ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកត្រាំគំរាមថា ​ចង់​ដាក់​ពន្ធ​បន្ថែម​លើ​ផលិតផល​ចិន

5 ឆ្នាំ មុន

វ៉ា​ស៊ី​ន​តោន​៖ កាលពី​ថ្ងៃ​សុក្រ​កន្លង​មកនេះ លោក​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ (Donald Trump) បាន​គម្រាម​ថា​ នឹង​ដាក់​ពន្ធ​បន្ថែម​លើ​ផលិតផល​ចិន​ទាំងអស់​ដែល​នាំ​ចូល​មក​កាន់​សហរដ្ឋអាមេរិក ធ្វើ​ឲ្យ​ភាព​តានតឹង​ជាមួយនឹង​ប្រទេស​ចិន​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ខណៈ​ដែល​នៅ​កំពុង​ចរចា​ជាមួយនឹង​កា​ណា​ដា​និង​សហភាព អ៊ឺ​រ៉ុ​ប (EU)​។…

វ៉ា​ស៊ី​ន​តោន​៖ កាលពី​ថ្ងៃ​សុក្រ​កន្លង​មកនេះ លោក​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ (Donald Trump) បាន​គម្រាម​ថា​ នឹង​ដាក់​ពន្ធ​បន្ថែម​លើ​ផលិតផល​ចិន​ទាំងអស់​ដែល​នាំ​ចូល​មក​កាន់​សហរដ្ឋអាមេរិក ធ្វើ​ឲ្យ​ភាព​តានតឹង​ជាមួយនឹង​ប្រទេស​ចិន​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ខណៈ​ដែល​នៅ​កំពុង​ចរចា​ជាមួយនឹង​កា​ណា​ដា​និង​សហភាព អ៊ឺ​រ៉ុ​ប (EU)​។

ប្រសាសន៍​របស់​លោក​បាន​បង្ក​ឲ្យ​ទីផ្សារ​ភាគហ៊ុន​អា​មេ​រិ​ក​ធ្លាក់​ចុះ​ខណៈ​ដែល​មាន​កង្វល់​ទាក់ទិន​នឹង​ផល​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​។

គួរ​បញ្ជាក់​ដែរ​ថា សហរដ្ឋអាមេរិក​បាន​ដាក់​ពន្ធ​លើ​ផលិតផល​ចិន​ប្រមាណ ៥០​ប៊ី​លាន​ដុល្លារ​រួច​មក​ហើយ ប៉ុន្តែ​លោក​ប្រធានាធិបតី​ត្រាំ​បាន​ឲ្យ​ដឹង​ថា​ការ​ដាក់​ពន្ធ​លើ​ផលិត​ផល​ចិន​ប្រមាណ ២០០​ប៊ី​លាន​បន្ថែម​ទៀត​កំពុង​ស្ថិត​ក្រោម​ការ​ពិចារណា ហើយ​អាច​នឹង​មាន​ប្រសិទ្ធិ​ភាព​ក្នុង​ពេល​ឆាប់​ៗ​។

ប៉ុន្មាន​ម៉ោង​មុន​ពេល​លោក​ប្រធានាធិបតី​ខាងលើ​មាន​ប្រសាសន៍​ដូចនេះ លោក Larry Kudlow ដែល​ជាទី​ប្រឹក្សា​សេដ្ឋកិច្ច​របស់ White House បាន​និយាយ​ថា ការ​ចរចា​ជា​មួយនឹង​ប្រទេស​ចិន​កំពុង​តែ​បន្ត​កើត​មាន​ឡើង​ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង​នៃ​ជម្លោះ ហើយ​លោក​ជឿជាក់​ថា​អាច​នឹង​ស្វែងរក​ដំណោះស្រាយ​បាន​។

សូម​រម្លឹក​ថា លោក​ប្រធានាធិបតី​ត្រាំ​ធ្លាប់​គម្រាម​ថា​នឹង​ដាក់​ពន្ធ​លើ​ផលិតផល​ចិន​ទាំងអស់​ដែល​នាំ​ចូល​ដើម្បី​ដោះស្រាយ​បញ្ហា​ការ​លួច​បច្ចេកវិទ្យា​អា​មេ​រិ​ក និង​ការ​ដាក់​ឧបសគ្គ​លើ​ផលិតផល​និង​ការ​វិនិយោគ​អា​មេ​រិ​ក​។

យោង​ទៅ​តាម​ទិន្នន័យ​ដែល​បាន​ចេញ​កាលពី​ថ្ងៃ​សៅរ៍​បាន​បង្ហាញ​ឲ្យ​ដឹង​ថា ប្រទេស​ចិន​មាន​អតិរេក​ពាណិជ្ជកម្ម​ជាមួយនឹង​សហរដ្ឋ អា​មេ​រិ​ក​ប្រមាណ ៣១.០៥​ប៊ី​លាន​ដុល្លារ​ឯណោះ​កាលពី​ខែសីហា​កន្លង​មកនេះ​។

ក្រសួងពាណិជ្ជកម្ម​ចិន​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ព្រ​ហ​ស្ប​ត្តិ៍​ដែរ​ថា ប្រទេស​ចិន​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ឆ្លើយ​តប​។ យ៉ាងណា​ក្តី លោកនាយក​រដ្ឋមន្ត្រី Li Keqiang របស់​ប្រទេស​ចិន​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​សុក្រ​ថា ប្រទេស​ចិន​នឹង​បន្ត​បើក​ទីផ្សារ​និង​បង្កើន​ភាព​ងាយស្រួល​ក្នុង​ការ​ចូល​ទីផ្សារ និង​បាន​បន្ថែម​ថា​លោក​សង្ឃឹមថា​សហគ្រាស​អា​មេ​រិ​ក​នឹង​ជំរុញ​ដល់​ការ​វិនិយោគ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ