ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះសំខាន់ៗ​ក្នុង​ការ​បង្កើន​​ទំនាក់ទំនង​អាពាហ៍ពិពាហ៍​របស់​អ្នក

5 ឆ្នាំ មុន

1. មាន​ចេតនា​ចំណាយពេល​និយាយ​រួម​គ្នា​។ គូ​ស្វាមីភរិយា​ជា​មធ្យម​ចំណាយពេល​តែ ២០ នាទី​ប៉ុណ្ណោះ​ក្នុង​មួ​យស​ប្ដា​ហ៍​និយាយ​គ្នា​។ ចូរ​បិទ​បច្ចេកវិទ្យា ហើយ​ចំណាយពេល ២០-៣០ នាទី​ក្នុង​មួយ​ថ្ងៃ ដើម្បី​នៅ​ក្បែរ​គ្នា…

1. មាន​ចេតនា​ចំណាយពេល​និយាយ​រួម​គ្នា​។ គូ​ស្វាមីភរិយា​ជា​មធ្យម​ចំណាយពេល​តែ ២០ នាទី​ប៉ុណ្ណោះ​ក្នុង​មួ​យស​ប្ដា​ហ៍​និយាយ​គ្នា​។ ចូរ​បិទ​បច្ចេកវិទ្យា ហើយ​ចំណាយពេល ២០-៣០ នាទី​ក្នុង​មួយ​ថ្ងៃ ដើម្បី​នៅ​ក្បែរ​គ្នា ឬ​អោប​គ្នា​ទៅ​វិញ​ទៅ​មក​។

2. ប្រើ​ពាក្យ “​ខ្ញុំ​” កាន់តែ​ច្រើន ហើយ​និយាយ​ឃ្លា​ថា “​អ្នក​” តិច​ជាង​។ នេះ​អាច​កាត់​បន្ថយ​ឱកាស​ដែល​ប្តី ឬ​ប្រពន្ធ​របស់​អ្នកមាន​អារម្មណ៍​ថា ពួក​គេ​ត្រូវការ​ការពារ​ខ្លួន​។

ឧទាហរណ៍ “​ខ្ញុំ​សង្ឃឹមថា បង​នឹង​ទទួលស្គាល់​នូវ​ការងារ​ដែល​ខ្ញុំ​ធ្វើ​នៅផ្ទះ ដើម្បី​ថែរក្សា​បង និង​កូន​ៗ”​។

3. ត្រូវ​ជាក់លាក់​។ នៅ​ពេល​មាន​បញ្ហា​កើតឡើង ចូរ​បញ្ជាក់​ឲ្យ​ច្បាស់​។ ជា​ទូទៅ​ដូច​ជា “​អ្នក​ធ្វើ​វា​គ្រប់ពេលវេលា​! តែ​វា​មិន​មាន​ប្រយោជន៍​ទេ​។

4. ជៀសវាង​ការ​អាន​ចិត្ត​ដៃគូ​អ្នក​។ វា​មានការ​តានតឹង​ខ្លាំង​ណាស់ នៅ​ពេល​អ្នក​ដទៃ​ធ្វើ​សកម្មភាព​ដូច​ជា​ពួក​គេ​ដឹង​ពី​អ្វី​ដែល​អ្នក​កំពុង​គិត​។ កុំ​ស្មាន កុំ​អាន ចូរ​និយាយ និង​សួរ​នូវ​អ្វី​ដែល​អ្នក​ចង់​ដឹង និង​ចង់​ប្រាប់​។

5. អារម្មណ៍​អវិជ្ជមាន​បង្ហាញ​ពី​អារម្មណ៍​ស្ថាបនា​។ នឹង​មាន​ពេល​ខ្លះ​ដែល​អ្នកមាន​អារម្មណ៍​ជូរ​ចត់ អាក់អន់ចិត្ត ខកចិត្ត ឬ​មិន​ពេញចិត្ត​។ អារម្មណ៍​ទាំងនេះ​ត្រូវ​មានការ​ទំនាក់ទំនង​ដើម្បី​ឲ្យ​ការ​ផ្លាស់​ប្តូរ​កើតឡើង​។

ប៉ុន្តែ – របៀប​ដែល​អ្នក​បង្ហាញ​ពី​គំនិត​ទាំងនេះ គឺ​សំខាន់​។ “​អូន​ពិតជា​ខកចិត្ត ដែល​បង​កំពុង​នឹង​មក​ផ្ទះ​យឺត​នៅ​យប់​នេះ​” គឺ​ពិតជា​ខុស​ពី “​បង​ច្បាស់​ជា​មិន​ខ្វល់​ពី​រូប​អូន ឬ​កូន​ទេ​។ ប្រសិនបើ​បើ​បារម្ភ បង​នឹង​មិន​ធ្វើការ​យឺត​រាល់​យប់​ទេ​” (ប្រភព​ពី​៖ Health.com.kh)៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ