ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​ថាផ្ទះនេះ​ចង្រៃ​នៅមិនកើតទេ ហើយ​រត់​ចូល​ព្រៃ​បាត់​ លុះព្រឹកឡើង​…

5 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ បុរស ម្នាក់​ស្រវឹង​ជា​ប្រចាំ និង​សតិ​មិន​គ្រប់​ផង​នោះ បាន​សម្រេចចិត្ត​ធ្វើ​អត្តឃាត​ដោយ​យក​ខ្សែ​នីឡុង​ពណ៌​ស​ចងក​សម្លាប់​ខ្លួន​ទំ​លាក់ខ្លួន​ពី​ផ្ទះ​របស់​ខ្លួន​កំពស់​២,៥​ម៉ែត្រ ។ ហេតុការណ៍​នេះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ភូមិ​កាលពី​ព្រឹក​ព្រលឹម ថ្ងៃ​ទី​៩ ខែកញ្ញា​ឆ្នាំ​២០១៨…

ខេត្តសៀមរាប ៖ បុរស ម្នាក់​ស្រវឹង​ជា​ប្រចាំ និង​សតិ​មិន​គ្រប់​ផង​នោះ បាន​សម្រេចចិត្ត​ធ្វើ​អត្តឃាត​ដោយ​យក​ខ្សែ​នីឡុង​ពណ៌​ស​ចងក​សម្លាប់​ខ្លួន​ទំ​លាក់ខ្លួន​ពី​ផ្ទះ​របស់​ខ្លួន​កំពស់​២,៥​ម៉ែត្រ ។ ហេតុការណ៍​នេះ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ភូមិ​កាលពី​ព្រឹក​ព្រលឹម ថ្ងៃ​ទី​៩ ខែកញ្ញា​ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​រលំ​ទូក ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។

បើ​តាម​សមត្ថកិច្ច​នគរបាល​ស្រុក​ស្វាយ​លើ​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ភួង ម៉ួ​ក ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​រលំ​ទូក ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប ។

បើ​តាម​ការ​បំភ្លឺ​ពី​ឈ្មោះ​ម៉ួ​ក មន ត្រូវជា​កូនស្រី​បង្កើត​របស់​ជន​រង​គ្រោះ​បាន​ប្រាប់​សមត្ថកិច្ច​ឱ្យ​ដឹង​ថា ឪពុក​របស់​គាត់ ត្រូវ​ប្រពន្ធ​ស្លាប់​ចោល​អស់​រយៈពេល​៥​ឆ្នាំ​មក​ហើយ ចាប់ពី​ពេល​នោះ​មក ឪពុក​របស់​គាត់​មាន​វិប្បត្តិ ចេះ​តែ​ដើរ​ផឹក ពុំ​ធ្វើការ​រកស៊ី អ្វី​ទេ គឺ​ដើរ​តែ​ផឹក​ដេក​ដួល តាម​ដងផ្លូវ​ជា​រៀង​រាល់ដង ប៉ុន្តែ​ត្រូវ​បាន​អ្នក​ភូមិ​ជួយ​សង្គ្រោះ​ជា​ញឹកញាប់ ។ ២​ទៅ​៣​ថ្ងៃមុន​ពេល​កើតហេតុ ឪពុក​របស់​គាត់​បាន​ឡើង​រុះរើ​ក្តារ​ផ្ទះ ដោយ​ឪពុក​របស់​គាត់​បាន​និយាយ​ថា ផ្ទះ​នោះ​ចង្រៃ​នៅ​មិនកើត​ទេ ហើយ​ឪពុករបស់​គាត់​រត់​ចូល​ព្រៃ​ដូច​មនុស្ស​ឆ្កួត លុះ​មក​ដល់​ចន្លោះ​ម៉ោង​៥​ទៅ​៦​ព្រឹក​ថ្ងៃ​ទី​៩ ខែកញ្ញា ២០១៨ ទើប​គាត់​ប្រទះ​ឃើញ​ឪពុក​ចងក​សម្លាប់​ខ្លួន​ស្លាប់​បាត់​តែ​ម្តង​។

តាម​ការ​បញ្ជាក់​ពី​សាច់ញាតិ និង​តាម​ការ​ពិនិត្យ​របស់​សមត្ថកិច្ច​ជំនាញ​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះជា​មនុស្ស​ញៀន​ស្រា​ជា​ប្រចាំ និង​ធ្វើ​ឱ្យ​ង្វេ​ង​ស្មារតី និង​ពិតជា​ស្លាប់​ដោយសារ​ចងក​សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន ពុំ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​នោះ​ឡើយ ។ បច្ចុប្បន្ន​សព​ជន​រង​គ្រោះ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ប្រគល់​ជូន​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើ បុណ្យ​តាម​ប្រពៃណី​នៅ​ភូមិ​ឃុំ​ខាងលើ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ