ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេល​ឆុង​ទឹកដោះគោ អ្នក​ដាច់ខាត​ត្រូវ​ប្រយ័ត្ន​ពី​ចំណុច​នេះ

5 ឆ្នាំ មុន

នៅ​ពេល​ដែល​អ្នក​ឆុង​ទឹកដោះគោ​ឲ្យ​កូន អ្នក​ត្រូវ​តែ​ប្រយ័ត្ន​ពី​ចំនុច​មួយ​ចំនួន ទើប​វា​មិន​ប៉ះពាល់​ដល់​សុខភាព​កូន​។ ដូចនេះ​តើ​គួរតែ​ប្រយ័ត្ន​ពី​អ្វី​ទៅ? នៅ​ពេល​ដែល​អ្នក​ឆុង​ទឹកដោះគោ​ឲ្យ​កូន​បៅ អ្នក​គួរតែ​ប្រើ​ទឹក​ដែល​មាន​សីតុណ្ហភាព​ពី​៤០​ដល់​៥០​អង្សា​សេ ទើប​ម្សៅ​ទឹកដោះគោ​អាច​រលាយ​អស់ មិន​កក​ជា​ដុំ​ៗ​។ ក្រោយ​ពេល​ដែល​ឆុង​រួច អ្នក​ត្រូវ​ទុក​វា​ឲ្យ​មាន​សីតុណ្ហភាព​៣៧​អង្សា​សេ​សិន​ទើប​ឲ្យ​កូន​បៅ​បាន…

នៅ​ពេល​ដែល​អ្នក​ឆុង​ទឹកដោះគោ​ឲ្យ​កូន អ្នក​ត្រូវ​តែ​ប្រយ័ត្ន​ពី​ចំនុច​មួយ​ចំនួន ទើប​វា​មិន​ប៉ះពាល់​ដល់​សុខភាព​កូន​។ ដូចនេះ​តើ​គួរតែ​ប្រយ័ត្ន​ពី​អ្វី​ទៅ?

នៅ​ពេល​ដែល​អ្នក​ឆុង​ទឹកដោះគោ​ឲ្យ​កូន​បៅ អ្នក​គួរតែ​ប្រើ​ទឹក​ដែល​មាន​សីតុណ្ហភាព​ពី​៤០​ដល់​៥០​អង្សា​សេ ទើប​ម្សៅ​ទឹកដោះគោ​អាច​រលាយ​អស់ មិន​កក​ជា​ដុំ​ៗ​។ ក្រោយ​ពេល​ដែល​ឆុង​រួច អ្នក​ត្រូវ​ទុក​វា​ឲ្យ​មាន​សីតុណ្ហភាព​៣៧​អង្សា​សេ​សិន​ទើប​ឲ្យ​កូន​បៅ​បាន ដោយ​អ្នក​អាច​សាកល្បង​នៅ​បាតដៃ​របស់​អ្នក​បាន ប្រសិនជា​វា​មិនសូវ​ក្តៅ ហើយ​ក្តៅ​អ៊ុ​ន​ៗ អ្នក​អាច​ឲ្យ​កូន​បៅ​បាន​ហើយ ទើប​វា​មិន​រលាកមាត់​របស់​កូន​។

នៅ​មុន​ពេល​ដែល​អ្នក​ឆុង អ្នក​ត្រូវ​តែ​លាងដៃ និង​លាង​ដប​ឲ្យ​ស្អាត ដោយ​ត្រូវ​តែ​ប្រើ​សីតុណ្ហភាព​ខ្ពស់​ដើម្បី​សម្លាប់​មេរោគ​ក្នុង​ដប​នោះ​។ ចំណែក​បរិមាណ​ទឹក​នៃ​ការ​ឆុង អ្នក​អាច​មើល​តាម​សេចក្តីណែនាំ​នៅ​លើ​កំប៉ុង​ម្សៅ​ទឹកដោះគោ​បាន(ប្រភព​ពី​៖ Health.com.kh)​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ