ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ូ ដា​ណេ ចាត់​ទុក​ខ្លួន​មានសំណាងបាន​គូ​ដណ្តឹង​វ័យ​ចំណាស់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តារាចម្រៀង​មនោ ស​ញ្ចេ​ត​នា​ស៊ូ ដា​ណេ បាន​ភ្ជាប់ពាក្យ​ជាមួយ​បុរស​អាណិកជន​ខ្មែរ​រស់នៅ​អា​មេ​រិ​ក ។ ដា​ណេ​រង់ចាំ​យូរ​មក​ហើយ​ថា​ថ្ងៃ​ណាមួយ​នឹង​មាន​បុរស​ល្អ​ចូល​មក​ជីវិត​នាង ។ ស៊ូ ដា​ណេ…

រាជធានី​ភ្នំពេញ​៖ តារាចម្រៀង​មនោ ស​ញ្ចេ​ត​នា​ស៊ូ ដា​ណេ បាន​ភ្ជាប់ពាក្យ​ជាមួយ​បុរស​អាណិកជន​ខ្មែរ​រស់នៅ​អា​មេ​រិ​ក ។ ដា​ណេ​រង់ចាំ​យូរ​មក​ហើយ​ថា​ថ្ងៃ​ណាមួយ​នឹង​មាន​បុរស​ល្អ​ចូល​មក​ជីវិត​នាង ។

ស៊ូ ដា​ណេ គ្រោង​ចូល​រោងការ​នៅ​អំឡុង​ខែកក្កដា​ឆ្នាំ​២០១៩​ដែល​ជា​ពេលវេលា​យូរ​គួរ​សម ។ តារាចម្រៀង​ខ្មៅ​ស្រអែម​រូប​នេះ​និយាយ​ថា «​ខ្ញុំ​មិន​រំពឹង​ថា​យើង​ទាំង​ពីរ​មាន​បញ្ហា​អ្វី​ឡើយ​ក្នុង​ពេល​អារម្មណ៍​យល់ចិត្ត​គ្នា​កាន់តែ​មានការ​យល់​ជ្រៅ​ធ្វើ អ្វី​ៗ​សុ​ទ្ឋ​តែ​កើត​ចេញពី​ការ​សម្រេចចិត្ត​ដូច​គ្នា ។ ខ្ញុំ​ចាត់​ទុក​ថា​សំណាង​ណាស់​ទោះជា​គាត់​វ័យ​ជ្រេ​បន្តិច​តែ​មើលទៅ​ចរិត​គាត់​គឺ​ចេះ​ជួយ​នាង​ខ្ញុំ​ណាស់​មិន​មើល​នឹង​ភ្នែក ឃើញ​អ្វី​ទើស​គាត់​ជួយ​ដូច​ជា​នៅ​ហាង​នាង​ខ្ញុំ​គាត់​មក​មើល​ជួយ​ធ្វើ​កិច្ចការ​គ្រប់យ៉ាង​មិន​ទំនេរ​ដៃ កាន់តែ​ធ្វើ​ឲ្យ​នាង​ខ្ញុំ​ស្រឡាញ់​គាត់​ណាស់​»​។

ស៊ូ ដា​ណេ ឲ្យ​ដឹង​ថា​បន្ទាប់​ពី​ភ្ជាប់ពាក្យ​រួច​កាលពី​ពេល ថ្មី​ៗ​កន្លង​មកនេះ នាង​ក៏​បាន​បើក​ហាង​ថ្មី​មួយ​មាន​ភាគហ៊ុន​ជាមួយ​មិត្តភក្តិ​។ ហាង​នេះ​បើក​ក្នុង​លក្ខណៈ​មិនធំ​ដុំ​ប៉ុន្មាន​ព្រោះ​ធ្វើ​ទៅ​តាម​ល​ទ្ឋ​ភាព ។ នាង​ស្រឡាញ់​អាជីព​ថ្មី​នេះ​យូរ​មក​ហើយដោយ​គិត​ថា​ថ្ងៃ​ណា​មានឱកាស​នឹង​បង្កើត​មុខរបរ​បើកហាង​ហូប​ចុក មាន​ស្រា​ខ្លះ​ៗ និង​តន្ត្រី​កម្សាន្ត ។

ស៊ូ​ដា​ណេ និយាយ​ថា​«​ដោយសារ​តែ​នាង​ខ្ញុំ​មាន​រូបភាព ថ្មី​ៗ​ចូល​ព្រម​គ្នា​ទើប​ភ្ជាប់ពាក្យ និង​បើកហាង​រក​ស៊ី​បែប​នេះ ទើប​គិត​ក្នុង​ចិត្ត​រួច​ជា​ស្រេច​ដោយ​ពិភាក្សា​ជាមួយ​អនាគត​ស្វាមី​ពន្យារពេល​រៀប​ការ មិនឆាប់​ឡើយ​គឺ​ពង្រឹង​កន្លែង​រក​ស៊ី​សិន »​។

កញ្ញា​ស៊ូ ដា​ណេ ឈ្មោះ​ពិត​ឆោម ច័ន្ទ​ណេ​ត​បើ​ទោះជា​រៀប​ការ​ហើយ​ចេញ​ទៅ​សាង​ជីវិត​ថ្មី​ជាមួយ​ស្វាមី​នៅ​អា​មេ​រិ​ក ក៏​នាង​គ្រោង​មក​រស់នៅ​ក្នុងស្រុក​វិញ​ជាមួយ​ការ​បង្កើត​មុខ​ជំនួញ​ដែល​ចូល​ចិត្ត ។

ស៊ូ ដា​ណេ ត្រូវ​បាន​មហាជន និង​អ្នកសិល្បៈ​សរសើរ​ថា​ជាតា​រា​មាន​ជំនាញ​សិល្បៈ​ច្រើន​ក្រៅពី​មាន​សំឡេង​ច្រៀង​ស្រ​ដៀង​អ្នកស្រី​ប៉ែន រ៉​ន ក៏​ចេះ​រាំ​របាំ​បុរាណ ប្រពៃណី ចម្រៀង​យីកេ មហោរី និង​ស្មូត្រ ធ្វើ​ឲ្យ​នាង​ឧស្សាហ៍​ឆក់​បាន​ឱកាស​ទៅ​សម្តែង​នៅ​ក្រៅប្រទេស​ជា​បន្តបន្ទាប់​។

ស៊ូ ដា​ណេ និយាយ​ថា ការ​តស៊ូ​លើ​វិ​ថី​សិល្បៈ​របស់​នាង​មិន​ខុស​ពី​ខ្សែជីវិត​តស៊ូ​របស់​រៀម​ច្បង​សិល្បៈ​ផ្សេង​ទៀត​ទេ ។ ព្រោះតែ​ស្រឡាញ់​សិល្បៈ​កាល​នៅ​វ័យក្មេង​នាង​តស៊ូ​ទៅ​ហាត់រៀន​លំបាក​ណាស់ ដូច​ជា​ជិះ​កង់​ផ្លូវ​ឆ្ងាយ​ជាដើម ។ រស់​ក្នុង​ជីវភាព​ខ្វះខាត ដូច្នេះ​​ហើយ​ម៉ាក់​នាង​ខិតខំ​រកស៊ី​ចិញ្ចឹម​កូន​គ្រប់​គ្នា ។ អ្វី​ដែល​នាង​ចង​ចាំ កាល​នៅ​ហាត់​សិល្បៈ គឺ​រាល់​ព្រឹក​ជិះ​កង់​ពី​អគារ​ប៊ូល​ឌិ​ញ​ទៅ​រៀន​សិល្បៈ​នៅ​ម្តុំ​ក្តាន់​ពីរ​ជាប់​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី ។ ពេល​ខ្លះ​ទាន់​ម៉ោង​ពេល​ខ្លះ​យឺត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ