ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹងគេញ៉ែប្អូនស្រីយូរខែផងនោះ ទាញកាំបិត​​ប៉័ងតោកា.ប់​…ឈាមស្រោចខ្លួន​

5 ឆ្នាំ មុន
  • រតនគិរី

ខេត្ត​រតនគីរី ៖ សមត្ថកិច្ច​ប៉ូលិស​ចំនួន​២​ស្រុក​សហការ​ជាមួយ​ប៉ូលិស​ខេត្ត​បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ដោយ​យក​កាំបិតប៉័ងតោ​កាប់​បុរស​ម្នាក់​ចំនួន​៣​កាំបិតប៉័ងតោ ហើយ​ជនសង្ស័យ​រត់គេច​ខ្លួន​បាន​៦​ថ្ងៃ ត្រូវ​ប៉ូលិស​ចាប់​ដាក់​ខ្នោះដៃ​ជាប់ ។ ក្នុង​ករណី​សមត្ថកិច្ច​ចាប់​ជន​ស​ង្ស​យ័​បាន​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ ២០១៨…

ខេត្ត​រតនគីរី ៖ សមត្ថកិច្ច​ប៉ូលិស​ចំនួន​២​ស្រុក​សហការ​ជាមួយ​ប៉ូលិស​ខេត្ត​បាន​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ដោយ​យក​កាំបិតប៉័ងតោ​កាប់​បុរស​ម្នាក់​ចំនួន​៣​កាំបិតប៉័ងតោ ហើយ​ជនសង្ស័យ​រត់គេច​ខ្លួន​បាន​៦​ថ្ងៃ ត្រូវ​ប៉ូលិស​ចាប់​ដាក់​ខ្នោះដៃ​ជាប់ ។

ក្នុង​ករណី​សមត្ថកិច្ច​ចាប់​ជន​ស​ង្ស​យ័​បាន​កាលពី​វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ
២០១៨ នៅ​ចំណុច​ក្រុមហ៊ុន​ដី​សម្បទាន​មានឈ្មោះ​ចំការ​ដូងប្រេង ស្ថិត​នៅ​ក្នុងភូមិជ​យ័​ឧត្ដម ឃុំ​ជ​យ័​ឧត្ដម ស្រុក​លំ​ផាត់ ។

បើ​តាម​របាយ​ការ​ណ៏​របស់​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជនសង្ស័យខាងលើ​ឈ្មោះ​សុំ ប្រាជ្ញា ភេទ​ប្រុស ​អាយុ​៣៤​ឆ្នាំ មុខរប​កម្មករ​ចៀរ​ជ័រកៅស៊ូ ស្នាក់​នៅ​ភូមិ​គង​យុ ឃុំ​ប៉ា​តេ ស្រុក​អូ​យ៉ា​ដាវ មានស្រុក​កំណើត​នៅ​ស្រុក​ច​ន្ទ្រា ខេត្តស្វាយរៀង ។ ចំណែក​​ជន​រង​គ្រោះ​ឈ្មោះ​អ៊ុ​ក នឿ​ន ភេទ​ប្រុស អាយុ​៣២​ឆ្នាំ មុខរប​កម្មករ​សំណង់ រស់នៅ​ភូមិ​គង់​យុ ឃុំ​ប៉ា​តេ ស្រុក​អូ​យ៉ា​ដាវ ជន​រង​គ្រោះ​ខាងលើ ត្រូវ​បាន​ជនសង្ស័យ​យក​កាំបិតប៉័ងតោ​កាប់​ត្រូវ​ចំនួន​២​កន្លែង គឺ​ត្រូវ​ចំ​ចិញ្ចើម​ខាងឆ្វេង​១​កាំបិត និង​ត្រូវ​ចំ​ឆ្អឹងជំនីរ​ខាងឆ្វេង​ចំនូ​ន​២​កាំបិត បណ្ដាល​អោយ​ជន​រង​គ្រោះ​រង​របួស​យ៉ាងធ្ងន់ធ្ងរ បច្ចុប្បន្ន​ជន​រង​គ្រោះ​កំពុ​សម្រាក​ព្យាបាល​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​រតនគីរី​។

សមត្ថកិច្ច​ដដែល​បាន​បន្ត​ទៀត​ថា ហេតុការណ៍​កាប់​ប្រហារ​គ្នា​នោះ​បាន​កើតឡើង​តាំងពី​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៣ ខែកញ្ញា ឆ្នាំ​២០១៨ ក្នុង​រោង​ចំការ​កៅស៊ូ​របស់​លោក​កៅ​គង់​ស្ថិត​នៅ​ក្នុងភូមិ​គង់​យុ ឃុំ​ប៉ា​តេ ស្រុក​អូ​យ៉ា​ដាវ​។

ទាក់ទិន​នឹង​ករណី​ខាងលើ មុន​កើតហេតុ ជន​រង​គ្រោះ​និង​ជនសង្ស័យ ព្រមទាំង​មាន​មិត្តភក្តិ​៣​ទៅ​៤​នាក់​ទៀត​បាន​នាំ​គ្នា​ទិញ​ស្រា​បៀរ​មួយ​កេស​មក​ផឹក ស្រាប់តែ​មាន​ទំនាស់​ពាក្យ​សម្ដី​គ្នា​រឿង​ជនសង្ស័យ​ ហើយ​ជនសង្ស័យ​ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ​ឈប់​ផឹកស្រា ចំណែក​ជន​រង​គ្រោះ​បាន​តាម​ទៅ​ហៅ​ជនសង្ស័យ​ដល់​ផ្ទះ​ដោយ​ស្លៀក​ក្រមា ហើយ​ជន​រង​គ្រោះ​ធ្លាប់​ញ៉ែ​ប្អូនស្រី​បង្កើត​របស់​​ជនសង្ស័យ​ជា​យូរ​ខែ​ផង​នោះ ក៏​កើតជា​ជំ​លោះ​ពាក្យ​សម្ដី​យ៉ាង​តឹងសរសៃក​ដាក់​គ្នា​។

ប្រភព​ដដែល​បាន​បន្ត​ថា ជន​រង​គ្រោះ​បាន​ហក់​ទៅ​វាយ​ជនសង្ស័យ​មុន​ចំនួន​៣​ទៅ​៤​ដៃ​ធ្វើ​អោយ​ជនសង្ស័យ​ខឹង​បាន​ទាញ​កាំបិតប៉័ងតោ​មក​កាប់​ជន​រង​គ្រោះ​ចំនួន​៣​កាំបិត បណ្ដាល​ឱ្យ​ជន​រង​គ្រោះ​រង​របួសធ្ងន់ ហូរ​ឈាម​ពេញ​ខ្លូ​ន ។

បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ត្រូវ​សមត្ថកិច្ច​ឃុំខ្លួន​បណ្ដោះអាសន្ន​នៅ​អធិការ​នគ​បាល​ស្រុក​អូ​យ៉ា​ដាវ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ