ដូច​ឱ្យ​ប្រផ្នូល «​ចាំ​គេ​បើកឡាន​មក​ដល់ គាត់​សុំ​គេ​ទៅ​ជាមួយ​ហើយ​»


រាជធានី​ភ្នំពេញ ៖ រថយន្ត​ដឹក​ទំនិញ​ធុន​ធំ​មួយ​គ្រឿង​មាន​ដឹកស្រូវ​ពេញ​រថយន្ត​ទម្ងន់​២០​តោន ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៣ ឆ្លងកាត់​ស្ពាន​ទំនប់​៧​មក​រា ក្នុង​ល្បឿន​លឿន​មក​ដល់ចំណុច​ផ្លូវ​កោង​ធ្វើ​អោយ​រថយន្ត​ផ្អៀង​ក្រឡាប់​ផ្ងារជើង​កិន​អ្នក​ជិះ​ក្នុង​រថយន្ត​ស្លាប់​ម្នាក់ កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី យប់​ថ្ងៃ​ទី​៩ ខែកញ្ញា នៅ​លើ​ស្ពាន​ទំនប់​៧​មក​រា ភូមិ​ក្រាំង​ពង្រ សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ ។

រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ម៉ៅ រ៉ា​ម៉ា​ញ ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មុខរបរ​បើករថយន្ត ស្នាក់​នៅ​ភូមិ​អន្លង់​មាស ឃុំ ព្រែក​ល្វា ស្រុក​ព្រៃកប្បាស ខេត្តតាកែវ​។

ប្រភព​ពី​ប្អូនស្រី​ជន​រង​គ្រោះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា មុន​កើតហេតុ​បងប្រុស​គាត់​មិនដឹង​មកពីណា​ទេ ម៉ោង​៨​យប់​ទៅ​ហើយ​បាន​ចូល​ទៅ​លេង​បន្ទប់​ជួល​របស់​នាង​នៅ​ជិត​វត្ត​ជន្លង់ម្លូរ ហើយ​ហូប​ស្រា​អស់​តិចតួច​ជាមួយ​អ្នក​ភូមិ​ស្គាល់គ្នា​នៅ​ទីនោះ ហើយ​ជន​រង​គ្រោះ​បាន​និយាយ​ថា «​ចាំ​គេ​បើកឡាន​មក​ដល់ គាត់​(​ជន​រង​គ្រោះ​)​សុំ​គេ​ទៅ​ជាមួយ​ហើយ​» លុះដល់​ម៉ោង​កើតហេតុ បងប្រុស​របស់​គាត់​ក៏​ចេញ​ទៅ​បាត់​ដោយ​ទៅ​ជាមួយ​រថយន្ត​រង​គ្រោះ​នេះ​តែ​ម្តង តែ​មិន​បាន​បញ្ជាក់​ថា​ទៅ​ណា​នោះ​ទេ រហូត​មក​ដល់​ម៉ោង​កើតហេតុ​មិនដឹង​ជា​យ៉ាងម៉េច ទើប​មក​ជួប​គ្រោះថ្នាក់​បាត់បង់​ជីវិត​បែប​នេះ​តែ​ម្តង ។

បើ​តាម​ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ប្រាប់​អោយ​ដឹង​ថា មុន​កើតហេតុ​គឺ​បានឃើញ​រថយន្ត​កូរ៉េ ពណ៌​ស ពាក់​ស្លាក​លេខ តាកែវ ៣A-២៥៤៥ ក្នុង​រថយន្ត​នោះ​មាន​ដឹកស្រូវ​ពេញ​រថយន្ត​ទម្ងន់​២០​តោន បើកបរ​ដោយ​បុរស​៣​នាក់ តែ​គាត់​មិនដឹង​ច្បាស់​ថា​អ្នក​ណា​ជា​បើករថយន្ត​នោះ​ទេ ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៣ បើកបរ​ក្នុង​ល្បឿន​លឿន លុះ​មក​ដល់​ជិត​គល់​ស្ពាន​៧​មក​រាជា​ចំណុច​ផ្លូវ​កោង ហើយ​រថយន្ត​មិន​បាន​បន្ថយល្បឿន​ទេ ក៏​វាក់​នឹង​បង្កាន់ដៃស្ពាន រួច​ជាន់​ហ្វ្រាំង​ទាំង​បង្ខំ ដោយ​រថយន្ត​ដឹកស្រូវ​ធ្ងន់​ផង ក៏​បណ្តាល​ឱ្យ​អូស​ផ្អៀង​រថយន្ត​ជាង​៣០​ម៉ែត្រ ក្រឡាប់​ផ្ងារជើង ចាក់​ស្រូវ​រ៉ាប់​តោន​ពេញ​លើ​ស្ពាន និង​បាន​កិន​បុរស​ម្នាក់​ដែល​រួម​ដំណើរ​ជាប់​ពីក្រោម​ក្បាល​រថយន្ត​ដាច់ខ្យល់​ស្លាប់​ភ្លាម​ៗ​យ៉ាង​អ​ណោ​ច​អ​ធ័​ម ចំណែក​បុរស​២​នាក់​ទៀត​រង​បួស​ស្រាល ភ្លាម​ៗ​បាន​គេចខ្លួន​បាត់​ស្រមោល ។

ក្រោយ​កើតហេតុ​បន្ទាប់ ពី​សមត្ថកិច្ច​ជំនាញ​ធ្វើការ​វាស់វែង​រួចរាល់ ក៏​បានអោយ​ខាង​ថៅកែ​រថយន្ត​រង​គ្រោះ យក​រថយន្ត​ផ្សេង​មក​សាង​យក​ស្រូវ​ចេញពី​រថយន្ត ដើម្បី​សមត្ថកិច្ច​ទាក់ទង​ហៅ​រថយន្ត​ស្ទូចមក​ស្ទូច​រថយន្ត​ចេញ​ដើម្បី​យក​សព​ជន​រង​គ្រោះ​ចេញពី​ក្រោម​ក្បាល​រថយន្ត ប្រគល់​ឱ្យទៅ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ហើយ​សមត្ថកិច្ច​នឹង​យក​រថយន្ត​នោះ​ទៅ​រក្សា​ទុក​បណ្តោះអាសន្ន នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​រាជធានី ដើម្បី​ដោះស្រាយ​បន្ត​តាម​នីតិវិធី ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ