាក់ទំនង​របស់​លោក ជាមួយ​មេដឹកនាំ​កូរ៉េ​ខាងជើង​លោក​គី​ម​ជុង ​អ៊ុ​ន ហើយនឹង​ជួយ​សម្រួល​ដល់​មាគ៌ា​សន្តិភាព​ និង​ការ​រំសាយ​នុយក្លេអ៊ែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ