ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅហ្វាយខេត្ត​ទី​៣​ដោះស្រាយ​បាន​ភ្លាម​…(មានវីដអូ)

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ ជម្លោះដីធ្លី​ដែល​គេ​ចាត់​ថា ជា​ជំងឺ​រាំ​រៃ នៅ​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក​ត្រូវ​បាន​ធូ​ស្រាល​ជាង​មុន បន្ទាប់​ពី​ពលរដ្ឋ​ជា​ច្រើន​គ្រួ​សារបាន​ទៅ​ជួប​លោក ជាវ តា​យ​អភិបាល​ខេត្តកំពត…

ខេត្តកំពត ៖ ជម្លោះដីធ្លី​ដែល​គេ​ចាត់​ថា ជា​ជំងឺ​រាំ​រៃ នៅ​ភូមិ​ព្រៃ​ពាយ ឃុំ​ត្រពាំង​ភ្លាំង ស្រុក​ឈូក​ត្រូវ​បាន​ធូ​ស្រាល​ជាង​មុន បន្ទាប់​ពី​ពលរដ្ឋ​ជា​ច្រើន​គ្រួ​សារបាន​ទៅ​ជួប​លោក ជាវ តា​យ​អភិបាល​ខេត្តកំពត កាលពី​ពេល​ថ្មី​ៗ​នេះ ។

នៅ​ព្រឹក​ថ្ងៃ​ទី​០៧ កញ្ញា​នេះ ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​មក​ពី​ភូមិ​ព្រៃ​ពាយ និង​ឃុំ​ផ្សេង​ៗ​ទៀត​រួម និង​កង​នគរបាល​ប៉ុស្តិ៍​ត្រពាំង​ភ្លាំង និង​នគរបាល​ស្រុក​ឈូក​បាន​ចុះ​មក​ដល់​ចំណុច​ភូមិ​ព្រៃ​ពាយ ដែល​ពលរដ្ឋ​ជា​ច្រើន​គ្រួសារ​ថា ជា​ដី​ពួក​គាត់​ធ្លាប់​សង់ផ្ទះ រួម​នឹង​ដំណាំ​ផ្សេង​ៗ​ទៀត ត្រូវ​បាន​ឈ្មួញកណ្ដាល​មួយ​ក្រុម​ដើរ​ដុត​បំផ្លាញ និង​វាយតប់​យ៉ាង​ចាស់ដៃ ។

ពួក​ឈ្មួញ​នោះ​បាន​អះអាង​ថា ក្រុម​ប្រជាពលរដ្ឋ​ដែល​ទៅ​សង់​លំនៅ​ដ្ឋា​ន​នៅ​កណ្ដាល​ព្រៃ​ភ្នំ​នោះ​ជា​ដី​របស់​គេ ។ ទោះបីជា​បែ​បណាការ​កើត​មានរឿង​រ៉ាវ​វាយតប់​គ្នា​ឥត​ស្រាកស្រាន្ត​នេះ​គេ​មិន​បានឃើញ​ក្រុមហ៊ុន​ណា ចេញ​មក​មក​ដោះស្រាយ​ជា​ផ្លូវការ​ទេ ក្នុង​រយៈពេល​ជាង​១០​ឆ្នាំ​នេះ ដោយ​មាន​លោក​អភិបាលខេត្ត​២​រូប​ទៅ​ហើយ ដែល​បាន​ផ្លាស់​ប្ដូរ ។

ដោយសា​តែ​ដណ្ដើម​គ្នា​កាន់កាប់​វាយតប់​គ្នា​ឥត​ឈប់​រហូត​ដល់​ក្រុម​ឈ្មួញកណ្ដាល​បាន​បិតផ្លូវ​បិត​ទាំង​ព្រៃ​យាម​មិន​ឲ្យ​ពួក​អ្នក​ភូមិ​ចូល​ទៅ​ដល់​ដី​របស់​ខ្លួន ដែល​ធ្លាប់​បាន​កាន់កាប់​នោះ​ទេ​អស់​រយៈពេល​៣​ឆ្នាំ ។ ប៉ុន្តែ​ពលរដ្ឋ​នៅ​តែ​រកម​ធ្យា​បាយ​ចាំ​ជួប​លោក​អភិបាល​ខេត្តកំពត គឺ​លោក​ជាវ តា​យ ពាក់ព័ន្ធ​រឿង​ជម្លោះដីធ្លី​នៅ​ភូមិ​ព្រៃ​ពាយ ។

ទោះជា​អាជ្ញាធរ​មិន​ទាន់​ប្រកាស​ឲ្យ​ខាង​ណា​ឈ្នះ​ចាញ់​ក៏​ដោយ ប៉ុន្តែ​ពលរដ្ឋ​អ្នក​ដែល​មាន​ដី​នៅ​ក្នុង​តំបន់​មាន​ជម្លោះ​និយាយ​ថា ពួក​គាត់​មាន​សិទ្ធ​ច្រើន​ជាង​មុន អាច​ចេញចូល​ទៅ​មើល​ដី និង​ដើម​ស្វាយ​ដែល​ក្រុម​ឈ្មួញ​កាប់​ចោល កាលពីរ​បី​ឆ្នាំ​មុន ។ ប្រជាពលរដ្ឋ​បាន​មក​ដល់​ដី​ដែល​ពួក​គាត់​អះអាង​ថា ដី​របស់​ខ្លួន​នោះ​ម្នាក់​ៗ​បាន​ត្រេក​ត្រកាល រហូត​ដល់​ថ្វាយ​ចេក​នំចំណី​ដល់​ម្ចាស់​ទឹក ម្ចាស់​ដី​ទៀត​ផង ។

ស្ត្រី​ឈ្មោះ ម៉​ម កែវ អាយុ​៦១​ឆ្នាំ បាន​និយាយ​ទាំង​អួល​ដើម​កថា ចៅហ្វាយខេត្ត​ចំនួន​២​រូប​ហើយ​ដោះស្រាយ​មិន​បាន តែ​ពេល​នេះ​ពួក​គាត់​បាន​នាំ​គ្នា​ទៅ​ជួប​លោក​អភិបាលខេត្ត​ថ្មី គឺ​លោក ជាវ តា​យ ទើបបាន​ធូរស្រាល​ខ្លះ រហូត​ពួក​គាត់​បាន​មក​ដល់​ចំណុច​ដី​ដែល​មាន​ទំនាស់ ។​ស្ត្រី​ខាងលើ​បាន​បន្ត​ថា រយៈពេល​៣​ឆ្នាំ​ហើយ ពួក​អ្នក​ភូមិ​មិន​ដែល​បាន​មក​កាន់​ទី​នេះ​ទេ ទើបតែ​ពេល​ជួប​លោក​អភិបាលខេត្ត ។ ស្ត្រី​ម៉​ម កែវ និយាយ​ថា ពលរដ្ឋ​ជា​ច្រើន​គ្រួ​សារបាន​អគុណ​ដល់​លោក​អភិបាល គឺ​លោក ជាវ តា​យ ទោះជា​មិន​ទាន់​ថា ឲ្យ​ដី​ទៅ​ពួក​គាត់​ក៏​ដោយ​ក៏​ពួក​គាត់​មាន​ជំនឿ​ថា មិន​មាន​អំពើ​ហិង្សា​ដូច​មុន​ទៀត​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ