ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាតុករ​ជាច្រើន​រយ​នាក់ត្រូវ​ចាប់ខ្លួន​​

5 ឆ្នាំ មុន

ប្រទេស​រុ​ស្ស៊ី ៖ មនុស្ស​ជា​ច្រើន​រយ​នាក់ ត្រូវ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​៩ ​កញ្ញា ​នៅ​រុ​ស្ស៊ី នា​ឱកាស​នៃ​បាតុកម្ម​ប្រឆាំង​ការ​កែទម្រង់​លើ​ការ​ចូល​និវត្តន៍ ខណៈ​ពលរដ្ឋ​នាំ​គ្នា​ទៅ​បោះ​ឆ្នោត​មូលដ្ឋាន​និង​តំបន់ រួម​ទាំង​ការ​បោះ​ឆ្នោត​រើស​អភិបាលក្រុង​មូ​ស្គូ​ផង​ដែរ​។​​ ប៉ូលិស​នា​ថ្ងៃ​ទី​៩…

ប្រទេស​រុ​ស្ស៊ី ៖ មនុស្ស​ជា​ច្រើន​រយ​នាក់ ត្រូវ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​៩ ​កញ្ញា ​នៅ​រុ​ស្ស៊ី នា​ឱកាស​នៃ​បាតុកម្ម​ប្រឆាំង​ការ​កែទម្រង់​លើ​ការ​ចូល​និវត្តន៍ ខណៈ​ពលរដ្ឋ​នាំ​គ្នា​ទៅ​បោះ​ឆ្នោត​មូលដ្ឋាន​និង​តំបន់ រួម​ទាំង​ការ​បោះ​ឆ្នោត​រើស​អភិបាលក្រុង​មូ​ស្គូ​ផង​ដែរ​។​​

ប៉ូលិស​នា​ថ្ងៃ​ទី​៩ ​កញ្ញា​ បាន​ចាប់ខ្លួន​មនុស្ស​យ៉ាងតិច​៨៣៩​នាក់ ពិសេស​នៅ​ទីក្រុង​សាំង​ប៉េ​ទ័​រ​ស្បួ​រ ​ជាទី​ក្រុង​ធំ​ទី​២ ​របស់​ប្រទេស ព្រមទាំង​នៅ​ទីក្រុង ​EKATTERINBOURG ​តំបន់​អ៊ូ​រ៉ា​ល់​។​ បាតុកម្ម​ទាំងនោះ​ក្នុង​ប្រទេស​ត្រូវ​បាន​អាជ្ញាធរ​ហាមឃាត់​។​ ហើយ​បាតុ​កម្ម​ធ្វើ​ឡើង​តាម​ការ​អំពាវនាវ​របស់​មេដឹកនាំ​ប្រឆាំង​សំខាន់​លោក​អា​ឡិច​ សី​ណា​វ៉ាល់​នី  ដែល​ទទួលទោស​ជាប់គុក​៣០​ថ្ងៃ​ពី​បទ​ធ្វើ​សកម្មភាព​តវ៉ា​នានា​កាលពី​ខែមករា​។

យោង​តាម​អាជ្ញាធរ​រុ​ស្ស៊ី ​ថា ពួក​អ្នកគាំទ្រ​លោក​ណា​វ៉ាល់​នី​ ជាច្រើន​សិប​នាក់​ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ខណៈ​ក្រុមហ៊ុន​អា​មេ​រិ​ក ​GOOGLE​ ក្រោម​ការ​​គាបសង្កត់​របស់​ក្រុង​មូ​ស្គូ បាន​ដក​ចេញពី​ YOUTUBE ការ​អំពាវនាវ​ឲ្យ​ធ្វើ​បាតុកម្ម​ដែល​ក្រុម​លោក​បាន​ចេញផ្សាយ​។​ អាជ្ញាធរ​និយាយ​ថា​ចង់​ឲ្យ​មាន​បរិយាកាស​ស្ងប់ស្ងាត់​នា​ឱកាស​បោះ​ឆ្នោត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ