ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ស្លា.ប់​​នៅ​ជប៉ុន​កើន​ឡើង​៣៥​នាក់ហើយ

5 ឆ្នាំ មុន

ប្រទេស​ជប៉ុន ៖ បើ​តាម​តុល្យការ​នៃ​ជន​រង​គ្រោះ​ដោយសារ​ការ​រ​ញ្ចួ​យ​ដី​ដ៏​ខ្លាំង​មួយ ដែល​នាំ​ឲ្យ​មានការ​បាក់​ដី​នៅ​ភាគ​ខាងជើង​ជប៉ុន អ្នក​ស្លាប់​ឡើង​ដល់​៣៥​នាក់​ បើ​គិត​មក​ដល់​ថ្ងៃ​ទី​៨ ​កញ្ញានេះ ខណៈ​អ្នក​ជួយ​សង្គ្រោះ​ជាច្រើន​សិប​ពាន់​នាក់ បង្កើន​ការ​ខិតខំ​ប្រឹង​ប្រែង​​តាម​រុករក​អ្នក​ដែល​អាច​នៅ​រស់រាន​មានជីវិត​។ គឺ​ភូមិ​អា​តស៊ូ​ម៉ា…

ប្រទេស​ជប៉ុន ៖ បើ​តាម​តុល្យការ​នៃ​ជន​រង​គ្រោះ​ដោយសារ​ការ​រ​ញ្ចួ​យ​ដី​ដ៏​ខ្លាំង​មួយ ដែល​នាំ​ឲ្យ​មានការ​បាក់​ដី​នៅ​ភាគ​ខាងជើង​ជប៉ុន អ្នក​ស្លាប់​ឡើង​ដល់​៣៥​នាក់​ បើ​គិត​មក​ដល់​ថ្ងៃ​ទី​៨ ​កញ្ញានេះ ខណៈ​អ្នក​ជួយ​សង្គ្រោះ​ជាច្រើន​សិប​ពាន់​នាក់ បង្កើន​ការ​ខិតខំ​ប្រឹង​ប្រែង​​តាម​រុករក​អ្នក​ដែល​អាច​នៅ​រស់រាន​មានជីវិត​។ គឺ​ភូមិ​អា​តស៊ូ​ម៉ា ​ស្ថិត​នៅ​ជើងភ្នំ​នៃ​កោះ​ហុ​ក​កៃ​ដូ រ​ង​ការ​ប៉ះពាល់​ខ្លាំង​ជាងគេ​បំផុត ដោយ​អ្នក​​ស្លាប់​ភាគច្រើន​ស្ថិត​នៅ​ទីនោះ​។

​យោង​តាម​ទូរទស្សន៍​ជប៉ុន​ NHK​ ថា​ មនុស្ស​៥​នាក់​នៅ​តែ​បាត់​ខ្លួន​ក្នុងភូមិ​នេះ រួច​មនុស្ស​ប្រមាណ​៦០០​នាក់​រង​របួសស្រាល​។ បើ​តាម​​បណ្ដា​រូបភាព​តាម​ទូរទស្សន៍​បង្ហាញ​ពី​ការ​បាក់​ដី​ភ្នំ ផ្លូវថ្នល់​ទាំងឡាយ​បាក់​ស្រុត ផ្ទះរ​លំបាក់​ និង​អគារ​នានា​ប្រេះ​ក្នុង​ទីប្រជុំជន​តំបន់ ​គឺ​ទីក្រុង​សា​ប៉ូ​រ៉ូ ក្រោយ​ការ​រញ្ជួយ​ដី​កម្លាំង​៦,៦​រី​ស្ទ័​រ​នោះ​ដែល​កើត​មាន​នា​ពេល​យប់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ