នុ៎ះ! គ្រាន់តែ​ស្លៀកខោ​ទ្រនាប់​​​តឹង​ៗក៏​អាច​ប៉ះពាល់ដែរ គួរ​តែ​ប្រយ័ត្ន…


ថ្វីបើ​ការ​សិក្សា​មួយ​ចំនួន​បាន​បង្ហាញ​ថា ការ​ដែល​ស្លៀកខោ​ទ្រនាប់​តឹង​ៗ​អាច​បន្ថយ​ចំនួន​​មេជី​វិត​ឈ្មោល​មែន​ក៏​ដោយ តែ​ការ​សិក្សា​ខ្លះ​ក៏​មិន​បាន​រក​ឃើញ​អ៊ីចឹង​ដែរ​។

ពងស្វាស​ហាក់បីដូចជា​ចូល​ចិត្ត​នូវ​អ្វី​ដែល​វា​រស់នៅ​ខាងក្រៅ​រាង​កាយ​។ ប៉ុន្តែ​ហេតុផល​ដ៏​សំខាន់​ដែល​តម្រូវ​ឲ្យ​ពងស្វាស​នៅ​ខាងក្រៅ​រាង​កាយ​គឺ​ដោយសារ​តែ​សីតុណ្ហភាព​ក្នុង​ខ្លួន​មនុស្ស​ប្រុស​គឺ​ក្តៅ​ខ្លាំង ដែល​វា​មិន​មាន​ផល​ល្អ​ក្នុង​ការ​ផលិត​មេជី​វិត​ឈ្មោល​ឡើយ​។ ដូច្នេះ​ទើប​ធម្មជាតិ​បង្កើត​វា​ឲ្យ​នៅ​ខាងក្រៅ​តែ​ម្តង​ទៅ​។

ដូច្នេះ​ការ​ដែល​ដាក់​កម្តៅ​ខ្លាំង​ពេក​ដល់​ពងស្វាស​អាច​បន្ថយ​ចំនួន​មេជី​វិត​ឈ្មោល​បាន (​ប៉ុន្តែ​វា​មិន​គ្រប់គ្រាន់​សម្រាប់​ប្រើ​ជា​ការ​ពន្យា​កំណើត​ឡើយ​)​។ ដូច្នេះ​ការ​ស្លៀក​សម្លៀក​បំពាក់ និង​ខោ​ទ្រនាប់​តឹង​ៗ​ដែល​គៀប​ដល់​ព​ស្វាស​ខ្លាំង វា​អាច​នឹង​ធ្វើ​ឲ្យ​កើត​កម្តៅ​ដល់​កន្លែង​នេះ ហើយ​ក៏​ប៉ះពាល់​ដល់​ចំនួន​មេជី​វិត​ឈ្មោល​ដែរ​។ ប៉ុន្តែ​អ្នកជំនាញ​ជា​ច្រើន​គិត​ថា វា​មិន​គ្រប់គ្រាន់​សម្រាប់​ផ្លាស់​ប្តូរ​សីតុណ្ហភាព​ដើម្បី​ធ្វើ​ឲ្យ​មានការ​ផ្លាស់​ប្តូរ​ណាមួយ​គួរ​ឲ្យ​កត់សម្គាល់​ឡើយ​ (ប្រភព​ពី​៖ Health.com.kh)៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ