ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថៃ​ប្រយ័ត្ន​ចំពោះ​ជំងឺ​គ្រុនផ្តាសាយ​ជ្រូក

5 ឆ្នាំ មុន

បាងកក ៖ មន្ត្រី​បសុសត្វ​នៅ​ព្រំប្រទល់​និង​នៅ​ព្រ​លាន​យន្តហោះ មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ប្រឆាំង​នឹង​ការ​រត់ពន្ធ​ជ្រូក ខណៈ​ដែល​មានការ​ព្រួយបារម្ភ​អំពី​ការ​រីក​រាលដាល​ជំងឺ​គ្រុនផ្តាសាយ​ជ្រូក​អាហ្វ្រិក​នៅ​ក្នុង​ប្រទេស​ចិន​។ លោក Sorawis Thaneto អគ្គនាយក​នាយកដ្ឋាន​អភិវឌ្ឍន៍​បសុសត្វ បាន​បញ្ជា​ឲ្យ​ស្ថានីយ​​បោសសម្អាត…

បាងកក ៖ មន្ត្រី​បសុសត្វ​នៅ​ព្រំប្រទល់​និង​នៅ​ព្រ​លាន​យន្តហោះ មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ប្រឆាំង​នឹង​ការ​រត់ពន្ធ​ជ្រូក ខណៈ​ដែល​មានការ​ព្រួយបារម្ភ​អំពី​ការ​រីក​រាលដាល​ជំងឺ​គ្រុនផ្តាសាយ​ជ្រូក​អាហ្វ្រិក​នៅ​ក្នុង​ប្រទេស​ចិន​។

លោក Sorawis Thaneto អគ្គនាយក​នាយកដ្ឋាន​អភិវឌ្ឍន៍​បសុសត្វ បាន​បញ្ជា​ឲ្យ​ស្ថានីយ​​បោសសម្អាត រក្សា​ភ្នែក​មុត​ស្រួច​ឃ្លាំមើល​អ្នក​ជួញដូរ​សត្វ​ជ្រូក និង សត្វ​ជ្រូក​រស់​ផ្ទាល់​តែ​ម្តង ដោយសារ​តែ​ពួក​ជ្រូក​ទាំងនោះ​អាច​មាន​ជំងឺ​នេះ​។ លោក​បាន​និយាយ​ថា​សត្វ​ជ្រូក​ដែល​ត្រូវ​បាន​រឹបអូស​ត្រូវ​តែ​បំផ្លាញ​ភ្លាម​ៗ​។

នាយកដ្ឋាន​នេះ​បាន​បង្កើត​ឡើង​នូវ​គណៈ ក​ម្មា​ធិ​ការ​មួយ ដែល​មាន​មន្ត្រី​អប់រំ​កសិករ​និង​តំណាង​ឧស្សាហកម្ម​ជ្រូក ដើម្បី​កំណត់​វិធានការ​ការពារ​វីរុស​ជ្រូក​ដែល​ធ្វើ​ឲ្យ​ស្លាប់​។ ជំងឺ​នេះ​កើត​មាននៅ​ទ្វីបអាហ្វ្រិក ហើយ​ត្រូវ​បាន​គេ​រក​ឃើញ​ជា​លើក​ដំបូង​នៅ​ក្នុង​ប្រទេស​ចិន​កាលពី​ខែ​មុន​នៅ​ភាគ​ឦសាន​នៃ​ខេត្ត​ឡាវ និង​ដែល​ជាប់​ព្រំដែន​ប្រទេស​កូរ៉េ​ខាង​ជើង​និង​សមុទ្រ​លឿង​។ បន្ទាប់​មក​វា​បាន​រីក​រាលដាល​ដល់​ខេត្ត​៥​ទៀត នៅ​ក្នុង​ប្រទេស​ចិន​ដោយ​មាន​ជ្រូក​ចំនួន​ជាង ២៤០០០​ក្បាល​ត្រូវ​បាន​គេ​សម្លាប់ ដើម្បី​បញ្ឈប់​ការ​រីក​រាលដាល​របស់​ជំងឺ​នេះ​។

យ៉ាងណាមិញ នៅ​មិន​ទាន់​មាន​វ៉ាក់សាំង​ប្រឆាំង​នឹង ជំងឺ​នេះ​នៅឡើយ​ទេ ប៉ុន្តែ​វីរុស​មិន​បង្ក​ឲ្យ​មាន​បញ្ហា​សុខភាព​ដល់​មនុស្ស​ឡើយ​។ នៅ​ក្នុង​ប្រទេស​ថៃ​នាយកដ្ឋាន​បាន​បញ្ជា​ឲ្យ​ហាមឃាត់​ការ​នាំ​ចូល​ជ្រូក​រស់​និង​ងាប់ ពី​ប្រទេស​ចិន​ភ្លាម​ៗ បន្ទាប់​ពី​វីរុស​បាន​បង្ហាញ​ខ្លួន​នៅ​ទីនោះ ដើម្បី​ទប់ស្កាត់​ការ​ធ្វើ​ឲ្យ​ខូច​ដល់​ការ​ចិញ្ចឹម​ជ្រូក​ក្នុង​ប្រទេស​។

យោង​តាម​តួលេខ​ចុង​ក្រោយ​បំផុត​ពី​ការិយាល័យ​សេដ្ឋកិច្ច​កសិកម្ម បាន​ឲ្យ​ដឹង​ថា ប្រទេស​ថៃ​មាន​សត្វ​ជ្រូក​ចំនួន ១៣.៥​លាន​ក្បាល ក្នុង​កសិដ្ឋាន​ពាណិជ្ជកម្ម ដែល​ប្រហែល ២៥%​នៅ​ក្នុង​ខេត្ត Ratchaburi និង​ខេត្ត Nakhon Pathom នៅ​ឆ្នាំ ២០១៥​។

អង្គកា​រ​កសិកម្ម​ស្បៀងអាហារ FAO ដែល​ព្រួយបារម្ភ​អំពី​ការ​រីក​រាលដាល​នៃ​ជំងឺ​គ្រុន​ផ្តាសាយ​ជ្រូក​ទៅ​កាន់​តំបន់​អាស៊ី ក៏​បាន​រៀបចំ​កិច្ចប្រជុំ​បន្ទាន់​រយៈពេល​បី​ថ្ងៃ នៅ​ទីក្រុង​បាងកក​នៅ​ស​ប្តា​ហ៍​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ