ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រយៈពេល​២​ថ្ងៃ ស្លា.ប់​៦​នាក់ របួសធ្ងន់​ស្រាល​១៨​នាក់​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណ​:​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈពេល​ពីរ​ថ្ងៃ​គិត​ពី​ថ្ងៃ​ទី​៨ និង​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០១៨ កើត​ឡើ​១៤​លើក (​យប់​៩​លើក​) ស្លាប់​៦​នាក់​(​ស្រី​១​នាក់​)…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណ​:​គ្រោះថ្នាក់​ចរាចរណ៍​ទូ​ទាំង​ប្រទេស​រយៈពេល​ពីរ​ថ្ងៃ​គិត​ពី​ថ្ងៃ​ទី​៨ និង​ថ្ងៃ​ទី​៩ ខែកញ្ញា ឆ្នាំ​២០១៨ កើត​ឡើ​១៤​លើក (​យប់​៩​លើក​) ស្លាប់​៦​នាក់​(​ស្រី​១​នាក់​) របួសធ្ងន់​១៤​នាក់​(​ស្រី​១​នាក់​) របួសស្រាល​៤​នាក់​(​ស្រី​១​នាក់​) ។

មូលហេតុ​គ្រោះថ្នាក់ : ល្បឿន​៥​លើក​ស្លាប់​១​នាក់​, មិន​គោរព​សិទ្ធិ​៣​លើក​ស្លាប់​១​នាក់​, មិន​ប្រកាន់​ស្តាំ​២​លើក​ស្លាប់​៣​នាក់​, កត្តា​យាន​១​លើក​ស្លាប់​១​នាក់ ។ សរុប​ស្លាប់​៦​នាក់ : ម៉ូត​៦​នាក់​(​មិន​ពាក់មួក​៥​នាក់​) ។

គ្រោះថ្នាក់​ប៉ះទង្គិច : ម៉ូតូ​នឹង​ម៉ូតូ​៤​លើក​ស្លាប់​១​នាក់​, ម៉ូតូ​នឹង​រថយន្ត​តូច​៣​លើក ស្លាប់​១​នាក់ ម៉ូតូ​នឹង​រថយន្ត​ធំ​២​លើក ស្លាប់​៣​នាក់​, ម៉ូតូ​នឹង​គោ​យន្ត​១​លើក ស្លាប់​១​នាក់​, រថយន្ត​តូច​នឹង​គោ​យន្ត​១​លើក​, ម៉ូតូ​នឹង​ថ្មើរជើង​១​លើក​, ម៉ូតូ​ដួល​ខ្លួនឯង​១​លើក​, រថយន្ត​ធំ​បុក​ផ្ទះ​១​លើក ។ បណ្តាល​ឲ្យ​ខូចខាត​យាន​២៦​គ្រឿងក្នុង​នោះ​មាន : ម៉ូតូ​១៦​គ្រឿង​, រថយន្ត​តូច​៥​គ្រឿង​, រថយន្ត​ធំ​៣​គ្រឿង​, គោ​យន្ត​២​គ្រឿង​, ថ្មើរជើង​១​នាក់ ។ យានយន្ត​បង្កហេតុ : ម៉ូតូ​៨​លើក​, រថយន្ត​តូច​៤​លើក​, រថយន្ត​ធំ​១​លើក​, គោ​យន្ត​១​លើក ។

គ្រោះ​ថ្នាក់លើ​ផ្លូវ : ផ្លូវជាតិ​៨​លើក ,​ផ្លូវ​ខេត្ត​៦​លើក ។ រាជធានី​-​ខេត្ត​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន : ភ្នំពេញ​៤​លើក ស្លាប់​២​នាក់​(​ស្រី​១​នាក់​) របួស​៤​នាក់​, ខេត្តកំពត​១​លើក របួស​២​នាក់​(​ស្រី​១​នាក់​), ខេត្តព្រះវិហារ​១​លើក​ របួស​២​នាក់​, ខេត្តកំពង់ធំ​២​លើក​ស្លាប់​៣​នាក់​ របួស​១​នាក់​, ខេត្តកណ្តាល​១​លើក ស្លាប់​១​នាក់ របួស​១​នាក់ និង​ខេត្ត​ព្រះ​សីហ​នុ​១​លើក របួស​១​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ