ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូល​ហេតុ​ពិត​នៅ​ពីក្រោយ កុ​ល ដា​វី រួមរស់​នឹង​សុខ រក្សាច្រើន​ឆ្នាំ ហេតុ​អី​អត់​មានកូន?

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ មនុស្ស​ជា​ច្រើន​សុ​ទ្ធ​តែ​យល់​ថា​ តារា​សិច​ស៊ី​កុ​ល ដា​វី អាច​នឹង​មានកូន​នៅ​​ពេល​នាង​រួមរស់​ជាមួយ​លោក​សុខ រក្សា​ក្រោម​ដំបូលផ្ទះ​តែ​មួយ​។ ផ្ទុយ​ទៅ​វិញ​ដា​វី​បាន​ការ​ពារ​មិន​ឲ្យ​មានកូន​ទេ ​ទោះបីជា​ឆ្លងកាត់​ពេលវេលា​កន្លង​មក​ច្រើន​ឆ្នាំ​ក្តី ។…

រាជធានី​ភ្នំពេញ ​៖ មនុស្ស​ជា​ច្រើន​សុ​ទ្ធ​តែ​យល់​ថា​ តារា​សិច​ស៊ី​កុ​ល ដា​វី អាច​នឹង​មានកូន​នៅ​​ពេល​នាង​រួមរស់​ជាមួយ​លោក​សុខ រក្សា​ក្រោម​ដំបូលផ្ទះ​តែ​មួយ​។ ផ្ទុយ​ទៅ​វិញ​ដា​វី​បាន​ការ​ពារ​មិន​ឲ្យ​មានកូន​ទេ ​ទោះបីជា​ឆ្លងកាត់​ពេលវេលា​កន្លង​មក​ច្រើន​ឆ្នាំ​ក្តី ។ តើ​ហេតុ​អី​បានជា​កុ​ល ដា​វី មិន​ឲ្យ​មានកូន​ជាមួយ​សុខ រក្សា ?

អ្នក​នាង​កុ​ល ដា​វី និង​លោក​សុខ រក្សា បាន​ស្រឡាញ់​គ្នា រួមរស់​ជាមួយ​គ្នា​លក្ខណៈ​ប្តី​ប្រព​ន្ធ ដោយ​មិន​ឆ្លងកាត់​អាពាហ៍ពិពាហ៍​ទេ ។ ច្រើន​ឆ្នាំ​មកនេះ​ អ្នក​ទាំង​២​​មិន​មានកូន​ជាមួយ​គ្នា​ទេ ទោះបីជា​ពួក​គេ​មាន​វ័យ​ច្រើន​សម​ល្មម​នឹង​មានកូន​ក្តី ។

ជីវិត​ប្តី​ប្រពន្ធ​ក្រៅ​ចំណង​អា​ពា​ហ៍​ពិ​ពិពាហ៍​រប​ស់កុល ដា​វី និង​លោក​សុខ រក្សា មិន​ខ្វះ​មិន​ខ្វះ​ពាក្យ​ពេបជ្រាយ​ទេ តែ​ក៏​មាន​មតិ​ល្អ​ចំ​គូស្នេហ៍​នេះ​ដែរ ។ កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​កុល ដា​វី​និយាយ​ថា ​«​នាង​ខ្ញុំ​មិន​គិត​ពី​អ្នក​ណា​និយាយ​អ្វី​ពី​នាង​ខ្ញុំ​ឡើយ ដោយសារ​រវាង​នាង​ខ្ញុំ និង​លោក​រក្សា យើង​យល់ចិត្ត​គ្នា ហើយ​រួម​គ្នា​ចាប់ដៃ​កសាង​អនាគត​តទៅ​ទៀត រឿង​សំពះ​ផ្ទឹម​រៀប​ការ​ គឺជា​រឿង​មួយ ហើយ​ក៏​មិន​មើល​រំលង​ដែរ នាង​ខ្ញុំ​ជា​ស្ត្រី​ខ្មែរ​មាន​តែ​ប្រពៃណី​នេះ​ហើយ​ជា​ការ​សងគុណ​មាតាបិតា ។ ក្នុង​ពេល​ដែល​មិន​ទាន់​ចូល​រោងការ​ទាំង​នាង​ខ្ញុំ និង​បង​រក្សា​ខំប្រឹង​រក​ស៊ី​ខ្លាំង​ណាស់​ទាំង​សម្តែង​ទាំង​ច្រៀង​ក៏​ដូច​ជា​ការ​បង្កើត​វង់​តន្ត្រីសម័យ​ទុក​គ្រាន់​គេ​ជួល​តាម​កម្មវិធី​»​។

អ្នក​នាង​កុ​ល ដា​វី តែងតែ​ត្រូវ​ទូរទស្សន៍ នានា​ផ្តល់​ឱកាស​ឲ្យ​ចូលរួម​សម្តែង ព្រោះតែ​យល់​​ឃើញ​ថា ​នាង​មាន​ទេព​កោសល្យ និង​ស្នាដៃ​សម្តែង​ល្អ​មិន​គួរ​មើល​រំលង ។ ដា​វី​និយាយ​ថា​នាង​មាន​វ័យ​ច្រើន​បន្តិច​ហើយ តែ​បែរជា​ស្ថានភាព​ការងារ​សម្តែង​របស់​នាង​ប្លែក​ជាង​មុន​។ សម្រាប់​ឆ្នាំ​នេះ​មានការ​អាណិត​ស្រឡាញ់​ពី​ផលិតករ​ទាក់ទង​នាង​ឲ្យ​ថត​ជា​បន្តបន្ទាប់ ។​ដូចនេះ​នាង​តាំងចិត្ត​ខិតខំ​ព្យាយាម​ធ្វើ​ឲ្យ​កាន់តែ​ល្អ​ឡើង ។

កុ​ល ដា​វី បាន​រួមរស់​ជា​ប្តី​ប្រពន្ធ​ជាមួយ​លោក​សុខ រក្សា​ទៅ​ហើយ តែ​នាង​បាន​តាំងចិត្ត​នឹង​​រក​ឱកាស​ចូល​រោងការ​ក្រាប​ក្បាល​ដល់​កន្ទេល​នា​ពេល​ណាមួយ​ដើម្បី​កុំ​ឲ្យ​ញាតិ​មិត្ត​ចំអក​និន្ទា ។ «​នាង​ខ្ញុំ​រង់ចាំ​យូរ​បែប​នេះ ​ព្រោះតែ​ចង់​សន្សំ​លុយ​ទុកដាក់ ក្រោយ​រៀប​ការ​យើង​អាច​គិត​អ្វី​បាន​ស្រួល​លើ​មុខរបរ​រក​ស៊ី»​។

អ្នក​នាង​កុ​ល ដា​វី កាលពីមុន​ជាប់​ឈ្មោះ​ជាតា​រា​សិច​ស៊ី ដោយ​និយម​តុបតែង​កាយ​រំលេច​​សម្រស់​ដើមទ្រូង ។ ទោះជា​យ៉ាងណា​ក្តី​បច្ចុប្បន្ន​នាង​មិន​លេចធ្លោ​បែប​នោះ​ទៀត​ទេ ដ្បិត​វ័យ​កាន់តែ​ច្រើន​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ