​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ថ្មី​… តើ​នរណា​នឹង​គ្រង​តំណែង​មួយ​នេះ?


រាជធានី​ភ្នំពេញ ​៖ បើ​មិន​មានការ​ប្រែប្រួល​ទេ​នោះ នៅ​ល្ងាច​ថ្ងៃ​ទី​១១ ​កញ្ញា​ ឆ្នាំ​២០១៨ នៅ​ស្នងការដ្ឋាន​នគរ​បាល​រាជធានី​ភ្នំពេញ នឹង​មានការ​រៀបចំ​ពិធី​ប្រកាស​តែងតាំង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ថ្មី ជំនួស លោក ជួន សុវណ្ណ ដែល​ត្រូវ​ទទួល​​ភារកិច្ច​ថ្មី ។

មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញបាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​លិខិត​អញ្ជើញ​​ឱ្យ​​ទៅ​ចូលរួម ​ក្នុង​ពិធី​ប្រកាស​តែងតាំង​នៅ​ល្ងាច​ថ្ងៃ​ទី​១១ ​កញ្ញា មិន​មាន​​ដាក់​ឈ្មោះ​អ្នក​ដែល​ត្រូវ​ប្រកាស​តែងតាំង​ឱ្យ​កាន់​តំណែង​នេះ​​នៅឡើយ​ទេ គឺ​ក្នុង​​លិខិត​អញ្ជើញ​នោះ «​ចំហ​» ចោល​តែ​ម្តង ។

មន្ត្រី​ដ​ដែល​បាន​បញ្ជាក់​​ថា រហូត​ដល់​ល្ងាច​ថ្ងៃ​ទី​១០ កញ្ញា គឺ​នៅ​សល់​មិន​ដល់​២០​ម៉ោង​ផង ​នៅ​មិន​ទាន់​ដឹង​ថា ឈ្មោះ​អ្នក​ណា ​ដែល​ត្រូវ​ប្រកាស​តែងតាំង​នោះ​ឡើយ ។

យ៉ាងណា​មិញ យោង​តាម​ប្រភព​ក្រៅផ្លូវការ​ ដែល​អាច​ជឿ​ទុកចិត្ត​បាន បញ្ជាក់​ឱ្យ​ដឹង​ថា ​អនាគត​ស្នងការ​នគរ​បាល​រាជធានី​ភ្នំពេញ​ថ្មី គឺ​​លោក​ឧត្តមសេ​នីយ៍ឯក ស ថេ​ត ដែល​ប​​ច្ចុ​ប្បន្ន ឧត្តមសេនីយ៍ឯក ស ថេ​ត មាន​តួនាទី​ជា​អគ្គស្នងការ​រង​នគរ​បាល​ជាតិ ត្រូវ​បាន​តែងតាំង​ជាស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ថ្មី ជំនួស​លោក ជួន សុវណ្ណ ។

សូម​បញ្ជាក់​ថា លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត ក៏​ជា​អតីត​ស្នង​ការ​​នគរ​បាល​​ខេត្តបាត់ដំបង​ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ