ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត់រាង​…ប្រុងធ្វើចោរមួយ​ជាតិ​​នេះ​​ឬលោក?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់ ដែលសុទ្ធ​សឹង​ជា​មុខសញ្ញា​ចាស់ បាន​ត្រូវ​នគរបាល​ខណ្ឌចំការមន​ចាប់​ឃាត់ខ្លួន ក្រោយ​ពី​ពួក​គេ​ធ្វើសកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ម៉ាក​អាយ​ហ្វូ​ន​សុ​ិ​ក​ផ្លាស១​គ្រឿង​ពី​បុរស​ម្នាក់ ជា​បុគ្គ​លិក​អង្គការ​មួយ ខណៈ​ម្ចាស់​ទូរស័ព្ទ​ជិះ​ម៉ូតូឌុប​គូ​ដណ្តឹង​របស់​ខ្លួន ​នៅ​ម្តុំ​មុខ​ណា​ហ្គា​វើ​ល ។…

រាជធានី​ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់ ដែលសុទ្ធ​សឹង​ជា​មុខសញ្ញា​ចាស់ បាន​ត្រូវ​នគរបាល​ខណ្ឌចំការមន​ចាប់​ឃាត់ខ្លួន ក្រោយ​ពី​ពួក​គេ​ធ្វើសកម្មភាព​ឆក់​ទូរស័ព្ទ​ដៃ​ម៉ាក​អាយ​ហ្វូ​ន​សុ​ិ​ក​ផ្លាស១​គ្រឿង​ពី​បុរស​ម្នាក់ ជា​បុគ្គ​លិក​អង្គការ​មួយ ខណៈ​ម្ចាស់​ទូរស័ព្ទ​ជិះ​ម៉ូតូឌុប​គូ​ដណ្តឹង​របស់​ខ្លួន ​នៅ​ម្តុំ​មុខ​ណា​ហ្គា​វើ​ល ។

ក្រោយ​ពី​ត្រូវ​ចោរ​ឆក់​ ម្ចាស់​ទូរស័ព្ទ​ក៏​ព្យាយាម​ជិះ​ដេញ​តាម​ និង​ស្រែកថា​«​ចោរ​ៗ» ​រហូត​ទាល់តែ​តាម​ទាន់ និង​ចាប់​បាន កាល​ពី​វេលា​ម៉ោង០​២ ​និង​២០​នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​៨ កញ្ញា និង​ត្រូវ​បាន​គេស្វាគមន៍​មួយ​ដៃ​មួយ​ជើង​បែក​មុខមាត់​ស្ទើរ​ដង្ហើមចង្រិត ។

ប្រភព​ព័ត៌មាន​ពី​នគរបាល​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ទាំង​២​នាក់​ ដែល​ត្រូវ​បាន​ឃាត់ខ្លួន​នេះ​ ម្នាក់​ឈ្មោះ ឃាង ម៉េ​ង​លាង អាយុ​២៦​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅផ្ទះ​គ្មាន​លេខ ផ្លូវលំ ភូមិ​ព្រែក​ក្របៅ ឃុំ​ព្រែក​អំពិល ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល​ និង​ម្នាក់​ទៀត​ឈ្មោះ ពិសាល កុម្ភៈ អាយុ​២៩​ឆ្នាំ មុខរបរ​មិន​ពិត​ប្រាកដ មាន​ទីលំនៅ​ផ្ទះ​គ្មាន​លេខ ផ្លូវលំ ក្នុងភូមិ​ក្រោម ឃុំ​ព្រែក​អញ្ចាញ ស្រុក​មុខកំពូល ខេត្តកណ្តាល ។ចំណែក​ម្ចាស់​ទូរស័ព្ទ​ឈ្មោះ ថៃ គី​ម​សេង អាយុ​២៧​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៧១B ផ្លូវលំ ភូមិ​ចំរើន​ផល សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ ។

ម្ចាស់​ទូរស័ព្ទ​និយាយ​ថា មុន​ពេល​កើតហេតុ រូបគេ​ជិះ​ម៉ូតូ​ស្គូ​ពី​ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ១HD-៧៤៦០ ឌុ​ប​គូ​ដណ្តឹង​របស់​ខ្លួន​បំណង​ទៅ​រក​ហូប​អាហារ​នៅ​ម្តុំ​ខាង​មុខ​ណា​ហ្គា​វើ​ល ។ពេល​កំពុង​ជិះ​ម៉ូតូ​នោះ ដៃ​ម្ខាង​កាន់​ទូរស័ព្ទ​ម៉ាក​អាយ​ហ្វូ​ន​សុ​ិ​ក​ផ្លាស​មួយ​គ្រឿង​និយាយ​បណ្តើរ​ជិះ​ម៉ូតូ​បណ្តើរ ស្រាប់តែ​មាន​ជន​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ផ្លា​កលេខ​ភ្នំពេញ ១FZ-៨៤៣៣ មក​ក្បែរ​ហើយ​ឆក់​យក​ទូរស័ព្ទ​តែ​ម្តង ។

ប្រភព​ដដែល​បន្ត​ថា ភ្លាម​ៗ​នេះ ​រូបគេ​បាន​ជិះ​ម៉ូតូ​ដេញ​តាម​ប្រកិត​ដោយ​ស្រែ​កថា​«​ចោរ​ៗ» រហូត​ទៅ​ដល់​ម្តុំ​បឹង​កក់​ក្បែរ​ព្រះ​វិហា​អ៊ិ​ស្លា​ម ទើប​មានការ​ភ្ញាក់ផ្អើល​ទៅ​ដល់​ប្រជាពលរដ្ឋ​នៅ​ម្តុំ​នោះ​ជួយ​ស្ទាក់​ចាប់​បាន និង​វាយ​ម្នាក់​មួយ​ដៃ​ម្នាក់​មួយ​ជើង​បែក​មុខ​បែក​មាត់​ហូរ​ឈាម ទើប​ប្រគល់​ឱ្យ​សមត្ថកិច្ច​នាំ​មក​ខណ្ឌចំការមន​វិញ ។

ក្រោយ​ពី​ចាប់​ឃាត់ខ្លួន សមត្ថកិច្ច​ក៏​បាន​ប្រគល់​ទូរស័ព្ទ​ដៃ​ទៅ​ឱ្យ​ម្ចាស់​វិញ និង​បាន​ប្រាប់​ថា ជនសង្ស័យ​ទាំង​២​នាក់​សុទ្ធ​សឹង​ជា​មុខសញ្ញា​ចាស់ និង​ធ្លាប់​ជាប់​ពន្ធនាគារ​ផង​ដែរ តែ​មិន​រាងចាល​ពេល​នេះ​ត្រូវ​បាន​កសាង​សំណុំរឿង​ដើម្បី​ចាត់ការ​ទៅ​តាម​ផ្លូវច្បាប់​ជា​សា​ជា​ថ្មី​ទៀត៕

អត្ថបទសរសេរ ដោយ