ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះមក​ស្គាល់​របៀប​ព្យាបាល​ជំងឺ​ផ្តាសាយ បែប​កូរ៉េ​ម្តង​ទៅ​មើល​!!!

5 ឆ្នាំ មុន

បើសិនជា​អ្នក​កំពុង​តែ​មានការ​បង្ក​រោគ​នៅ​ផ្លូវដង្ហើម​ខាងលើ ហើយ​ក៏​ជា​អ្នកគាំទ្រ​តារា​ចម្រៀ​ង​កូរ៉េ ឬ​ភាពយន្ត​កូរ៉េ​ទៀត​នោះ អ្នក​ប្រហែលជា​អាន​អត្ថបទ​ត្រូវ​ហើយ​។ នេះ​ដោយ​សារ​តែ អត្ថបទ​មួយ​នេះ ខ្ញុំ​នឹង​បង្ហាញ​អ្នក​អំពី​របៀប​ព្យាបាល​ជំងឺ​ផ្តាសាយ​ដោយ​ខ្លួនឯង បែប​ស្តាយ​របស់​ប្រជាជន​កូរ៉េ ជាមួយនឹង​វិធី​ធម្មជាតិ​។ ១-ញ៉ាំ​គី​ម​ឈី…

បើសិនជា​អ្នក​កំពុង​តែ​មានការ​បង្ក​រោគ​នៅ​ផ្លូវដង្ហើម​ខាងលើ ហើយ​ក៏​ជា​អ្នកគាំទ្រ​តារា​ចម្រៀ​ង​កូរ៉េ ឬ​ភាពយន្ត​កូរ៉េ​ទៀត​នោះ អ្នក​ប្រហែលជា​អាន​អត្ថបទ​ត្រូវ​ហើយ​។ នេះ​ដោយ​សារ​តែ អត្ថបទ​មួយ​នេះ ខ្ញុំ​នឹង​បង្ហាញ​អ្នក​អំពី​របៀប​ព្យាបាល​ជំងឺ​ផ្តាសាយ​ដោយ​ខ្លួនឯង បែប​ស្តាយ​របស់​ប្រជាជន​កូរ៉េ ជាមួយនឹង​វិធី​ធម្មជាតិ​។

១-ញ៉ាំ​គី​ម​ឈី ៖ និយាយ​ដល់​គី​ម​ឈី នរណា​ក៏​គេ​ស្គាល់​ថា ជា​ប្រភព​ដើម​របស់​ប្រជាជន​កូរ៉េ​​ដែរ​។ អ្នក​ប្រហែលជា​ធ្លាប់​អាន​រួច​មក​ហើយ ឬ​ល្បី​ថា គី​ម​ឈី​ផ្ទុក​ទៅ​ដោយ​ប្រូ​បាយ​អូ​ទិច ដែល​សំខាន់​សម្រាប់​ជួយ​ដល់​សុខភាព​ពោះវៀន​។ មែនហើយ នេះ​គឺជា​ហេតុផល​មួយ​​ដែល​វា​មាន​ប្រសិទ្ធភាព​ក្នុង​ការ​គ្រប់គ្រង​ជំងឺ​ផ្តាសាយ​បាន​ដែរ​។ អ្នក​វិទ្យាសាស្ត្រ​បាន​​រក​ឃើញ​ថា ប្រព័ន្ធ​ភាពស៊ាំ​មួយ​ចំនួន​ធំ​គឺ​ស្ថិត​នៅ​ក្នុង​ពោះវៀន​។ ហេតុ​ដូច្នេះ​ហើយ ការ​ថែរក្សា​សុខភាព​ពោះវៀន​បាន​យ៉ាង​ល្អ​តាម​រយៈ​ការ​ញ៉ាំ​គី​ម​ឈី​គឺជា​រឿង​ដ៏​ល្អ​បំផុត​។

២-ញ៉ាំ​តែ Citron ៖ ក្នុង​ប្រទេស​កូរ៉េ ភេសជ្ជៈ​ប្រភេទ​នេះ​ចង់​ស​ម្តៅ​ទៅ​លើ Yuja Cha ដែល​​មាន​លក្ខណៈ​ដូច​ជា​ក្រូចឆ្មារ​ដែរ​។ គ្រប់ពេល​ដែល​អ្នក​កំពុង​តែ​មាន​ជំងឺ​នៅ​ផ្លូវ​ដង្ហើម​ខាងលើ អ្នក​គួរតែ​ញ៉ាំ​តែ​មួយ​នេះ​ឲ្យ​បាន​ច្រើន​ពែង​ក្នុង​មួយ​ថ្ងៃ​។ តែ Citron ផ្ទុក​ទៅ​ដោយ​វីតាមីន C ដែល​អាច​ជួយ​ថែរក្សា​ប្រព័ន្ធ​ភាពស៊ាំ​កាន់តែ​ខ្លាំង​។ ដូច្នេះ​ការ​ដែល​ញ៉ាំ​តែ​មួយ​នេះ នឹង​ជួយ​ធ្វើ​ឲ្យ​អ្នក​កាន់តែ​ឆាប់​ជា​ពី​ជំងឺ​ផ្តាសាយ​។

៣-ញ៉ាំ​បបរ​ជាមួយ​យិ​ន​សិន ៖ អ្នក​អាច​នឹង​ងាយ​បាត់បង់​ចំណង់​អាហារ​បើសិនជា​អ្នក​មាន​​ជំងឺ​ផ្តាសាយ​។ យ៉ាងណាមិញ វា​នៅ​តែ​ជា​រឿង​សំខាន់​សម្រាប់​អ្នក​ផ្គត់ផ្គង់​កាឡូរី​ដល់​​រាង​កាយ​ដើម្បី​ជួយ​ប្រឆាំង​នឹង​ការ​បង្ក​រោគ​ដោយ​វីរុស​។ មធ្យោបាយ​ដ៏​ល្អ​មួយ​ដើម្បី​ឲ្យ​រាង​កាយ​មាន​កម្លាំង​តាម​តម្រូវការ​នោះ គឺ​ញ៉ាំ​បបរ​ជាមួយ​យិ​ន​សិន ដែល​វា​ជា​របប​អាហារ​​ដ៏​ពេញ​និយម​បំផុត​ក្នុង​ប្រទេស​កូរ៉េ​។ បបរ​នេះ​គួរតែ​ញ៉ាំ​ក្តៅ​ៗ ដើម្បី​ជួយ​ឲ្យ​រាង​កាយ​បែកញើស និង​បញ្ចេញ​ជាតិពុល​ពី​ក្នុង​ខ្លួន​ផង​។ វត្តមាន​របស់​យិ​ន​សិន​នឹង​ជួយ​ឲ្យ​ប្រព័ន្ធ​ភាពស៊ាំ​ធ្វើការ​កាន់តែ​ល្អ​។

៤-ញ៉ាំ​ស៊ុប​មាន់​ជាមួយ​យិ​ន​សិន ៖ បើសិនជា​អ្នក​មិន​ចូល​ចិត្ត​បបរ​ទេ អ្នក​ក៏​អាច​ជ្រើស​រើស​​ការ​ញ៉ាំ​ស៊ុប​មាន់​ជាមួយ​យិ​ន​សិន​បាន​ដែរ​។ អាហារ​ប្រភេទ​នេះ​មាន​មិន​ត្រូវ​បាន​គេ​ចាត់​​ទុក​ថា​ឆ្ងាញ់​បំផុត​ឡើយ តែ​ជា​អាហារ​ព្យាបាល​ដល់​ការ​បង្ក​រោគ​នៅ​ផ្លូវដង្ហើម​ខាង​លើ​ដែល​ប្រជាជន​កូរ៉េ​និយម​នឹង​ប្រើប្រាស់​បំផុត​។ ដូច​អ្នក​ទាំងអស់​គ្នា​ដឹង​ស្រាប់​ហើយ ស៊ុប​មាន់​គឺជា​អាហារ​ដ៏​ល្អ​បំផុត​សម្រាប់​មនុស្ស​ដែល​មាន​ជំងឺ​។

៥-ញ៉ាំ​ផ្លែ​សារី​ជាមួយ​ទឹកឃ្មុំ ៖ ផ្លែ​សារី​ក្នុង​តំបន់​អាស៊ី​គឺ​សម្បូរ​ទៅ​ដោយ​វីតាមីន C​។ ម្យ៉ាង​វិញទៀត ទឹកឃ្មុំ​អាច​ជួយ​សម្រួល​ដល់​អាកា​រៈ​ជា​ច្រើន​របស់​ការ​បង្ក​រោគ​នៅ​ផ្លូវដង្ហើម​ខាងលើ​បាន​។ ហេតុ​ដូច្នេះ​ហើយ ការ​ដែល​ប្រើប្រាស់​របស់​ទាំង​ពីរ​នេះ​ចូល​គ្នា នឹង​ក្លាយ​ទៅជា​ឱសថ​ដ៏​អស្ចារ្យ​មិន​ខាន​។ អ្វី​ដែល​អ្នក​គួរ​ធ្វើ​គឺ​ត្រូវ​លាង​សម្អាត​ផ្លែ​សារី​នេះ​ឲ្យ​ស្អាត ហើយ​កាត់​វា​ជា​ដុំ​ៗ ដោយ​មិនបាច់​បកសម្បក​ចេញ​ឡើយ ព្រោះថា ជីវជាតិ​ភាគច្រើន​គឺ​ស្ថិត​​នៅ​ក្នុង​សម្បក​របស់​វា​។

ចូរ​ដាក់​វា​ទៅ​ក្នុង​ចានគោម​មួយ ហើយ​រោយ​ទឹកឃ្មុំ​មួយ​ស្លាបព្រា​ពីលើ ហើយ​ច្របល់​វា​ឲ្យ​សប់​ល្អ​។ បន្ទាប់​មក អ្នក​អាច​ញ៉ាំ​បាន​ហើយ​។ ចូរ​ធ្វើ​បែប​នេះ ២ ទៅ ៣​ដង​ក្នុង​មួយ​ថ្ងៃ​ដើម្បី​ទទួល​បាន​លទ្ធផល​យ៉ាង​គួរ​ឲ្យ​ចាប់អារម្មណ៍ (ប្រភព​ពី​៖ Health.com.kh)​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ