ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្វី​ទៅ​ដែល​ហៅ​ថា​កំណប់ទ្រព្យ​ដ៏​ប្រពៃ?

5 ឆ្នាំ មុន

កំណប់ទ្រព្យ​ដែល​បុរស​ស្ត្រី​បាន​កប់​ទុក​ល្អ​ហើយដោយ​ទាន សីល ដោយ​ការ​សង្រួម និង​ដោយ​ការ​ទូន្មាន​ខ្លួន​ក្នុង​ចេតិយ ក្នុង​សង្ឃ ឬ​ក្នុង​មាតាបិតា ឬថា​ក្នុង​បងប្រុស​ស្រី កំណប់ទ្រព្យ​នោះ ចាត់​ថា​ជា​កំណប់ទ្រព្យ​ដ៏​ប្រពៃ ដែល​កប់​ទុក​ល្អ​ហើយ…

កំណប់ទ្រព្យ​ដែល​បុរស​ស្ត្រី​បាន​កប់​ទុក​ល្អ​ហើយដោយ​ទាន សីល ដោយ​ការ​សង្រួម និង​ដោយ​ការ​ទូន្មាន​ខ្លួន​ក្នុង​ចេតិយ ក្នុង​សង្ឃ ឬ​ក្នុង​មាតាបិតា ឬថា​ក្នុង​បងប្រុស​ស្រី កំណប់ទ្រព្យ​នោះ ចាត់​ថា​ជា​កំណប់ទ្រព្យ​ដ៏​ប្រពៃ ដែល​កប់​ទុក​ល្អ​ហើយ នរណា​មិន​គប្បី​បំផ្លាញ​បាន​ឡើយ ជា​កំណប់ទ្រព្យ​ដែល​ជាប់​តាម​ខ្លួន​ទៅ​ជា​រៀង​រហូត កាល​បុគ្គល​ត្រូវ​លះ​លោក​នេះ​ទៅ​ហើយ ខ្លួន​រមែង​កាន់​យក​នូវ​កំណប់ទ្រព្យ គឺ​បុណ្យ​នោះ​ទៅ​ជាមួយ ។

កំណប់ទ្រព្យ​គឺ​បុណ្យ មិន​ទូទៅ​ដល់​ពួក​ជន​ដទៃ ជា​របស់​ដែល​ចោរលួច​ទៅ​មិន​បាន ភ្លើង​ឆេះ​មិន​រលាយ​។ កំណប់ទ្រព្យ​គឺ​បុណ្យ​ណា​ជាប់​តាម​ខ្លួន​​បាន អ្នកប្រាជ្ញ​គួរ​សន្សំ​នូវ​កំណប់ទ្រព្យ គឺ​បុណ្យ​នោះ​ដោយ​ប្រពៃ​ចុះ ។

កំណប់ទ្រព្យ គឺ​បុណ្យ​នោះ​ឲ្យ​នូវ​សេចក្តី​ប្រាថ្នា​គ្រប់យ៉ាង​ដល់​ទេវតា និង​មនុស្ស​ទាំងឡាយ ពួក​ទេវតា​និង​មនុស្ស​ទាំងឡាយ​ប្រាថ្នា​នូវ​ផល​ណា​ៗ ផល​ទាំងពួង​នោះ រមែង​សម្រេច​ដោយ​កំណប់ទ្រព្យ គឺ​បុណ្យ​នោះ ។

ភាព​ជា​អ្នកមាន​សម្បុរ​ផូរផង់ មាន​សំឡេង​ពីរោះ ទ្រង់ទ្រាយ​ល្អ រូបល្អ ជា​អធិបតី មានយស​បរិវារ ផល​ទាំងអស់​រមែង​បាន​ដោយ​កំណប់ទ្រព្យ គឺ​បុណ្យ​នោះ ។

បុញ្ញសម្បទា​ទាំង​អស់នេះ​ឲ្យ​សម្រេចប្រយោជន៍​ដ៏​ធំ ដោយ​ប្រការ​ដូច្នេះ ព្រោះហេតុនោះ អ្នកប្រាជ្ញ​ទាំងឡាយ ទើប​សរសើរ​នូវ​ភាព​នៃ​បុគ្គល​ជា​អ្នកមាន​បុណ្យ​ធ្វើ​ទុក​មក​ហើយ ។