ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តាម​ពិត​២​នាក់​ប្តីប្រពន្ធ​ចឹ​ង​សោះ​ទើប …(មានវីដេអូ)

5 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ជន​រង​គ្រោះ​២​នាក់​ប្តី​ប្រពន្ធ​ដែល​បាន​រង​គ្រោះ​របួស​យ៉ាងធ្ងន់ធ្ងរ​លើ​រាង កាយ ដោយសារ​តែ​ជួប​ហេតុការណ៍​ផ្ទុះ​មួយ​ករណី​ដែល​បាន​ផ្ទុះ​ចេញពី​គំនរ​ភ្នក់​សំរាម​នៅ​ខាង​មុខ ផ្ទះ និង​បាន​បន្ត​នាំ​មក​ស​ង្គ្រាះ​នៅ​មន្ទីរពេទ្យ​ខេត្ត​ត្រូវ​ទទួល​បានការ​សួរ​សុខ​ទុក ពី​អាជ្ញាធរ​មីន ផង​ដែរ ។…

ខេត្តក្រចេះ ៖ ជន​រង​គ្រោះ​២​នាក់​ប្តី​ប្រពន្ធ​ដែល​បាន​រង​គ្រោះ​របួស​យ៉ាងធ្ងន់ធ្ងរ​លើ​រាង កាយ ដោយសារ​តែ​ជួប​ហេតុការណ៍​ផ្ទុះ​មួយ​ករណី​ដែល​បាន​ផ្ទុះ​ចេញពី​គំនរ​ភ្នក់​សំរាម​នៅ​ខាង​មុខ ផ្ទះ និង​បាន​បន្ត​នាំ​មក​ស​ង្គ្រាះ​នៅ​មន្ទីរពេទ្យ​ខេត្ត​ត្រូវ​ទទួល​បានការ​សួរ​សុខ​ទុក ពី​អាជ្ញាធរ​មីន ផង​ដែរ ។

ជា​ជំហាន​ដំបូង​ការ​ផ្ទុះ​មួយ​ករណី​ដែល​មាន​សន្ធឹក​លឺ​ខ្លាំង និង​បាន​បង្ក​ឲ្យ​ភ្ញាក់ផ្អើល គឺ​ត្រូវ អាជ្ញាធរ​ស្រុក​ស្នួល​បាន​សន្និដ្ឋាន​ថា ការ​ផ្ទុះ​នេះ​បាន​ផ្តើម​ចេញ​ដោយសារ​ការ​ផ្ទុះ​កំប៉ុង​ស្ព្រា​យ បាញ់​ខ្លួន ប្រភេទ​គ្រឿងក្រអូប​ដែល​ជន​រង​គ្រោះ​បាន​ប្រមូល​ពី​ក្នុងផ្ទះ​មក​គរ​ដុត​ជា​ភ្នក់ភ្លើង នៅ ខាង​មុខ​ផ្ទះ ស្ថិត​ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ។

តែ​យ៉ាងណា ក្រោយ​ការ​ចុះ​ស្រាវជ្រាវ​ពី​ក្រុម អាជ្ញាធរ​ជំនាញ​គ្រាប់​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​បាន​រក​ឃើញ​ថា ការ​ផ្ទុះ​មួយ​ករណី​នេះ គឺ​បណ្តាល មក​ពី​គ្រាប់​មីន​ដែល​កប់​នៅ​ក្នុង​ដី ហើយ​ជន​រង​គ្រោះ​បាន​ប្រមូល​សំរាម​មក​គរ​ដុត​ពីលើ​ក៏ បណ្តាល​ឲ្យ​ផ្ទុះ​រង​របួស​បែប​នេះ ។

បើ​តាម​ក្រុមការងារ​របស់​អាជ្ញាធរ​មីន​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ ជឿន លឿន​ខេន អាយុ​៣៥​ឆ្នាំ​ជា​ប្តី បាន​រង​របួស​ក្បាលពោះ និង​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ទឹម ហាន អាយុ​៣៣​ឆ្នាំ រង​របួស​លើ​រាង​កាយ ។
ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​បាន​រង​របួសធ្ងន់​ដូច​គ្នា បន្ទាប់​ពី ជួប​ហេតុ​ការ​ផ្ទុះ កាលពី​យប់​ថ្ងៃ​ទី​០២ កញ្ញា រួច​មក ។

ជាមួយ និង​ការ​ជួយ​សង្គ្រោះ​ក្រុម​គ្រូរ​ពេទ្យ​បាន​ធ្វើការ​វះកាត់ និង​បាន​ពិនិត្យ​ឃើញ​ថា អំបែង​ដែល​មុត​ចូល​សាច់​ជន​រង​គ្រោះ​ទាំង​ពីរ​នាក់​ប្តី​ប្រពន្ធ​មិនមែន​ជា​អំបែង​កំប៉ុង​ស្ព្រា​យ បាញ់​ខ្លួន​នោះ​ទេ វា​ជា​ប្រភេទ​អំបែង​គ្រាប់​មីន​ច្រើន​ជាង ។

ក្រោយ​ការ​រង​របួស​ធ្ងន់ធ្ងរ​ដោយសារ ការ​ផ្ទុះ​ដែល​អាជ្ញាធរ​មីន​អះអាង​ថា ការ​ផ្ទុះ​បណ្តាល មក​ពី​គ្រាប់​មីន​នេះ​កាលពី​ថ្ងៃ​ចុង​ស​ប្តា​ហ៍​អាជ្ញាធរ​មីន​ដឹកនាំ​ដោយ លោក លី ធុ​ច បាន​ដឹកនាំ ក្រុមការងារ​ចុះ​សួរសុខទុក្ខ និង​យក​អំណោយ​មួយ​ចំនួន​ប្រគល់​ជូន​ដល់​ជន​រង​គ្រោះ​ទាំង​ពីរ នាក់​ប្តី​ប្រពន្ធ​ដែល​រង​គ្រោះ​ដោយសារ ផ្ទុះ​គ្រាប់​មីន និង​កំពុង​តែ​សម្រាក់​ព្យ​បាល​នៅ​មន្ទី​ពេទ្យ ។

ករណី​ផ្ទុះ​គ្រាប់​យុទ្ធ​ភ័​ណ​មិន​ទាន់​ផ្ទុះ​ត្រូវ​គេ​មើលឃើញ​ថា បាន​កើត​មាន​ជា​ញឹកញាប់ នា​ពេល​ថ្មី​ៗ​នេះ និង​បង្ក​ឲ្យ​ពលរដ្ឋ​នៅ​ស្រុក​ស្នួល​ជា​ច្រើន​នាក់​ខ្លះ​ស្លាប់ ខ្លះ​រង​របួស​ពិការ ដោយសារ​តែ​រង​ការ​ផ្ទុះ ខណៈ​ដែល​ស្រុក​នៅ​តំបន់​ប៉ែក​ឥ​សាន្ត​មួយ​នេះ​ក៏​ប្រឈម និង​របប សង្គ្រាម​ធ្ងន់ធ្ងរ កាលសម័យ​របប​ខ្មែរក្រហម ។ ហើយ​រហូត​មក​ទល់ និង​សព្វ​ថ្ងៃនេះ ការ​ផ្ទុះ​គ្រាប់​យុទ្ធភណ្ឌ គឺ​នៅ​តែ​គំរាមកំហែង​អាយុជីវិត​ពលរដ្ឋ​នៅ​ស្រុក​ស្នួល​ជា​ហូរហែរ បើ​ទោះបីជា​មានការ​រុករក​ពី​ក្រុម​មន្ត្រី​ជំនាញ តែ​ការ​រុករក​ក៏​នៅ​មិន​ទាន់​អស់​នៅឡើយ​ទេ ។

ជុំវិញ​បញ្ហា​នេះ​ក្រុមការងារ​របស់​អាជ្ញាធរ​មីន​បាន​ឲ្យ​ដឹង​ថា រដ្ឋាភិបាល និង​ប្រទេស ម្ចាស់​ជំនួយ​បាន​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ទៅ​លើ​សកម្មភាព​រំដោះ​គ្រាប់​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់ ផ្ទុះ​ចេញពី​ផ្ទៃដី​នៃ​ប្រទេស​កម្ពុជា​រយៈពេល​ជាង​២០​ឆ្នាំ​មក​ហើយ​ក្តី​ក៏​គ្រាប់​មីន និង​យុទ្ធភណ្ឌ មិន​ទាន់​ផ្ទុះ​នៅ​តែ​បង្ក​គ្រោះថ្នាក់ និង​គំរាមកំហែង​ប្រជាពលរដ្ឋ​នៅឡើយ ។ បើ​ទោះជា​ចំនួន​អ្នក​រង​គ្រោះ​ដោយសារ​គ្រាប់​មីន​បាន​ថយ​ចុះ​នៅ​ក្រោម​២០០​នាក់​ក្នុង​មួយ​ឆ្នាំ​ៗ ហើយ​ក៏​ដោយ​ក៏​រដ្ឋាភិបាល​នៅ​តែ​មាន​កង្វល់ ។

បើ​តាម​ការ​ស្រាវជ្រាវ គឺ​កម្ពុជា​មាន​ផ្ទៃដី​ប្រមាណ​ជាង​២.៧៤០​គីឡូម៉ែត្រ​ក្រឡា​ដែល សង្ស័យ​ថា អាច​មាន​គ្រាប់​មីន និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ ។ ក្នុង​រយៈពេល​២០​ឆ្នាំ​មកនេះ​កម្ពុជា ទើបតែ​បោសសំអាត​មីន​នៅ​លើ​ផ្ទៃដី​ប្រមាណ​១.០០០​គីឡូម៉ែត្រ​ក្រឡា ហើយ​កម្ពុជា​មាន​ផែន ការ​រំដោះ​មីន​ចេញពី​ផ្ទៃដី​ឱ្យ​មាន​សុវត្ថិភាព​ទាំងស្រុង​ក្នុង​ឆ្នាំ​២០២៥ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ