Jack Ma នឹង​បង្ហាញ​ផែនការ​ស្នង​តំណែង ខណៈ​ព័ត៌មាន​ថា​លោក​ចូល​និវត្តន៍


ប្រទេស​ចិន​៖ ក្រោយ​ពី​មាន​ព័ត៌មាន​ផ្សព្វផ្សាយ​ថា លោក Jack Ma ដែល​ជា​សហ​ស្ថាប និក និង​ប្រធាន​ក្រុមហ៊ុន Alibaba ថា​លោក​នឹង​ចាក​ចេញពី​ក្រុមហ៊ុន​យក្ស​មួយ​នេះ ដើម្បី​​ចំណាយពេល​លើ​ការងារ​មនុស្សជាតិ ដែល​ផ្តោត​សំខាន់​លើ​ការ​អប់រំ​នោះ អ្នក​នាំ​ពា​ក្យ Alibaba បាន​បញ្ជាក់​នៅ​ថ្ងៃអាទិត្យ​នេះ​ថា​មហាសេដ្ឋី​បច្ចេកវិទ្យា​ដែល​ល្បីឈ្មោះ​បំផុត​របស់​ប្រទេស​ចិន​នេះ នឹង «​បង្ហាញ​យុទ្ធសាស្ត្រ​ស្នង​ដំណែង​មួយ​» នៅ​ថ្ងៃ​ចន្ទ ទី ១០ ខែកញ្ញា ដែល​ជា​ខួបកំណើត​ឆ្នាំ​ទី ៥៤ ឆ្នាំ​របស់​លោក ប៉ុន្តែ​លោក​នៅ​តែ​រក្សា​តំណែង​ជា​ប្រធាន​ប្រតិបត្តិ​របស់​ក្រុមហ៊ុន​ដដែល​ក្នុង​រយៈពេល​ខ្លី​ខាង​មុខ​។

លោក Jack Ma នឹង​បង្ហាញ​ផែនការ​បន្តបន្ទាប់​គ្នា​របស់​ក្រុមហ៊ុន Alibaba ដោយ​បើកផ្លូវ​សម្រាប់​អ្នកមាន​ទេព​កោសល្យ​វ័យក្មេង​ក្នុង​ការ​ទទួលយក តែ​លោក​នឹង​នៅ​តែ​ជា​ប្រធាន​ប្រតិបត្តិ​នៅ​ពេល​ផែនការ​នេះ​ត្រូវ​បាន​អនុវត្ត​។ អ្នករាយការណ៍​របស់​ក្រុមហ៊ុន Alibaba បាន​និយាយ​ថា​របាយការណ៍​របស់​កាសែត​ញូ​វ​យ៉​ក​ថែម​ដែល​បាន​និយាយ​ថា​គាត់​បាន «បោះ​ជំហាន​» ទៅ​មុខ​នឹង “​ចូល​និវត្តន៍​” គឺ​ហួស​ពី​បរិបទ​ពិត ហើយ​ខុស​ការ​ពិត​ទាំង​ស្រុង ។

សូម​បញ្ជាក់​ថា លោក Ma ធ្លាប់​ជា​គ្រូបង្រៀន​ភាសា​អង់គ្លេស​មុន​ពេល​ចាប់ផ្តើម​ក្រុមហ៊ុន Alibaba កាលពី​ឆ្នាំ ១៩៩៩​។ តម្លៃ​ខ្លួន​របស់​លោក​បាន​កើន​ឡើយ​យ៉ាង​ខ្ពស់​ទៅ​តាម​តម្លៃ​ក្រុមហ៊ុន​ដែល​ស្មើ​ប្រមាណ ៤២០.៨​ប៊ី​លាន​ដុល្លារ​។

លោក​បាន​ប្រាប់​ដល់​សារ​ព​ត៌​មាន​មួយ​ថា លោក​មាន​គម្រោង​លាលែង​ពី​តំណែង​នៅ​ក្រុមហ៊ុន និង​បាន​បន្ត​ថា​ការ​ចូល​និវត្ត​របស់​លោក​គឺជា​ការ​ចាប់ផ្តើម​នៃ​ជំនាន់​មួយ មិន​មែន​ជា​ការ​បញ្ចប់​ទេ​។ ខណៈ​ដែល​លោក Ma ត្រៀមខ្លួន​ចាក​ចេញពី​ក្រុមហ៊ុន លោក​ស្ថិត​ក្នុង​ចំណោម​អ្នកមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​ក្នុង​ប្រទេស​ចិន ដែល​មានទ្រព្យ​សុទ្ធ​ប្រមាណ ៣៦.៦​ប៊ី​លាន​ដុល្លារ​ឯណោះ​។

លោក​មាន​អាយុ ៥៤​ឆ្នាំ​ពេល​ដែល​លោក​ចូល​និវត្ត​។ លោក​បាន​បោះបង់​ការងារ​ជា​គ្រូ បង្រៀន​នៅ​សាកលវិទ្យាល័យ​បន្ទាប់​ពី​ប្រទះ​ដឹង​ពី​អ៊ី​ន​ធើ​ណែ​ត​។ លោក​បាន​បង្កើត Alibaba បន្ទាប់​ពី​ឃើញ​ឱកាស​សម្រាប់​អាជីវកម្ម​តូច​ៗ​ក្នុង​ការ​ទិញ​និង​លក់​ផលិតផល​របស់​ពួក​គេ​លើ​អ៊ី​ន​ធើ​ណែ​ត​។ លោក Ma បាន​បណ្តុះ​គំនិត​បុគ្គលិក​និង​អតិថិជន​របស់​លោក ដោយ​មានការ​ប្រៀបធៀប​លោក​ទៅ​នឹង​លោក Steve Jobs ដែល​ជា​សហ​ស្ថាបនិក​របស់ Apple​។

សារព័ត៌មាន​ចិន​ក៏​បាន​ឆ្លុះ​បញ្ចាំង​ពី​ជីវិត​របស់​លោក និង​បាន​និយាយ​ថា​ឪពុក​ម្តាយ​លោក​មិន​បាន​ទទួល​បានការ​អប់រំ​ខ្ពង់ខ្ពស់​ឡើយ​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ