ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិស្ស​ម្នាក់​ទទួល​បាន​និទ្ទេស​A និង​ជា​លេខ​រៀង​ទី​១​ក្នុង​ខេត្ត

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ សូម​ជួយ​ត្រេកអរ​ដល់​លោកនាយក នាយករង លោកគ្រូ អ្នកគ្រូ​ក្នុង​វិទ្យាល័យ ហ៊ុន សែន​វាល​រេញ និង​អាណាព្យាបាល ដែល​សិស្ស​ម្នាក់​ឈ្មោះ​វ៉ា​ន់…

ខេត្ត​ព្រះ​សីហ​នុ ៖ សូម​ជួយ​ត្រេកអរ​ដល់​លោកនាយក នាយករង លោកគ្រូ អ្នកគ្រូ​ក្នុង​វិទ្យាល័យ ហ៊ុន សែន​វាល​រេញ និង​អាណាព្យាបាល ដែល​សិស្ស​ម្នាក់​ឈ្មោះ​វ៉ា​ន់ គឹ​ម​ចាយ ភេទ​ស្រី នៅ​ភូមិ​វាល​ធំ ឃុំ​វាល​រេញ ស្រុក​ព្រៃ​នប់ លំដាប់​ពិន្ទុ​៩៩.៨៦១ ទទួល​បាន​និទ្ទេស​A ក្នុង​ចំណោម​សិស្ស​ដែល​ទទួល​បាន​និទ្ទេស​A​ចំនួន​តែ​៣​នាក់​ប៉ុណ្ណោះ​ទូ​ទាំង​ខេត្ត​ព្រះ​សីហ​នុ និង​ជា​លេខ​រៀង​ទី​១​ក្នុង​ខេត្ត ។

នេះ​ជា​ការ​កើត​ឡើ​ពី​ការ​ប្រឹងប្រែង និង​ទទួល​បានជា​កិត្តិយស​មួយ​យ៉ាង​ធំធេង​សម្រាប់​វិទ្យាល័យ​មួយ​នេះ ។

ជាមួយ​គ្នា​នេះ សូម​អបអរ​សារ​យ៉ាង​ក្រៃ​លែង​ដល់​សិស្ស​ដែល​ទទួល​បាន​និ​ទ្ទេស​ល្អ​បំផុត និង​សិស្ស​ដែល​ប្រឡ​ង​ជាប់​ទាំងអស់ ហើយ​ក៏​សូម​ចូលរួម​សោកស្តាយ​ដល់​សិស្ស​មួយ​ចំនួន​តូច​​ដែល​មិន​បាន​ជាប់ នឹង​សង្ឃឹមថាខិត​​ខំប្រឹង​ប្រឹង​ជា​បន្ត​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ