​ស្ដេច​ចម្រៀង​សូ​ឡូ​ដ៏​ល្បី ពល​រដ្ឋ​តម្រង់​ជួរ​​យ៉ាង​វែងចូល​គោរព​


សារព័ត៌មាន​របស់​ចិន​កាលពី​ពេលថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា ពលរដ្ឋ​អា​មេ​រិ​ក​ជា​ច្រើន​នាក់​បាន​តម្រង់​ជួរ​យ៉ាង​វែង​ចាប់ពី​មាត់​ផ្លូវ ដើម្បី​ចូល​ទៅ​គោរព​សព​របស់​នាង​ Aretha Franklin តារាចម្រៀង​ដ៏​ល្បី​ក្នុង​អំឡុង​ទស​វត្ស​៦០-៧០ មាន​រហស្សនាម​ថា «​ស្ដេច​ចម្រៀង​សូ​ឡូ​» នៅ​សារមន្ទីរ​«Charles H. Wright» ក្រុង​ឌី​ត្រ​យ រដ្ឋ​មី​ស៊ីហ្គេ​ន សហ​រដ្ឋអាមេរិក ក្រោយ​ពី​គាត់​បាន​ស្លាប់​ក្នុង​អាយុ​៧៦​ឆ្នាំ បន្ទាប់​ពី​ខំតស៊ូ​លើ​មហារីក​ថ្លើម​អស់​រយៈពេល​៨​ឆ្នាំ ។

សព​ស្ថិត​នៅ​ក្នុង​មឈូស​ពណ៌​មាស​ដឹក​តាម​រថយន្ត​ក្លា​ស្ស៊ិ​ក​ពណ៌​ស​ទៅ​សារមន្ទីរ​កាល​ពី​​ថ្ងៃ​ទី​២៨ សិ​ហា​២០១៨ ដើម្បី​ឲ្យ​ពលរដ្ឋ​បាន​គោរព​ក្នុង​រយៈពេល​២​ថ្ងៃ ។ សព​ស្ថិត​នៅ​ក្នុង​ឈុត​ពណ៌​ក្រហម ពាក់​ស្បែកជើង​កែង​ចោត ដេក​យ៉ាង​លង់លក់​នៅ​ក្នុង​មឈូស​បើក​គំរប ដោយ​មាន​តាំង​លំអ​ផ្កា​កុលាប​ដ៏​សន្ធឹកសន្ធាប់ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ