ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​ប្រុស​ម្ចាស់​សិប្ប​កម្ម​ថា ស្ងប់​អារម្មណ៍​ខ្លះ​ហើយ ប៉ុន្តែ​​​ភ័យ​ខ្លាច​ខ្លះ​ ព្រោះ​…

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ជុំវិញ​ករណី​ជន​រង​គ្រោះ​ត្រូវ​ជនសង្ស័យ​បាញ់​សម្លាប់​យ៉ាង​ព្រៃផ្សៃ​នៅ​មុខ​​ផ្ទះ​ដែល​កំពុង​តែ​រស់​ដោយ​ការ​ភ័យ​ខ្លាច ព្រោះតែ​ចាប់​ឃាតករ​ជា​ជន​ដៃដល់​មិន​ទាន់​បាន​នោះ ពេល​នេះ​ពួក​គេ​បាន​ស្ងប់​អារម្មណ៍​ខ្លះ​ហើយ ដោយសារ​ថ្មី​ៗ​នេះ​សមត្ថកិច្ច​ចាប់​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​បាញ់​សម្លាប់​ជន​រង​គ្រោះជា​ថៅកែ​​​សិប្បកម្ម​ទឹក​សុទ្ធ​កាលពី​យប់​ថ្ងៃ​ទី​១៦ ឧសភា ២០១៨​កន្លង​ទៅ​នេះ​។ បើ​តាម​យុវជន​ឈ្មោះ ម៉ុ​យ…

ខេត្តកំពង់ឆ្នាំង ៖ ជុំវិញ​ករណី​ជន​រង​គ្រោះ​ត្រូវ​ជនសង្ស័យ​បាញ់​សម្លាប់​យ៉ាង​ព្រៃផ្សៃ​នៅ​មុខ​​ផ្ទះ​ដែល​កំពុង​តែ​រស់​ដោយ​ការ​ភ័យ​ខ្លាច ព្រោះតែ​ចាប់​ឃាតករ​ជា​ជន​ដៃដល់​មិន​ទាន់​បាន​នោះ ពេល​នេះ​ពួក​គេ​បាន​ស្ងប់​អារម្មណ៍​ខ្លះ​ហើយ ដោយសារ​ថ្មី​ៗ​នេះ​សមត្ថកិច្ច​ចាប់​ឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់​ដែល​សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​បាញ់​សម្លាប់​ជន​រង​គ្រោះជា​ថៅកែ​​​សិប្បកម្ម​ទឹក​សុទ្ធ​កាលពី​យប់​ថ្ងៃ​ទី​១៦ ឧសភា ២០១៨​កន្លង​ទៅ​នេះ​។

បើ​តាម​យុវជន​ឈ្មោះ ម៉ុ​យ ប៊ុ​ន​ធឿ​ន ជា​កូនប្រុស​ជន​រង​គ្រោះ​ធ្លាប់​ផ្ដល់​ការ​សម្ភាសន៍​កាលពី​កន្ល​ង​ទៅ រៀបរាប់​ពី​ការ​ភ័យ​ខ្លាច​របស់​ក្រុម​គ្រួសារ​ខ្លួន​នោះ​បាន​ទូរស័ព្ទ​ប្រាប់​ភ្នាក់ងារ​យើង​ជា​ថ្មី​​កាល​ពី​​ថ្ងៃទី​០៩ កញ្ញា​ ឆ្នាំ​២០១៨នេះ​ថា «​ពេល​នេះ​គ្រួសារ​របស់​គេ​បាន​ស្ងប់​អារម្មណ៍​ខ្លះ​ហើយ ដោយសារ​ចាប់​ជន​សង្ស័យ​​ម្នាក់​ដែល​សង្ស័យ​ថា​បាញ់​សម្លាប់​ឪពុក​របស់​ខ្លួន​កាលពី​ខែឧសភា​កន្លង​ទៅ​នេះ» ។

ជាមួយ​គ្នា​នេះ​យុវជន​ខាងលើ​ក៏​ថ្លែងអំណរគុណ​ដល់​សមត្ថកិច្ច​ទាំងអស់​ដែល​សហការ​គ្នា​ចាប់​ជនសង្ស័យ​យក​ទៅ​ផ្ដន្ទាទោស​តាម​ផ្លូវច្បាប់ ដើម្បី​ផ្ដល់​ភាព​យុត្តិធម៌​ដល់​ឪពុក​របស់​ខ្លួន​ដែល​ស្លាប់​ទៅ​។ យ៉ាងនេះ​ក្តី​យុវជន​នេះ​ប្រាប់​ថា «​ក្រុម​គ្រួសារ​របស់​គាត់​ក៏​នៅ​មានការ​ភ័យ​ខ្លាច​ខ្លះ​ៗ​ដែរ ដោយសារ​អាវុធ​ដែល​យក​មក​បាញ់ប្រហារ​ឪពុក​របស់​ខ្លួន​នៅ​មិន​ទាន់​រក​ឃើញ​នៅឡើយ​»​។

យោង​តាម​របាយការណ៍​សន្និដ្ឋាន​របស់​សមត្ថកិច្ច​នគរបាល​ខេត្ត​បញ្ជាក់​ថា ជនសង្ស័យ​ក្នុង​ករណី​ឃាតកម្ម​ខាងលើ​ឈ្មោះ ឆោម ឆ​ន ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ រស់នៅ​ភូមិ​ស្រែ​តា​ជៃ ឃុំ​អភិវឌ្ឍន៍ ស្រុក​ទឹកផុស ជា​ជនសង្ស័យ​ក្នុង​បទ​ឃាតកម្ម​គិត​ទុកជា​មុន​ដែល​ប្រព្រឹត្ត​ឡើង​កាលពី​ម៉ោង​៧​និង​៥០​នាទី​យប់​ថ្ងៃ​ទី​១៦ ឧសភា ២០១៨ នៅផ្ទះ​សិប្បកម្ម​ផលិត​ទឹក​សុទ្ធ បណ្តាល​ឱ្យ​បុរស​ជា​ម្ចាស់​សិប្បកម្ម​ស្លាប់​នៅ​មុខ​ផ្ទះ​របស់​ខ្លួន​ស្ថិត​ក្នុងភូមិ​ត្រពាំង​ជ្រៃ ឃុំ​ខ្លុង​ពពក ស្រុក​ទឹកផុស ត្រូវ​បាន​ឃុំ​ខ្លួន​កាល​ពី​ថ្ងៃទី​១២​ សីហា ២០១៨។

សូម​រំ​ឮ​កថា ម្ចាស់​សិប្បកម្ម​ទឹក​សុទ្ធ​ឈ្មោះ ប៊ិ​ន ហឿ​ន អាយុ​៦១​ឆ្នាំ ត្រូវ​ជន​ពុំ​ស្គាល់​មុខ​ដោយ​បាន​បិទមុខ​ជិត ស្លៀកពាក់​ខោអាវ​ប៉ា​រ៉ា ប្រើ​កាំភ្លើង អាកា 47 ចូល​បាញ់ប្រហារ ចំនួន​៣​គ្រាប់ បណ្តាល​ឱ្យ​ស្លាប់​ក្រោម​រថយន្ត​ដឹក​ទឹក​សុទ្ធ​របស់​ខ្លួន​នៅ​ចំ​ពីមុខ​ផ្ទះ​តែ​ម្តង។ ក្រោយ​កើតហេតុ​សមត្ថកិច្ច​ចុះ​ធ្វើការ​ស្រាវជ្រាវ​រក​ឃើញ​ម៉ូតូ​១​គ្រឿង​ម៉ាក​យ៉ា​ម៉ា​ហា​ហ្វ្រេ​ស ពណ៌​ផ្ទៃមេឃ និង​គ្រាប់កាំភ្លើង​អាកា​៤​គ្រាប់​ដាក់​នៅ​ក្នុង​កា​រ៉ុ​ង​ដែល​ប្លុង​ចោល កណ្តាល​វាលស្រែ​ឆ្ងាយ​ពី​កន្លែង​កើតហេតុ​ជាង​១​ពាន់​ម៉ែត្រ ដែល​សមត្ថកិច្ច​កំណត់​ថា ជា​ម៉ូតូ​របស់​ជន​ដៃដល់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ