ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខំ​ធ្វើ​ល្អ​ទៅ​ជីវិត​យើង​កាន់តែ​ខើច​ខ្លី​ហើយ

5 ឆ្នាំ មុន

កុំ​ធ្វេសប្រហែស កុំ​ប្រមាទ​ឱ្យ​សោះ គួរ​ខិតខំ​បំពេញ​បុណ្យ​កុសល ខំ​សន្សំ​អំពើ​ល្អ​ឱ្យ​បាន​ច្រើន ព្រោះ​មនុស្ស​យើង មានជីវិត​ប្រមាណ​ខ្លី​ណាស់ តិចតួចស្តួចស្តើង​ណាស់ ឆាប់​សឹក​រេចរឹល ឆាប់​ធ្លុះធ្លាយ​ពុក​ផុយ​ណាស់ គឺ​មិន​ជាប់​មាំទាំ​យូរអង្វែង​ទេ​។…

កុំ​ធ្វេសប្រហែស កុំ​ប្រមាទ​ឱ្យ​សោះ គួរ​ខិតខំ​បំពេញ​បុណ្យ​កុសល ខំ​សន្សំ​អំពើ​ល្អ​ឱ្យ​បាន​ច្រើន ព្រោះ​មនុស្ស​យើង មានជីវិត​ប្រមាណ​ខ្លី​ណាស់ តិចតួចស្តួចស្តើង​ណាស់ ឆាប់​សឹក​រេចរឹល ឆាប់​ធ្លុះធ្លាយ​ពុក​ផុយ​ណាស់ គឺ​មិន​ជាប់​មាំទាំ​យូរអង្វែង​ទេ​។

បុគ្គល​ដែល​ស្លាប់​បាត់បង់​ជីវិត ពុំ​មែន​សុទ្ធតែ​ជា​អ្នកក្រ​ស្លាប់​ដោយ​អត់បាយ អត់​ទឹក​នោះ​ទេ អ្នកមាន​ខ្លះ​ក៏​ស្លាប់​នៅ​លើ​គំនរ​ទ្រព្យសម្បត្តិ​ដែរ ដូច្នេះ​ជីវិត​នេះ​ត្រូវ​សេចក្តី​ទុក្ខ​ចោមរោម​គ្រប​សង្កត់​ជិះជាន់​គ្រប់ពេលវេលា ឥត​មាន​ទំនេរ​ស្រាកស្រាន្ត​សោះឡើយ ។

ដរាបណា មនុស្ស​នៅ​មាន​អវិជ្ជា តណ្ហា​បិទ​បាំង សេចក្តី​ទុក្ខ​រមែង​គ្រប់​សង្កត់​គ្រប់យ៉ាង​ក៏​នៅ​មាន​ដរាប​នោះ​គឺ ទុក្ខ​ព្រោះ​សេចក្តីស្លាប់ ជា​សេចក្តី​ទុក្ខ​យ៉ាង​ខ្លាំងក្លា​បំផុត​ ។

សេ​ចក្រី​នេះ​បញ្ជាក់​ឱ្យ​ឃើញ​ថា នៅ​ពេល​មនុស្ស​យើង​ជិត​ស្លាប់ អវយវៈ​ទាំងអស់​នៅ​ក្នុង​រូប​កាយ​ឈប់​ធ្វើការ​ទៅ​តាម​មុខងារ​របស់​ខ្លួន ឈប់​ទទួល​ប្រតិបត្តិការ​ទៅ​តាម​ការ​បង្គាប់បញ្ជា​របស់​ចិត្ត​ទៀត​ហើយ​។ ព្រោះ​នៅ​ពេល​នោះ ភ្នែក​ស្រវាំង ឈប់​ទទួល​អារម្មណ៍​ពី​ភ្នែក​, ត្រចៀក​ហ៊ឹង​ណែន​ឈប់​ទទួល​សំឡេង​, ច្រមុះ​បាត់​ធុំក្លិន​, អណ្តាត​ឈប់​ទទួល​រសជាតិ​, រាង​កាយ​ក៏​ឈប់​ទទួល​ធាតុ​ក្តៅ​ត្រជាក់​ទៀត​ហើយ​។

ខណៈ​នេះ​នៅ​សល់​តែ​ខ្យល់​ដក​ចេញ​ទៅ​ក្រៅ​ច្រើន ចូល​មក​ក្នុង​ខ្លួន​វិញ​តិច ម្ល៉ោះហើយ ចិត្ត​ដែល​នៅ​អាស្រ័យ​ជាមួយនឹង​ខ្យល់​នោះ​យ៉ាង​តិចតួច​បំផុត​នេះ ក៏​តែង​ធ្វើ​ឱ្យ​កាយ​រង​ទុក្ខវេទនា​យ៉ាង​ខ្លាំងក្លា​រក​អ្វី​ប្រៀប​ពុំ​បាន​ឡើយ ។

ជីវិត​ទាំងអស់​ទាំង​អ្នកមាន ទាំង​អ្នកក្រ គឺ​មាន​សភាព​បែប​នេះឯង