ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃនេះយ៉ាងណា​ហើយ…យុវជនដែល​ហែកស៊ីសត្វបឺតឈាម​​ទាំង​​រស់​​នោះ

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម​ ៖ យុវជន​ឈ្មោះ រុន រាជ អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​កោះ​ចិន​លើ ឃុំ​កំពង់​រាប ស្រុក​កោះ សូ​ទិន…

ខេត្តកំពង់ចាម​ ៖ យុវជន​ឈ្មោះ រុន រាជ អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​កោះ​ចិន​លើ ឃុំ​កំពង់​រាប ស្រុក​កោះ
សូ​ទិន ដែល​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ចាប់​កូន​ឆ្កែ កូន​ឆ្មា មាន់ ហែក​ស៊ី​បឺត​ឈាមទាំងរស់​គួរ​ឱ្យ​ខ្លាច​នោះ​  គិត​​​មក​ដល់​ព្រឹក​ថ្ងៃ​ទី​១០ ​កញ្ញា នេះ គឺគាត់​មាន​សតិ​​​ធម្មតា​វិញ ក្រោយ​ពី​ព្រះ​​សង្ឃ​បាន​ស្រោច​ទឹក​២​ដង​ ថែម​ទាំងបាន​​ស្គាល់​បងប្អូន​និង​ម្តាយ ព្រមទាំង​សាច់ញាតិ​ផ្សេង​ៗវិញ​ ។ គួររំលឹកថា៖ គាត់ហែក​ស៊ី​កូនឆ្កែអស់​​៣,មាន់​១​​,គីង្គក់​១ ​និង​កូន​ឆ្មា​១…ទាំងគ្នានៅ​រស់

លោក​វរ​សេនី​យ៍ឯក អ៊ឹម ខឿន អធិការ​នគរបាល​ស្រុក​កោះសូទិនបាន​ប្រាប់ថា កាលពី​ថ្ងៃ​ទី​០៩ ​កញ្ញា ​រូប​លោក​ បាន​ដឹកនាំ​កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​តាម​កាណូត​ជា​ច្រើន​នាក់ ដោយ​បាន​ទៅ​កាន់​ផ្ទះកើត​ហេតុ​ដែល​យុវជន​ឈ្មោះ​រាជ នៅ​ភូមិ​-ឃុំ​ខាងលើ​ កំពុង​បង្ក​​ការ​ភ្ញាក់ផ្អើល​ចាប់​សត្វ​ចិញ្ចឹម​របស់​ខ្លួនហែក​ស៊ី​បឺត​ឈាម​​ ​។

ទោះបីជា​លោកនាយ​រង​ប៉ុ​ស្តិ៍​​កំពង់​រាបនៅ​ទីនោះ​ ខិតខំ​បញ្ចុះ​ប​ញ្ជូ​ល​យ៉ាង​ណា​ក្តី ​ក៏នៅ​តែ​មិន​ព្រម​ចុះពីលើផ្ទះ​ឈើ​ឡើយ ។  នៅ​រសៀល​ថ្ងៃ​ទី​០៩ ​កញ្ញា ​ស្ត្រី​ឈ្មោះ ហេងអេ​ង អាយុ​៤៣​ឆ្នាំ បាន​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​មក​ស្រុក​កំណើត​នៅ​ភូមិ​កោះ​ចិន​លើ ដោយ​បាន​អុជ​ធូប​បួងសួង សុំ​ម្ចាស់​ទឹក​ម្ចាស់​ដី ​និង​បាន​និយាយ​បញ្ចុះ​បញ្ចូលឱ្យ​​កូនប្រុស​បើកទ្វារដែរ ។

ទោះបីជា​ប្រឹង​និយាយ​បែប​ណា​ក្តី ​ក៏​រូបគេមិន​ព្រម​បើកឱ្យ ដោយ​សុខចិត្តសំ​ងំ​នៅ​លើ​ផ្ទះ​តែ​ម្នាក់ឯង ក្នុង​ពេល​នោះ ​ម៉ោង​ជិត​៦​ល្ងាច​ទៅ​ហើយ ដោយ​បាន​ប្រើ​ឱ្យ​​ម្តាយ​ទ្បើ​ង​ទៅ​អង្រួន​ទ្វារ​ក្រោយ ​ហៅ​​ឱ្យ​បើកទ្វារ កូនប្រុស​ដែល​មាន​សតិ​មិន​ប្រក្រតី បាន​រត់​មក​មុខ​បំរុង​បើកទ្វារ​លោត​ចុះ​មក​ដី តែ​ត្រូវ​បាន​កម្លាំង​នគរបាល​ជា​ច្រើន​នាក់​បាន​រុញ​ទ្វារផ្ទះ​ឡើង ​ចូល​ទៅ​ចាប់​យុវជន​នោះ​ក្រៀក​ជាប់ និង​បាន​ធ្វើតេស្ត​ទឹក​នោម​​សារ​ធាតុ​ញៀន តែ​មិន​មាន​នោះ​ទេ​ ។ បណ្តើរ​ចុះ​មក​ដី​ចងខ្សែ​ជាប់ ​ដើម្បី​ការពារ​សុវត្ថិភាព បណ្តើរ​ទៅ​ដាក់​លើ​ទូក​ម៉ាស៊ីន​១​គ្រឿង ដឹក​យក​មក​វត្ត​ពោធិ​វង្ស​កំពង់​រាប ដោយ​ព្រះសង្ឃ​ស្រោច​ទឹក​ឱ្យ ។

នៅ​ព្រឹក​ថ្ងៃ​ទី​១០ ​កញ្ញា ស្រោច​ទឹកឱ្យ​​ម្តងទៀត ​យុវជន​នោះ​ក៏​មាន​ស្មារតី​ធម្មតា​ឡើង​វិញ ស្គាល់​បងប្អូន​និង​ម្តាយ​ហើយ​ថែម​ទាំង​បាន​ហូប​នំ​​ដឹងមាន​រសជាតិ​ឆ្ងាញ​ផង​ដែរ​។ ម្តាយ​ថា ឱ្យ​​​កូន​ស្នាក់​នៅ​វត្ត​២​ថ្ងៃ​សិន ​បន្ទាប់​មក​នឹង​យក​ទៅ​ពេទ្យ​នៅ​ភ្នំពេញ​ដើម្បីព្យាបាល​ជំងឺ​ស​សៃ​ប្រសាទ ។

ស្ត្រី​ឈ្មោះ ហេង អេ​ង ប្រាប់​ថា កូនប្រុស​​គាត់​ឈ្មោះ​រាជ នេះ​ បាន​ធូរស្រាល​ច្រើន​ កំពុង​តែ​សំរាក
នៅ​​វត្ត​កំពង់​រាប គាត់​ឱ្យ​​បាន​ម្តាយ​ឪពុក​ មក​រស់នៅ​ជាមួយ​​ចៅប្រុសរូប​​នេះ នៅ​ស្រុក​កោះសូទិន
ចំនែក​គាត់ ​(​ហេង អេ​ង ) ត្រូវ​​វិល​ត្រឡប់​ទៅ​ភ្នំពេញ លក់​ត្រសក់ចាវ ​និង​សាច់​ប៉ូវ ដើម្បី​យក​ប្រាក់​ដោះស្រាយ​ជីវភាព​គ្រួសារវិញដែរ ។

អត្ថបទសរសេរ ដោយ