ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជោគជ័យ​សិស្ស​និទ្ទេស​A​…ប្រកបដោយកិត្តិយស​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លទ្ធផល​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៨​នេះ ក្នុង​ចំណោម​សិស្ស​ដែល​ជាប់​និទ្ទេស​Aចំនួន​២៩០​នាក់ ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​ទៅ​លើ​យុវតី​ភ្លោះ​មួយគូ ​ដែល​ទទួល​បាន​ពិន្ទុ​ខ្ពស់ គឺ​ម្នាក់​ឈ្មោះ នី លាង​អុ​ី(៩៩.៩៦០) និង​ម្នាក់​ទៀត​ឈ្មោះនី…

រាជធានី​ភ្នំពេញ ៖ លទ្ធផល​នៃ​ការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ឆ្នាំ​២០១៨​នេះ ក្នុង​ចំណោម​សិស្ស​ដែល​ជាប់​និទ្ទេស​Aចំនួន​២៩០​នាក់ ធ្វើ​ឱ្យ​មានការ​ចាប់អារម្មណ៍​ទៅ​លើ​យុវតី​ភ្លោះ​មួយគូ ​ដែល​ទទួល​បាន​ពិន្ទុ​ខ្ពស់ គឺ​ម្នាក់​ឈ្មោះ នី លាង​អុ​ី(៩៩.៩៦០) និង​ម្នាក់​ទៀត​ឈ្មោះនី លាង​អុ​ី​ម (៩៩.៩៣១) ។

អ្វី​ដែល​គួរ​ឱ្យ​ចាប់អារម្មណ៍ ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផង​ដែរ គឺជា​ការ​ចៃដន្យ​ដ៏​អស្ចារ្យ ព្រោះ​ស្រប​ពេល​ថ្ងៃ​ទទួល​បាន​លទ្ធផល​ល្អ​នេះ ចំ​ថ្ងៃកំណើត​ដែល​ពួក​នាង​កើត​ផង​ដែរ ​គឺ​ថ្ងៃ​ទី​៩ ខែកញ្ញា (​ជា​ថ្ងៃ​ប្រកាស​លទ្ធផល​) ។

មហាជន​ជា​ច្រើន​រំភើបចិត្ត​ជំនួស​អាណាព្យាបាល​របស់​យុវតី​ទាំង​២​រូប​គ្រប់​ៗ​គ្នា ដែល​ទទួល​បាន​ភាព​ជោគជ័យ​ប្រកបដោយ​កិត្តិយស ។

ចំណែក​បេក្ខជន​ឈ្មោះ ប៉េង គី​ម​ហេង មក​ពី​វិទ្យាល័យ​ប៊ែ​ល​ធី​អន្តរជាតិ​សាខា​ទី​៧ ទទួល​បាន​និទ្ទេស​A ក្នុង​ពិន្ទុ ១០០ ។ សូម​អបអរសាទរ​ចំពោះ​យុវ​សិស្ស​រូប​នេះ ៕

អត្ថបទសរសេរ ដោយ