ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្តមណ្ឌលគិរី​ប្រែ​មុខមាត់​ថ្មី ធ្វើ​ឲ្យ​អ្នក​ទស្សនា​កើន​ទ្វេ​ដង

5 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ដើម្បី​ឱ្យ​ខេត្តមណ្ឌលគិរី​ប្រែ​មុខមាត់​ថ្មី និង​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​មក​ចាប់អារម្មណ៍​ទស្សនា​ទ្វេ​ដង អាជ្ញាធរ​ខេត្តមណ្ឌលគិរី បាន​រៀបចំ​ពិធី​បញ្ចុះ​បឋមសិលា​សាងសង់​វិមាន​ឯករាជ្យ នៅ​លើ​សួនឧទ្យាន​សែន​មនោ​រម្យ អតីត​ប្រ​លាន​យន្តហោះ​ចាស់ ស្ថិត​នៅ​ក្រុង​សែន​មនោ​រម្យ…

ខេត្តមណ្ឌលគិរី ៖ ដើម្បី​ឱ្យ​ខេត្តមណ្ឌលគិរី​ប្រែ​មុខមាត់​ថ្មី និង​ធ្វើ​ឱ្យ​ភ្ញៀវ​ទេសចរណ៍​ជាតិ អន្តរជាតិ​មក​ចាប់អារម្មណ៍​ទស្សនា​ទ្វេ​ដង អាជ្ញាធរ​ខេត្តមណ្ឌលគិរី បាន​រៀបចំ​ពិធី​បញ្ចុះ​បឋមសិលា​សាងសង់​វិមាន​ឯករាជ្យ នៅ​លើ​សួនឧទ្យាន​សែន​មនោ​រម្យ អតីត​ប្រ​លាន​យន្តហោះ​ចាស់ ស្ថិត​នៅ​ក្រុង​សែន​មនោ​រម្យ ក្រោម​អធិបតី​ឯកឧត្តម ស្វាយ សំ​អ៊ា​ង អភិបាល​នៃ​គណៈ​អភិបាលខេត្ត និង​លោក ខៃ ប៉េង​ស៊ុន ក្រុម​ជាងសំណង់​បែប​បុរាណ ព្រមទាំង​លោក​ប្រធាន អនុប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំង​បី និង​ប្រជាពលរដ្ឋ នា​ព្រឹក​ថ្ងៃ​ទី​០៩ ខែកញ្ញា ឆ្នាំ​២០១៨ ។

ឯកឧត្តម ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត បាន​មាន​ប្រសាសន៍​ថា ការ​សាងសង់​វិមាន​ឯករាជ្យ​នៅ​លើ​សួនឧទ្យាន​សែន​មនោ​រម្យ​ដែល​ជា​ប្រវត្តិសាស្ត្រ​មួយ​នៅ​លើ​ទឹកដី​នៃ​ខេត្តមណ្ឌលគិរី ក្នុង​ការ​រួមចំណែក​បង្កើន​សក្តានុពល​វិស័យ​ទេសចរ និង​ដើម្បី​កែប្រែ​មុខមាត់​ថ្មី​របស់​ខេត្ត ឱ្យ​កាន់តែ​មាន​ភាព​រីក​ចម្រើន​បន្ថែម​ទៀត ។

ឯកឧត្តម​បញ្ជាក់​ថា ការ​សាងសង់​វិមាន​ឯករាជ្យ​នេះ​ចំណាយ​ថវិកា​ប្រមាណ​ជា​៥០​ម៉ឺន​ដុល្លារ​សហរដ្ឋអាមេរិក ដែល​មាន​លក្ខណៈ​ស្តង់ដារ​ល្អ​ប្រណិត​ជាងគេ បើ​ប្រៀបធៀប​តាម​បណ្តាល​ខេត្ត​នានា ។ ឯកឧត្តម​បាន​បន្ថែម​ថា រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការ​ដឹកនាំ​របស់​សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បន្ត​ដឹកនាំ​ឱ្យ​ប្រទេស​មាន​សុខ​សន្តិភាព និង​មានការ​អភិវឌ្ឍ​លើ​គ្រប់​វិស័យ​បន្ថែម​ទៀត ។

ទទឹម​នឹង​នេះ​ដែរ​ឯកឧត្តម​អភិបាលខេត្ត​បាន​ណែនាំ និង​ជម្រុញ​ដល់​មន្ទីរ​អង្គភាព​ក៏​ដូច​ជា វិស័យ​ឯកជន និង​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​ចូលរួម​សហការ​គ្នា​សាងសង់​វិមាន​ឯករាជ្យ​នេះ ឱ្យ​ទទួល​បាន​ជោគជ័យ ដើម្បី​ទុក​ឱ្យ​កូនចៅ​ជំនាន់​ក្រោយ ហើយ​បន្ត​អភិវឌ្ឍន៍ ខេត្តមណ្ឌលគិរី ឱ្យ​ប្រែ​មុខមាត់​ថ្មី​បន្ថែម​ទៀត ។
លោក ខៃ ប៉េង​ស៊ុន ក្រុម​ជាងសំណង់​បែប​បុរាណ​បានឱ្យ​ដឹង​ថា ការ​សាងសង់​វិមាន​ឯករាជ្យ​នៅ​ខេត្តមណ្ឌលគិរី គឺ​មាន​ទំហំ​ផ្ទៃ​រង្វង់​ចំនួន​៥៨​ម៉ែត្រ កម្ពស់​២៤​ម៉ែត្រ ។

សូម​បញ្ជាក់​ថា សួនឧទ្យាន​សែន​មនោ​រម្យ ស្ថិត​នៅ​ក្រុង​សែន​មនោ​រម្យ សាងសង់​លើ​ផ្ទៃដី​ទំហំ​ប្រមាណ​ជា​២០​ហិ​កតា និង​មាន​រៀបចំ​ធ្វើ​រូប​សេះ រូប​ផ្លែ​ឃ្លោក រូប​នាគ មាន​កន្លែង​ហាត់ប្រាណ កន្លែង​តាំង​ពិ​ពរ​ណ៌​ជាដើម និង​រៀបចំ​លំអរ​សួនឧទ្យាន​នេះ ដោយ​ដាំ​ស្មៅ​ស្លាបទា ដាំ​ដើមឈើ និង​រុក្ខជាតិ​សំខាន់​ៗ ដែល​បង្ហាញ​ពី​អត្តសញ្ញាណ​ធនធានធម្មជាតិ​របស់​ខេត្ត ឲ្យ​សម​ស្រប​នឹង​អាកាសធាតុ លើស​ពី​នេះ​ទៀត​ក៏​បង្ហាញ​ពី​វប្បធម៌​ជនជាតិ​ដើម​ភាគតិច​ព្នង និង​អត្តសញ្ញាណ​ជាតិ​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ