ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខណៈ​ព្រះសង្ឃ​ចេញ​ទៅ​បិណ្ឌ​បាត្រ ស្រាប់តែ​ផ្អើល​ពេញ​ក្នុង​វត្ត

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ អាស្រម​​ក្បែរកុដ្ឋិមួយខ្នងដែល​មាន​ទំហំ​៤​ម៉ែត្រ​គុណ​នឹង​៤​ម៉ែត្រ​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​កាលពី​វេលា​ម៉ោង​៧​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ ខណៈ​ព្រះសង្ឃ អុជ​ធូប​ទុក​ចោល ហើយ​ចេញ​ទៅ​បិណ្ឌ​បាត្រ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ក្នុង​វត្ត​គោកព្រិត ស្ថិត​នៅ​ភូមិ​វត្ត​ស្វាយ…

ខេត្តសៀមរាប ៖ អាស្រម​​ក្បែរកុដ្ឋិមួយខ្នងដែល​មាន​ទំហំ​៤​ម៉ែត្រ​គុណ​នឹង​៤​ម៉ែត្រ​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​កាលពី​វេលា​ម៉ោង​៧​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៨ ខណៈ​ព្រះសង្ឃ អុជ​ធូប​ទុក​ចោល ហើយ​ចេញ​ទៅ​បិណ្ឌ​បាត្រ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ក្នុង​វត្ត​គោកព្រិត ស្ថិត​នៅ​ភូមិ​វត្ត​ស្វាយ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ខេត្តសៀមរាប​។

លោក​វរសេនីយ៍ទោ សេន សុវណ្ណ​នី នាយការិយាល័យ នគរបាល បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បានឱ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៨​នេះ​ថា អាស្រម​ដែល​ត្រូវ​អគ្គី​ភ័យ​ឆាបឆេះ​ជា​របស់​ព្រះ​តេជគុណ​ព្រះ​នាម ពេជ្រ មាន​ព្រះ​ជន្ម​៤០​ព្រះ​វស្សា​។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ពី​ទទួលព័ត៌មាន​ថា​ឆេះ​អាស្រម​របស់​ព្រះសង្ឃ​ភ្លាម កម្លាំង​នគរបាល​អន្តរា
គមន៍​បង្ការ​ពន្លត់​អគ្គិភ័យ​និង​សង្គ្រោះ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ចេញ​រថយន្ត​ជួយ​ពន្លត់​ចំនួន​៣​គ្រឿង​តែ​បាន​ប្រើប្រាស់​ទឹក​អស់​១​រថយន្ត ទើបបាន​រលត់​ទៅ​វិញ​នៅ​ម៉ោង​៨​ព្រឹក​នា​ថ្ងៃ​ដដែល​។

ក្នុង​ហេតុការណ៍​អគ្គិភ័យ​ឆេះ​អាស្រម​ខាងលើ បណ្តាល​ឱ្យ​រង​ការ​ខូចខាត​រួម​មាន អាស្រម​ធ្វើ​អំពី​ឈើ​ប្រក់
ស​ង្ក័​សី ប្រវែង​៤​ម៉ែត្រ​គុណ​នឹង​៤​ម៉ែត្រ​ សំភារ​ប្រើប្រាស់​មួយ​ចំនួន​ ប្រាក់​ចំនួន​ជិត​១​លាន​រៀល ស្បង់​ជីវរ​សៀវភៅ​ធ​ម៌ និង​ទូរ​សព្ទ័​ដៃ​ចំនួន​១​គ្រឿង តែ​មិន​បណ្តាល​ឱ្យ​រង​របួស ឬ​គ្រោះថ្នាក់​ដល់​មនុស្ស​ណា​ម្នាក់​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ